ចំនួនបណ្តោះអាសន្ននៃអ្នកបានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃំុ សង្កាត់ អាណត្តិទី៤ (៤ មិថុនា ២០១៧)
យោងទៅតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីថ្ងៃទី ៤ ខែមិថុនា ឆ្នាំ២០១៧ បានឲ្យដឹងថា ៨៥.៧៤ ភាគរយ នៃអ្នកចុះឈ្មោះបោះឆ្នោតសរុប ( ៧,៨៦៥,០៣៣) បានទៅបោះឆ្នោតជ្រើសរើសតំណាងសម្រាប់មណ្ឌលរបស់ខ្លួន នៅក្នុងអំឡុងពេលនៃការបោះឆ្នោតឃុំសង្កាត់ ឆ្នាំ២០១៧ នេះ ស្មើនឹង ៦,៧៤៣,៣២៩។ ខេត្តចំនួន ប្រាំ រួមមាន ខេត្តកំពង់ស្ពឺ ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ខេត្តតាកែវ និង ខេត្តកែប មានចំនួនអ្នកទៅបោះឆ្នោតច្រើនជាង ៩០ភាគរយ ខណៈដែលខេត្តកំពង់ធំមានចំនួនអ្នកបោះឆ្នោតតិចជាងគេបំផុត ប្រមាណជា ៨១.៩៨ ភាគរយ ប៉ុណ្ណោះ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.)