លទ្ធផល​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២១​ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០២២

​នៅ​ថ្ងៃ​ទី​ ២៥​ ខែកុម្ភៈ​ ឆ្នាំ​២០២២​ ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​ចេញ​សេចក្តីជូនដំណឹង​ ស្តី​ពី​លទ្ធផល​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២១​ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០២២​។​

​អង្គសន្និបាត​បាន​ពិនិត្យ​ពិភាក្សា​អំពី​វឌ្ឍនភាព​ការងារ​ឆ្នាំ​២០២១​ នៃ​ការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ឆ្នាំ​២០១៩-២០២៣​ ដោយ​ផ្តោត​លើ​វឌ្ឍនភាព​ និង​បញ្ហា​ប្រឈម​ក្នុង​ការ​អនុវត្ត​នូវ​យុទ្ធសាស្ត្រ​អាទិភាព​ទាំង​ ៥​ ដើម្បី​កំណត់​ទិស​ដៅ​អាទិភាព​ការងារ​បន្ត​សម្រាប់​ឆ្នាំ​២០២២​ ជា​ពិសេស​ការ​ចូលរួម​ក្នុង​កម្មវិធី​ស្តារ​ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុង​ការ​រស់នៅ​ជាមួយ​កូ​វី​ដ​-១៩​ តាម​គន្លង​ប្រក្រតី​ភាព​ថ្មី​។​

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ទាញយក៖ pdf