សិក្ខាសាលាបណ្តុះបណ្តាលស្តីពីមូលដ្ឋានគ្រឹះនៃ QGIS
នៅថ្ងៃទី ០១ ខែសីហា ឆ្នាំ២០២២ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានចេញសេចក្តីជូនដំណឹងស្តីពី សិក្ខាសាលាបណ្តុះបណ្តាលស្តីពីមូលដ្ឋានគ្រឹះនៃ QGIS។
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) មានសេចក្តីសោមនស្សក្នុងការរៀបចំសិក្ខាសាលាស្តីពី មូលដ្ឋានគ្រឹះនៃ QGIS ដែលមានរយៈពេល ២ថ្ងៃពេញ នៅថ្ងៃទី០១-០២ ខែសីហា ឆ្នាំ ២០២២ (ចាប់ពីម៉ោង ៨:៣០ព្រឹក ដល់ម៉ោង ៤:៣០នាទី ល្ងាច)។ សិក្ខាសាលានេះមានគោលបំណងផ្តល់ជូននូវចំណេះដឹងអំពីប្រព័ន្ធព័ត៌មានភូមិសាស្ត្រ និងការប្រើប្រាស់កម្មវិធី ជីអាយអេសបើកទូលាយ (QGIS) សម្រាប់ការប្រមូលទិន្នន័យ ការគ្រប់គ្រងទិន្នន័យ និងការធ្វើផែនទី។ សិក្ខាសាលានេះនឹងផ្តោតលើប្រធានបទអំពី បរិស្ថាន និងធនធានធម្មជាតិ។
អង្គការទិន្នន័យអំពីការអភិវឌ្ឍ