ស្ថិតិ​នៃ​ការ​ប្រើប្រាស់​សេវា​ថែទាំ​សុខភាព​របស់​ប្រជាពលរដ្ឋ​​​​ នៅ​មណ្ឌល​សុខភាព​ និង​មន្ទីរពេទ្យ​រដ្ឋ​ទូ​ទាំង​ប្រទេសក្នុង​រយៈ​ពេល​ប្រាំមួយ​ខែ​ដំបូង​ឆ្នាំ​២០១៧​

​នៅ​ថ្ងៃ​ទី​ ១៨​ ខែ​ កក្កដា​ ឆ្នាំ​ ២០១៧​ ក្រសួងសុខាភិបាល​បាន​ចេញផ្សាយ​ស្ថិតិ​នៃ​របាយការណ៍​ពិនិត្យ​ និង​ព្យាបាល​ជំងឺ​ទូ​ទាំង​ប្រទេស​ក្នុង​រយៈពេល​ ៦​ខែ​ ដំបូង​ឆ្នាំ​ ២០១៧​ នៅ​លើ​គេហទំព័រ​​ហ្វេស​បុកផ្លូវការ​របស់​ខ្លួន​​ ដោយ​​ស្ថិតិ​ដែល​បាន​ចេញផ្សាយ​នោះ​ បាន​បង្ហាញ​​ពី​ចំនួន​នៃ​ការ​ប្រើប្រាស់​សេវា​ថែទាំ​សុខភាព​ធំៗ​ ចំនួន​បី​ នៅ​តាម​​មណ្ឌ​ល​សុខភាព​ និង​មន្ទីរពេទ្យ​រដ្ឋ​ទូ​ទាំង​ប្រទេស​៖​ ការ​ពិនិត្យ​ពិគ្រោះ​ជំងឺ​ក្រៅ​​​ សរុប​ ៥​ ៤៣៣ ៥៨៥​ ករណី​,​​ ការ​សម្រាក​ព្យាបាល​ សរុប​ ៣៩៧ ៨០៩​ នាក់​,​ និង​ការ​សម្រាលកូន​សរុប​មាន​ចំនួន​​ ១៥៧ ៥៤៤​ នាក់​ (​ក្នុង​នោះ​នៅ​មណ្ឌល​សុខភាព​បាន​ ៧៩ ៥៩៨​ នាក់​)​។​

 

ក្រសួងសុខាភិបាល

ទាញយក៖ pdf