មន្ត្រីជាន់ខ្ពស់​កម្ពុជា​នឹង​ត្រូវ​ដាក់​ឱ្យ​​​នៅ​ដាច់​ដោយឡែក​ពី​គ្នា​បន្ទាប់​ពី​មន្ត្រី​ការ​បរទេស​ហុង​គ្រី​បាន​ធ្វើតេស្ត​វិជ្ជមាន​កូ​វី​ដ​-១៩

​នៅ​ថ្ងៃ​ទី​០៤​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ចេញផ្សាយ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​លើ​បណ្តាញ​សង្គម​ហេ្វ​ស​បុក​ផ្លូវការ​របស់​ខ្លួន​ថា​ ថ្នាក់ដឹកនាំ​ និង​មន្ត្រី​ទាំងអស់​ដែល​ជួប​និង​ប្រាស្រ័យ​ទាក់ទង​ផ្ទាល់​ជាមួយនឹង​ប្រតិភូ​រដ្ឋមន្ត្រី​ការ​បរទេស​និង​ពាណិជ្ជកម្ម​ហុង​គ្រី​ ឯកឧត្តម​ ភី​ធើ​ ស៊ី​ចា​តូ​ នៅ​ក្នុង​ពេល​ទស្សនកិច្ច​កម្ពុជា​កាលពី​ថ្ងៃ​អង្គារ​ និង​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ ក្រោម​អធិបតី​យ​ភាព​សម្តេច​ ហ៊ុន​ សែន​ នឹង​ត្រូវធ្វើ​តេស្ត​រក​វីរុស​កូ​វី​ដ​-១៩​ និង​ដាក់​ឱ្យ​នៅ​ដាច់​ដោយឡែក​ បន្ទាប់​ពី​ឯកឧត្តម​រដ្ឋមន្ត្រី​ និង​ប្រតិភូ​ហុង​គ្រី​ បាន​ធ្វើតេស្ត​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩​នៅ​ពេល​អញ្ជើញ​ទៅ​ដល់​ប្រទេស​ថៃ​នៅ​ល្ងាច​ថ្ងៃ​ដដែល​។​

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​

ទាញយក៖ pdf