សេចក្ដីជូនដំណឹង​ ស្ដី​ពី​ការ​លុប​ការ​ស្នើ​សុំ​បង្កើត​គណនី​ CamDigiKey​ ដែល​បាន​ដាក់​ស្នើ​តាម​រយៈ​កម្មវិធី​ទូរស័ព្ទ​ដៃ​ CamDigiKey​ ក្រោយ​ការ​ “​បញ្ជូន​ត្រឡប់​”​ ឱ្យ​កែតម្រូវ​ព័ត៌មាន​លើស​រយៈពេល​៣​ខែ​

​មជ្ឈមណ្ឌល​បណ្ដុះ​ធុរកិច្ច​ថ្មី​ “​តេ​ជោ​”​ (​ម​.​ធ​.​ត​.)​ មាន​កិត្តិយស​ សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណជន​ទាំងអស់​ មេត្ដា​ជ្រាប​ថា​៖​ គិត​ត្រឹម​ថ្ងៃ​ទី​១៥​ ខែឧសភា​ ឆ្នាំ​២០២៣​ នេះ​,​ ម​.​ធ​.​ត​.​ បាន​អនុម័ត​ការ​ស្នើ​សុំ​បង្កើត​គណនី​ CamDigiKey​ របស់​អ្នក​ប្រើប្រាស់​ (Individual​ User)​ ដែល​បាន​ដាក់​ស្នើ​តាម​រយៈ​កម្មវិធី​ទូរស័ព្ទ​ដៃ​ CamDigiKey​ ចំនួន​ ២២​ ៦៥៦​ គណនី​ ដោយ​ការ​ស្នើ​សុំ​នីមួយៗ​ត្រូវ​បាន​អនុម័ត​ (​ជោគជ័យ​)​ ក្នុង​រយៈពេល​យ៉ាង​យូរ​៨​ម៉ោង​នៃ​ម៉ោង​ធ្វើការ​ ក្នុង​ករណី​អ្នក​ស្នើ​សុំ​បាន​ផ្ដល់​ព័ត៌មាន​ត្រឹមត្រូវ​ ដែល​បញ្ជាក់​អត្តសញ្ញាណ​ពិតប្រាកដ​ដូច​មាននៅ​ក្នុង​ទិន្នន័យ​បច្ចុប្បន្នភាព​ចុង​ក្រោយ​ (Latest​ Update)​ នៃ​ទិន្នន័យ​អត្តសញ្ញាណ​កម្ម​របស់​ក្រសួងមហាផ្ទៃ​។​ …

មជ្ឈមណ្ឌល​បណ្ដុះ​ធុរកិច្ច​ថ្មី​ "​តេ​ជោ​"​

ទាញយក៖ pdf