ពិធីបើកសម្ពោធមជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ពាក់ព័ន្ធនឹងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា
នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ ស្ថានទូតជប៉ុន និងទីស្តីការគណៈរដ្ឋមន្ត្រីនឹងរៀបចំពិធីបើកសម្ពោធមជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ពាក់ព័ន្ធនឹងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.)។ ប្រទេសជប៉ុនបានបរិច្ចាកថវិកាប្រហែល ២,៣៥៤,០០០ ដុល្លារសហរដ្ឋអាមេរិក តាមរយៈថវិកាបដិភាគរបស់ជប៉ុន ដែលបានមកពី ជំនួយឥតសំណងក្រៅគម្រោងរបស់ជប៉ុន សម្រាប់ការសាងសង់អគារ និងគ្រឿងបរិក្ខារប្រើប្រាស់របស់មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ ដែលរួមមាន បណ្ណសារដ្ឋាន ឧបករណ៍ទំនាក់ទំនង និងពត៌មាន។ មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់បានរក្សាទុកនូវឯកសារជាប្រភេទបោះពុម្ព និងទិន្នន័យក្នុងកុំព្យូទ័រដែលទាក់ទងទៅនឹងដំណើរការនៃសាលាក្តីខ្មែរក្រហម។ ស្ថានទូតជប៉ុនជឿជាក់យ៉ាងមុតមាំថា មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់មានតម្លៃដ៏ធំធេងក្នុងការអភិរក្សកេរ្តិ៍ដំណែលនៃសាលាក្តីខ្មែរក្រហម។
ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា