ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៤ នៅរាជធានីភ្នំពេញ
នៅថ្ងៃទី ១២ ខែមករា ឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៤ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក នៃរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង១០៥ មន្ទីរ-អង្គភាពជំនាញ ជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងបុគ្គលិកសុខាភិបាលជួរមុខ វិស័យឯកជន និងប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
ការចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៤ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ គឺចាប់ផ្តើមផ្តល់ចាប់ពីថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២២ នៅទីតាំងដែលបានកំណត់ជូនក្នុងតារាងឧបសម្ព័ន្ធ ស្របតាមកាលបរិច្ឆេទដូចដែលបានចែងក្នុងសេចក្តីជូនដំណឹងនេះ។
រដ្ឋបាលរាជធានីភ្នំពេញ