ការពង្វាងចរាចរណ៍ជាបណ្តោះអាសន្នដោយសារស្ថានភាពទឹកជំនន់

ថ្ងៃ​ទី​ ១៩​ ខែ​ តុលា​ ឆ្នាំ​ ២០១៦​ សាលា​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​ដល់​សាធារណជន​ ដើម្បី​ធានា​ដល់​សុវត្ថិភាព​ធ្វើ​ដំណើរ​ ដោយសារ​តែ​ស្ថានភាព​ទឹកជំនន់​ពី​ខេត្តកំពង់ស្ពឺ​ ដែល​នាំ​ឱ្យ​ទឹក​ក្នុង​ស្ទឹង​ព្រែ​ត្នោត​បាន​ឡើង​ហួស​កំពស់​ប្រកាស​អាសន្ន​ ដែល​បណ្តាល​ឱ្យ​ទឹក​ហូរ​ជន់​ក្នុងភូមិ​សាស្ត្រ​សង្កាត់​ចំនួន​ ៥​ រួម​មាន​ សង្កាត់​ស្ពានថ្ម​ សង្កាត់​គង​ណ​ន​ សង្កាត់​ទៀន​ សង្កាត់​រលួស​ និង​សង្កាត់​ព្រែក​កំពឹស​ ក្នុង​ខណ្ឌដង្កោ​។​ គួរ​បញ្ជាក់​ដែរ​ថា​ ផ្លូវ​បេតុង​លេខ​ ២១៧​ ចន្លោះ​ពី​ស្ពាន​ព្រែក​ជ្រៃ​ ទៅ​រង្វង់​មូល​ដីក្រហម​ ត្រូវ​បាន​ទឹក​ជន់​លិច​ មិន​អាច​ឱ្យ​យានយន្ត​គ្រប់​ប្រភេទ​ធ្វើ​ចរាចរណ៍​បាន​នោះ​ទេ​។​ ការ​ធ្វើ​ចរាចរណ៍​លើ​ផ្លូវ​ទំនប់​សង្ខាង​ស្ទឹង​ព្រែក​ត្នោត​ ចាប់ពី​ផ្លូវជាតិ​លេខ​៣​ ដល់​ផ្លូវជាតិ​លេខ​២​ ក៏​ត្រូវ​បាន​ហាមឃាត់​ផង​ដែរ​។​ ​

សាលារាជធានីភ្នំពេញ

ទាញយក៖ pdf