ស្ថានភាព​ព្រៃឈើ​នៅ​តំបន់​ឧទ្យាន​សួនសត្វ​ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ​

​នៅ​ថ្ងៃ​ទី​ ០៤​ ខែសីហា​ ឆ្នាំ​២០២២​ រដ្ឋបាល​ព្រៃឈើ​ នៃ​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​ស្ថានភាព​ព្រៃឈើ​នៅ​តំបន់​ឧទ្យាន​សួនសត្វ​ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ​។​

​រដ្ឋបាល​ព្រៃឈើ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា​ នៅ​តំបន់​ភ្នំ​តា​ម៉ៅ​ជា​តំបន់​ស្ថានីយ៍​ស្តារ​ព្រៃឈើ​ ដែល​ពោរពេញ​ទៅ​ដោយ​ដីខ្សាច់​ ដំណុះ​ឈើ​មិន​មានការ​លូតលាស់​ល្អ​ ហើយ​តំបន់​នេះ​នៅ​ក្បែរ​ទីក្រុង​ ប្រ​លាន​យន្តហោះ​ថ្មី​ និង​កៀក​តំបន់​ទេសចរណ៍​ទន្លេបាទី​ ដូចនេះ​រាជរដ្ឋាភិបាល​សម្រេច​ធ្វើការ​អភិវឌ្ឍ​តំបន់​នេះ​ដោយ​ដោះ​ដូរ​ជា​ថ្នូរ​នឹង​ការ​អភិវឌ្ឍ​បន្ថែម​ដល់​ឧទ្យាន​សួនសត្វ​និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ កសាង​សារមន្ទីរ​ សួន​ភូតគាម​ និង​អគារ​ធ្វើការ​របស់​មន្ត្រីរាជការ​ ព្រមទាំង​សម្ភារៈ​នានា​។​

រដ្ឋបាលព្រៃឈើ

ទាញយក៖ pdf