លោកឯកអគ្គរដ្ឋទូតអាមេរិក និងរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា បញ្ចប់បេសកកម្មពាណិជ្ជកម្មលើកកំពស់វិនិយោគទុនសំរាប់ប្រទេសកម្ពជា
លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក William E. Todd បានដឹកនាំបេសកកម្មលើកកំពស់ពាណិជ្ជកម្មសំរាប់ប្រទេសកម្ពុជាលើកទី២ ទៅកាន់សហរដ្ឋអាមេរិកពីថ្ងៃទី១៦ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០១៤ដើម្បីលើកទឹកចិត្តអោយមានឱកាសវិនិយោគទុន និងពាណិជ្ជកម្មពីសហរដ្ឋអាមេរិកមក កាន់ប្រទេសកម្ពុជា ។ ឯកឧត្តម ស៊ុន ចាន់ថុលទេសរដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៃ ប្រទេសកម្ពុជាបានអមដំណើរជាមួយលោកឯកអគ្គរដ្ឋទូតអាមេរិកនិងតំណាងក្រុមហ៊ុនផ្សេងៗទៀត ចំនួន២០ នាក់។គណៈប្រតិភូបានជួបជាមួយក្រុមហ៊ុនជំនួញអាមេរិក អ្នកវិនិយោគទុន និងផ្នែកពាណិជ្ជកម្មអាមេរិកជាច្រើន នៅក្នុងទីក្រុងឡូសអែនជេលែស ឡុងប៊ិច ស៊ាថល និងទីក្រុងវ៉ាស៊ីងតោន ឌីស៊ី ផងដែរ។
ស្ថានទូតសហរដ្ឋអាមេរិក