ពិធី​ផ្សព្វផ្សាយ​ និង​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​នូវ​ «​ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្តមណ្ឌលគិរី​ ២០២១-២០៣៥»

នៅ​ថ្ងៃ​ទី​ ១១​ ខែមេសា​ ឆ្នាំ​២០២២​ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​ចេញ​សេចក្តី​ប្រកាស​ ស្តី​ពី​ពិធី​ផ្សព្វផ្សាយ​ និង​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​នូវ​ «​ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្តមណ្ឌលគិរី​ ២០២១-២០៣៥»​។​ ទោះបីជា​មានការ​ផ្លាស់​ប្តូរ​ស្ទើរតែ​ទាំងស្រុង​នូវ​រចនាសម្ព័ន្ធ​វិស័យ​ទេសចរណ៍​ទាំង​នៅ​ក្នុង​តំបន់​ និង​នៅ​លើ​ពិភពលោក​ដោយសារ​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩​ រាជរដ្ឋាភិបាល​កម្ពុជា​នៅ​តែ​បន្ត​ប្តេជ្ញា​ចិត្ត​ និង​បាន​ត្រៀមខ្លួន​ក្នុង​ការ​គាំទ្រ​ដល់​វិស័យ​នេះ​ទោះបីជា​ត្រូវ​ប្រឈម​នឹង​អ្វីមួយ​ក៏​ដោយ​។​

ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​

ទាញយក៖ pdf