លក្ខខណ្ឌ​ធ្វើ​ដំណើរ​ ការ​អនុវត្ត​វិធានការ​សុខាភិបាល​ និង​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​កម្ពុជា​សម្រាប់​អ្នកដំណើរ​ចូល​មក​កម្ពុជា​ស្រប​តាម​គន្លង​ប្រក្រតី​ភាព​ថ្មី​

​នៅ​ថ្ងៃ​ទី​ ១៦​ ខែតុលា​ ឆ្នាំ​២០២១​ ក្រសួងសុខាភិបាល​បាន​ចេញ​សេចក្តីជូនដំណឹង​ ស្តី​ពី​លក្ខខណ្ឌ​ធ្វើ​ដំណើរ​ ការ​អនុវត្ត​វិធានការ​សុខាភិបាល​ និង​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​កម្ពុជា​ សម្រាប់​អ្នកដំណើរ​ចូល​មក​កម្ពុជា​ ស្រប​តាម​គន្លង​ប្រក្រតី​ភាព​ថ្មី​។​

​រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​បើក​ប្រទេស​កម្ពុជា​ឡើង​វិញ​ជា​បណ្តើរៗ​ និង​តាម​ដំណាក់កាល​ជាមួយនឹង​ភាព​ប្រយ័ត្នប្រយែង​ និង​ការ​ទទួលខុស​ត្រូ​រ​ តាម​គន្លង​ប្រក្រតី​ភាព​ថ្មី​ ដោយ​មានការ​សម្រួល​របប​នៃ​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ សម្រាប់​អ្នកដំណើរ​មក​កម្ពុជា​ តាម​គ្រប់​ច្រកចូល​ ដែល​ទទួល​បានការ​ចាក់​វ៉ាក់សាំង​ដូ​ស​មូលដ្ឋាន​បាន​ពេញលេញ​។​

ក្រសួងសុខាភិបាល

ទាញយក៖ pdf