​សេចក្តី​ថ្លែង​គោល​ជំហរ​ និង​ធាតុ​ចូល​សំខាន់ៗ​របស់​ក្រុមការងារ​ថវិកា​នៃ​អង្គការ​សង្គម​ស៊ី​វិល​ជាតិ​ និង​អន្តរជាតិ​ លើ​ការ​កសាង​ក្របខ័ណ្ឌ​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច​ និង​គោលនយោបាយ​ហិរញ្ញវត្ថុ​សាធារណៈ​សម្រាប់​រៀបចំ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​ ២០២៣

នៅ​ថ្ងៃ​ទី​២៦​ ខែកក្កដា​ ឆ្នាំ​២០២២​ ក្រុមការងារ​ថវិកា​នៃ​អង្គការ​សង្គម​ស៊ី​វិល​ជាតិ​ និង​អន្តរជាតិ​សរុប​ចំនួន​ ២០​ បាន​ចេញ​សេចក្តី​ថ្លែង​គោល​ជំហរ​ និង​ធាតុ​ចូល​សំខាន់ៗ​លើ​ការ​កសាង​ក្របខ័ណ្ឌ​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច​ និង​គោលនយោបាយ​ហិរញ្ញវត្ថុ​សាធារណៈ​សម្រាប់​រៀបចំ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​ ២០២៣​។​ គោល​ជំហរ​ធាតុ​ចូល​សំខាន់ៗ​ និង​អនុសាសន៍​ចេញ​មក​ពី​ការ​សិក្សា​ស្រាវជ្រាវ​ វិភាគ​នានា​របស់​ក្រុមការងារ​ សម្រាប់​ជូន​ដល់​ រដ្ឋសភា​ជាតិ​ និង​ក្រសួង​ សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​។​

ក្រុមការងារ​ថវិកា​នៃ​អង្គការ​សង្គម​ស៊ី​វិល​ជាតិ​ និង​អន្តរជាតិ​

ទាញយក៖ pdf