ពិធី​បើក​សម្ពោធ​មជ្ឈមណ្ឌល​តម្កល់​ឯកសារ​ច្បាប់​ពាក់ព័ន្ធ​នឹង​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា

​នៅ​ថ្ងៃ​ទី​២៧​ ខែមិថុនា​ ឆ្នាំ​២០១៧ ស្ថានទូត​ជប៉ុន​ និង​ទីស្តីការគណៈរដ្ឋមន្ត្រី​នឹង​រៀបចំ​ពិធី​បើក​សម្ពោធ​មជ្ឈមណ្ឌល​តម្កល់​ឯកសារ​ច្បាប់​ពាក់ព័ន្ធ​នឹង​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ (​អ​.​វ​.​ត​.​ក​.)​​។​ ​ប្រទេស​ជប៉ុន​បាន​បរិ​ច្ចាក​ថវិកា​ប្រហែល​ ២,៣៥៤,០០០​ ដុល្លារ​សហរដ្ឋអាមេរិក​ តាម​រយៈ​ថវិកាបដិភាគ​របស់​ជប៉ុន​ ដែល​បាន​មក​ពី​ ជំនួយ​ឥត​សំណង​ក្រៅ​គម្រោង​របស់​ជប៉ុន​ សម្រាប់​ការ​សាងសង់​អគារ​ និង​គ្រឿង​បរិក្ខារ​ប្រើប្រាស់​របស់​មជ្ឈមណ្ឌល​តម្កល់​ឯកសារ​ច្បាប់​ ដែល​រួម​មាន​ បណ្ណសារដ្ឋាន​ ឧបករណ៍​ទំនាក់ទំនង​ និង​ព​ត៌​មាន​។​ មជ្ឈមណ្ឌល​តម្កល់​ឯកសារ​ច្បាប់​បាន​រក្សា​ទុក​នូវ​ឯកសារ​ជា​ប្រភេទ​បោះពុម្ព​ និង​ទិន្នន័យ​ក្នុង​កុំព្យូទ័រ​ដែល​ទាក់ទង​ទៅ​នឹង​ដំណើរការ​នៃ​សាលាក្តី​ខ្មែរក្រហម​។​ ស្ថានទូត​ជប៉ុន​ជឿជាក់​យ៉ាង​មុតមាំ​ថា​ មជ្ឈមណ្ឌល​តម្កល់​ឯកសារ​ច្បាប់​មាន​តម្លៃ​ដ៏​ធំធេង​ក្នុង​ការ​អភិរក្ស​កេរ្តិ៍​ដំណែល​នៃ​សាលាក្តី​ខ្មែរក្រហម​។

ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា

ទាញយក៖ pdf