សិក្ខាសាលា​បណ្តុះបណ្តាល​ស្តី​ពី​មូលដ្ឋាន​គ្រឹះ​នៃ​ QGIS

នៅ​ថ្ងៃ​ទី​ ០១​ ខែសីហា​ ឆ្នាំ​២០២២​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ សិក្ខាសាលា​បណ្តុះបណ្តាល​ស្តី​ពី​មូលដ្ឋាន​គ្រឹះ​នៃ​ QGIS​។​

​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ មាន​សេចក្តី​សោមនស្ស​ក្នុង​ការ​រៀបចំ​សិក្ខា​សាលាស្តី​ពី​ មូលដ្ឋាន​គ្រឹះ​នៃ​ QGIS​ ដែល​មាន​រយៈពេល​ ២​ថ្ងៃ​ពេញ​ នៅ​ថ្ងៃ​ទី​០១-០២​ ខែសីហា​ ឆ្នាំ​ ២០២២​ (​ចាប់ពី​ម៉ោង​ ៨:៣០​ព្រឹក​ ដល់​ម៉ោង​ ៤:៣០​នាទី​ ល្ងាច​)​។​ សិក្ខាសាលា​នេះ​មាន​គោលបំណង​ផ្តល់​ជូន​នូវ​ចំណេះដឹង​អំពី​ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្ត្រ​ និង​ការ​ប្រើប្រាស់​កម្មវិធី​ ជី​អាយ​អេស​បើក​ទូលាយ​ (QGIS)​ សម្រាប់​ការ​ប្រមូល​ទិន្នន័យ​ ការ​គ្រប់គ្រង​ទិន្នន័យ​ និង​ការ​ធ្វើ​ផែនទី​។​ សិក្ខាសាលា​នេះ​នឹង​ផ្តោត​លើ​ប្រធានបទ​អំពី​ បរិស្ថាន​ និង​ធនធានធម្មជាតិ​។​

អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ

ទាញយក៖ pdf