កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើកទី២ នៃកិច្ចសហប្រត្តិបត្តិការ មេគង្គ-ឡានឆាង
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡាងឆាងលើកទី២ ត្រូវបានប្រារព្ធឡើងនៅខេត្តសៀមរាប ប្រទេសកម្ពុជា នៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០១៦ ដោយមានការចូលរួមរបស់ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាជាមានិតចិន ឯកឧត្តម សាលើមសៃ គុំម៉ាស៊ីត រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តម ក្យាវ ទីន អនុរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ារ ឯកឧត្តម ដន ប្រាមុតវីណៃ រដ្ឋមន្ត្រីការបរទេសនៃព្រះរាជាណាចក្រថៃ ឯកឧត្តម ផាម ប៊ិញមិញ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ