លោក​​ឯក​​អគ្គរដ្ឋ​ទូត​​អាមេរិ​ក ​​និង​​រដ្ឋ​មន្រ្តី​ក្រសួង​​ពាណិជ្ជកម្ម​កម្ពុជា​​ បញ្ចប់​​បេស​កកម្ម​​ពាណិជ្ជ​កម្ម​លើក​​កំពស់​​វិនិយោគ​​ទុន​​សំរាប់​​ប្រទេស​​កម្ពជា​

លោក​​ឯក​​អគ្គ​រ​ដ្ឋទូត​​សហរដ្ឋអាមេរិក​​ William​ E.​ Todd​ បាន​​ដឹក​​នាំ​​បេស​ក​កម្ម​លើក​​កំពស់​​ពាណិជ្ជកម្ម​សំរាប់​​ប្រទេស​​កម្ពុជា​​លើក​​ទី​២​​ ទៅ​​កាន់​​សហរដ្ឋអាមេរិក​​ពី​ថ្ងៃ​ទី​១៦​​ដល់​​ថ្ងៃ​ទី​២០​​ ខែ​មិថុនា​​ ឆ្នាំ ២០១៤​​ដើម្បី​លើក​​ទឹក​​ចិត្ត​អោយ​​មាន​​ឱកាស​​វិនិយោគ​ទុន​​ និង​​ពាណិជ្ជក​ម្ម​ពី​​សហរដ្ឋ​អាមេរិក​​មក​​ កាន់​​ប្រទេស​​កម្ពុជា​​ ។ ឯក​ឧត្តម​​ ស៊ុន​​ ចាន់​​ថុល​​ទេស​​រដ្ឋមន្រ្តី​និង​​ជា​​រដ្ឋមន្រ្តី​ក្រសួង​​ពាណិជ្ជ​កម្ម​ នៃ​​ ប្រទេស​​កម្ពុជា​​បាន​​អម​​ដំណើរ​​ជា​មួយ​​លោក​​ឯក​អគ្គរដ្ឋ​ទូត​​​អាមេរិក​​​និង​​តំណាង​​ក្រុមហ៊ុន​​ផ្សេងៗ​​ទៀត​​ ចំនួន​​២០​​ នាក់​​។​គណៈ​ប្រតិភូ​​បាន​​ជួប​​ជាមួយ​​ក្រុម​ហ៊ុន​​ជំនួញ​​អាមេរិក​​ អ្នក​​វិនិ​យោគ​ទុន​​ និង​​ផ្នែក​​ពាណិជ្ជកម្ម​អាមេរិក​​ជា​​ច្រើន​​ នៅ​​ក្នុង​​ទី​ក្រុង​​ឡូសអែនជេលែស ឡុងប៊ិច ស៊ាថល​ និង​​ទី​​ក្រុង​វ៉ា​​ស៊ីង​​តោន​​ ឌី​ស៊ី​​ ផង​​ដែរ​​។​

ស្ថានទូតសហរដ្ឋអាមេរិក

ទាញយក៖ pdf