សេចក្តីថ្លែងគោលជំហរ និងធាតុចូលសំខាន់ៗរបស់ក្រុមការងារថវិកានៃអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ លើការកសាងក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈសម្រាប់រៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣
នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ក្រុមការងារថវិកានៃអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិសរុបចំនួន ២០ បានចេញសេចក្តីថ្លែងគោលជំហរ និងធាតុចូលសំខាន់ៗលើការកសាងក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈសម្រាប់រៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣។ គោលជំហរធាតុចូលសំខាន់ៗ និងអនុសាសន៍ចេញមកពីការសិក្សាស្រាវជ្រាវ វិភាគនានារបស់ក្រុមការងារ សម្រាប់ជូនដល់ រដ្ឋសភាជាតិ និងក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ក្រុមការងារថវិកានៃអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ