ស្ថិតិនៃការប្រើប្រាស់សេវាថែទាំសុខភាពរបស់ប្រជាពលរដ្ឋ នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋទូទាំងប្រទេសក្នុងរយៈពេលប្រាំមួយខែដំបូងឆ្នាំ២០១៧
នៅថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០១៧ ក្រសួងសុខាភិបាលបានចេញផ្សាយស្ថិតិនៃរបាយការណ៍ពិនិត្យ និងព្យាបាលជំងឺទូទាំងប្រទេសក្នុងរយៈពេល ៦ខែ ដំបូងឆ្នាំ ២០១៧ នៅលើគេហទំព័រហ្វេសបុកផ្លូវការរបស់ខ្លួន ដោយស្ថិតិដែលបានចេញផ្សាយនោះ បានបង្ហាញពីចំនួននៃការប្រើប្រាស់សេវាថែទាំសុខភាពធំៗ ចំនួនបី នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋទូទាំងប្រទេស៖ ការពិនិត្យពិគ្រោះជំងឺក្រៅ សរុប ៥ ៤៣៣ ៥៨៥ ករណី, ការសម្រាកព្យាបាល សរុប ៣៩៧ ៨០៩ នាក់, និងការសម្រាលកូនសរុបមានចំនួន ១៥៧ ៥៤៤ នាក់ (ក្នុងនោះនៅមណ្ឌលសុខភាពបាន ៧៩ ៥៩៨ នាក់)។
ក្រសួងសុខាភិបាល