សេចក្តីថ្លែងការណ៍ស្តីពីការហាមឃាត់សមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនៃក្រុមហ៊ុន Meta Platforms Inc. ដែលជាបុគ្គលដែលមិនអាចទទួលយកបាន (PERSONA NON GRATA) ចំនួន២២ រូប មិនឱ្យចូល ឬ មានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា
នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍ស្តីពីការហាមឃាត់សមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនៃក្រុមហ៊ុន Meta Platforms Inc. ដែលជាបុគ្គលដែលមិនអាចទទួលយកបាន (PERSONA NON GRATA) ចំនួន២២ រូប មិនឱ្យចូល ឬ មានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងស្មារតីនៃការអនុវត្តយ៉ាងម៉ឺងម៉ាត់ចំពោះការប្រកាន់ខ្ជាប់នូវគោលការណ៍អធិបតេយ្យភាព និងដើម្បីទប់ស្កាត់ការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជា។
ពួកគេ ត្រូវចាកចេញពីទឹកដីកម្ពុជាក្នុងរយៈពេល ៤៨ ម៉ោង គិតចាប់ពីកាលបរិច្ឆេទចេញសេចក្តីថ្លែងការណ៍នេះ នៅម៉ោង ១៦:00 ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ