ការសន្ទនាតាមទូរស័ព្ទរវាងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម HAYASHI Yoshimasa រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុននៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២១
នៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការសន្ទនាតាមទូរស័ព្ទរវាងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម HAYASHI Yoshimasa រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុននៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២១។ ឯកឧត្តមប្រាក់ សុខុនបានសម្តែងនូវការអបអរសាទរជាថ្មីចំពោះការចូលកាន់តំណែងរបស់ឯកឧត្តមរដ្ឋមន្ត្រីការបរទេសជប៉ុន និងបានរំលឹកអំពីការរួមចំណែកដ៏សំខាន់របស់ប្រទេសជប៉ុនចំពោះសន្តិភាព និងការកសាងប្រទេសកម្ពុជាឡើងវិញ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ