សេចក្តីថ្លែងការណ៍​ស្តី​ពី​ការ​ហាមឃាត់​សមាជិក​ក្រុមប្រឹក្សាភិបាល​ត្រួតពិនិត្យ​នៃ​ក្រុមហ៊ុន​ Meta​ Platforms​ Inc.​ ដែល​ជា​បុគ្គល​ដែល​មិន​អាច​ទទួលយក​បាន​ (PERSONA​ NON​ GRATA)​ ចំនួន​២២​ រូប​ មិន​ឱ្យ​ចូល​ ឬ​ មាន​វត្ត​មាននៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​

នៅ​ថ្ងៃ​ទី​០៤​ ខែកក្កដា​ ឆ្នាំ​២០២៣​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តីថ្លែងការណ៍​ស្តី​ពី​ការ​ហាមឃាត់​សមាជិក​ក្រុមប្រឹក្សាភិបាល​ត្រួតពិនិត្យ​នៃ​ក្រុមហ៊ុន​ Meta​ Platforms​ Inc.​ ដែល​ជា​បុគ្គល​ដែល​មិន​អាច​ទទួលយក​បាន​ (PERSONA​ NON​ GRATA)​ ចំនួន​២២​ រូប​ មិន​ឱ្យ​ចូល​ ឬ​ មាន​វត្ត​មាននៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ក្នុង​ស្មារតី​នៃ​ការ​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ការ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​អធិបតេយ្យភាព​ និង​ដើម្បី​ទប់ស្កាត់​ការ​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​កម្ពុជា​។​

​ពួក​គេ​ ត្រូវ​ចាក​ចេញពី​ទឹកដី​កម្ពុជា​ក្នុង​រយៈពេល​ ៤៨​ ម៉ោង​ គិត​ចាប់ពី​កាលបរិច្ឆេទ​ចេញ​សេចក្តីថ្លែងការណ៍​នេះ​ នៅ​ម៉ោង​ ១៦:00​ ថ្ងៃ​ទី​០៤​ ខែកក្កដា​ ឆ្នាំ​២០២៣​។​ 

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf