លទ្ធផលសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២
នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹង ស្តីពីលទ្ធផលសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២។
អង្គសន្និបាតបានពិនិត្យពិភាក្សាអំពីវឌ្ឍនភាពការងារឆ្នាំ២០២១ នៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៩-២០២៣ ដោយផ្តោតលើវឌ្ឍនភាព និងបញ្ហាប្រឈមក្នុងការអនុវត្តនូវយុទ្ធសាស្ត្រអាទិភាពទាំង ៥ ដើម្បីកំណត់ទិសដៅអាទិភាពការងារបន្តសម្រាប់ឆ្នាំ២០២២ ជាពិសេសការចូលរួមក្នុងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ