អង្គការតម្លាភាពកម្ពុជារៀបចំសិក្ខាសាលាស្តីពីសុចរិតភាពធុរកិច្ចដល់សហគ្រាសខ្នាតតូច និងមធ្យម
អង្គការតម្លាភាពកម្ពុជា (TI Cambodia) ធ្វើការរៀបចំវគ្គសិក្ខាសាលាស្តីអំពី “សុចរិតភាពធុរកិច្ចសម្រាប់សហគ្រិនកម្ពុជា” នាព្រឹកថ្ងៃស្អែកទី២៦ ខែសីហា ឆ្នាំ២០១៤។ សិក្ខាសាលានេះ មានគោលដៅចង់ឱ្យមានការចូលរួមសហគ្រាសខ្នាតតូច និងមធ្យម (SMEs) និងដើម្បីបង្កើនការយល់ដឹងអំពីការប្រយុទ្ធប្រឆាំងការស៊ីសំណូក ហើយជួយដល់ស្ថាប័នទាំងនោះ ក្នុងការបង្កើតនូវយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងអំពើពុករលួយ ដែលសមស្របនឹងទំហំ ក៏ដូចជារចនាសម្ព័ន្ធរបស់ពួកគេ។
អង្គការតម្លាភាពកម្ពុជា