សេចក្តី​ថ្លែង​ការណ៍​ “ការ​ធ្វើ​ឱ្យ​ខូចខាត​ទ្រព្យ​ដាក់បញ្ចាំ​៖​ ការ​បាត់បង់​ដីធ្លី​ និង​ការ​រំលោភ​បំពាន​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​”

នៅ​ថ្ងៃទី​ ០៧​ ខែ​សីហា​ ឆ្នាំ​ ២០១៩​ ​អង្គការ​សម្ព័ន្ធ​ខ្មែរ​​ជំរឿន​ ​និង​​ការ​ពារ​​សិទិ្ធ​​មនុស្ស​ លីកាដូ​ ​និង​​សមាគម​​ធាង​ត្នោត​ ​ធ្វើ​ការ​​សិក្សា​​ស្រាវ​ជ្រាវ​​លើ​​ការ​​រំលោភ​​បំពាន​​សិទ្ធិ​​មនុស្ស​​ក្នុង​​វិស័យ​​មីក្រូ​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជា​។​​ ​ដោយ​យោង​តាម​របាយការណ៍​រួម​របស់​អង្គការ​លីកាដូ​ និង​សមាគម​ធាង​ត្នោត​ ​​បច្ចុប្បន្ន​នេះ​ ប្រជាពលរដ្ឋ​កម្ពុជា​ជាង​ ២​លាន​នាក់​បាន​ខ្ចីប្រាក់​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​។​ ​បាន​រក​ឃើញ​ថា​ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ កម្រិត​នៃ​បំណុល​របស់​ប្រជាពលរដ្ឋ​បាន​កើនឡើង​កាន់តែ​ខ្លាំង​ឡើងៗ​ ដែល​នេះ​បណ្តាល​ឱ្យ​អាច​កើត​មានការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ជា​ច្រើន​ រួម​មានការ​បង្ខំ​ឱ្យ​លក់​ដី​ ការ​កេងប្រវ័ញ្ច​កំលាំង​ពលកម្ម​កុមារ​ ការ​ធ្វើ​ចំណាកស្រុក​ដោយសារ​បំណុល​ និង​ការ​បញ្ចាំ​ខ្លួន​ដើម្បី​ដោះបំណុល​។​ ​​អាន​របាយការណ៍​​ទាំង​ស្រុង​៖​ ​ការ​ធ្វើ​ឱ្យ​ខូចខាត​ទ្រព្យ​ដាក់បញ្ចាំ​៖​ ការ​បាត់បង់​ដីធ្លី​ និង​ការ​រំលោភ​បំពាន​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​។​​

សម្ព័ន្ធខ្មែរ​ជំរឿន និង​ការពារ​សិទិ្ធមនុស្ស លីកាដូ​ (LICADHO)

ទាញយក៖ pdf