ការ​បើក​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ជូន​បងប្អូន​ពលករ​និយោជិត​ក្នុង​វិស័យ​កាត់ដេរ​ និង​ទេសចរណ៍​ ដែល​ត្រូវ​បាន​ព្យួរ​កិច្ចសន្យាការងារ​ ស្រប​តាម​ស្មារតី​នៃ​កញ្ចប់​វិធានការ​របស់​រាជរដ្ឋាភិបាល​ (​លើក​ទី​៦៥)

នៅ​ថ្ងៃ​ទី​០៤​ ខែសីហា​ ឆ្នាំ​២០២១​ ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ បាន​ចេញ​សេចក្តីជូនដំណឹង​ស្ដី​ពី​ ការ​បើក​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ជូន​បងប្អូន​ពលករ​និយោជិត​ក្នុង​វិស័យ​កាត់ដេរ​ និង​ទេសចរណ៍​ ដែល​ត្រូវ​បាន​ព្យួរ​កិច្ចសន្យាការងារ​ ស្រប​តាម​ស្មារតី​នៃ​កញ្ចប់​វិធានការ​របស់​រាជរដ្ឋាភិបាល​ (​លើក​ទី​៦៥)​។​

​បងប្អូន​កម្មករនិយោជិត​ចំនួន​ ១៤៩៧​ នាក់​ នៃ​រោងចក្រ​សហគ្រាស​ទាំង​ ២៤​ នៃ​វិស័យ​កាត់ដេរ​ និង​វិស័យ​ទេសចរណ៍​ ដែល​ទទួល​បានការ​អនុញ្ញាត​ព្បួ​រ​កិច្ចសន្យាការងារ​ ស្រប​តាម​ស្មារតី​ជុំ​ទី​ ៣​ នៃ​កញ្ចប់​វិធានការ​របស់​រាជរដ្ឋាភិបាល​ នឹង​ទទួល​បាន​សារ​អំពី​ការ​បើកប្រាក់​ឧបត្ថម្ភ​របស់​រាជរដ្ឋាភិបាល​ ទៅ​លេខ​ទូរ​សព្ទ​ដែល​បងប្អូន​បាន​ផ្ដល់​មក​ឱ្យ​ក្រសួង​ តាម​រយៈ​រដ្ឋបាល​រោងចក្រ​ សហគ្រាស​ នា​ពេល​កន្លង​មក​ពី​ធនាគារ​ វី​ង​ (​ខេ​ម​បូ​ឌា​)​។​

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ទាញយក៖ pdf