មន្ត្រីជាន់ខ្ពស់កម្ពុជានឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែកពីគ្នាបន្ទាប់ពីមន្ត្រីការបរទេសហុងគ្រីបានធ្វើតេស្តវិជ្ជមានកូវីដ-១៩
នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានចេញផ្សាយសេចក្តីប្រកាសព័ត៌មាននៅលើបណ្តាញសង្គមហេ្វសបុកផ្លូវការរបស់ខ្លួនថា ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ដែលជួបនិងប្រាស្រ័យទាក់ទងផ្ទាល់ជាមួយនឹងប្រតិភូរដ្ឋមន្ត្រីការបរទេសនិងពាណិជ្ជកម្មហុងគ្រី ឯកឧត្តម ភីធើ ស៊ីចាតូ នៅក្នុងពេលទស្សនកិច្ចកម្ពុជាកាលពីថ្ងៃអង្គារ និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ក្រោមអធិបតីយភាពសម្តេច ហ៊ុន សែន នឹងត្រូវធ្វើតេស្តរកវីរុសកូវីដ-១៩ និងដាក់ឱ្យនៅដាច់ដោយឡែក បន្ទាប់ពីឯកឧត្តមរដ្ឋមន្ត្រី និងប្រតិភូហុងគ្រី បានធ្វើតេស្តវិជ្ជមានវីរុសកូវីដ-១៩នៅពេលអញ្ជើញទៅដល់ប្រទេសថៃនៅល្ងាចថ្ងៃដដែល។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ