សេចក្តីថ្លែងការណ៍​របស់ស្ថានទូតអាមេរិកនៅភ្នំពេញ ស្តីពីការបង្វែរថវិកានៃគម្រោងព្រៃឡង់បៃតង ​របស់ទីភ្នាក់ងារជំនួយអាមេរិក USAID

នៅ​ថ្ងៃទី​១៧ ​ខែ​មិថុនា​ ឆ្នាំ​២០២១​ ​​ស្ថាន​ទូត​អាមេរិក​​ប្រចាំ​នៅ​​កម្ពុជា​ ​បាន​ចេញសេចក្តី​ថ្លែង​ការណ៍​មួយ​​​ស្តីពីការបង្វែរថវិកានៃគម្រោងព្រៃឡង់បៃតង ​របស់ទីភ្នាក់ងារជំនួយអាមេរិក USAID។​ ក្នុង​សេចក្តី​ការណ៍​របស់​ខ្លួន​ ​ស្ថាន​ទូត​អាមេរិក​បាន​បង្ហាញការ​ព្រួយ​បារម្ភ​​​ចំពោះ​ស្ថាន​ភាព​​ការកាប់​បំផ្លាញ​ព្រៃ​​​​ដែល​នៅ​តែ​បន្ត​កើត​ឡើង​​​ច្រើន​​នៅក្នុង​តំបន់​ការពារ​ដែន​ជម្រកសត្វ​ព្រៃ​​ព្រៃ​ឡង់​​​​ ​​ជា​ទី​ដែល​ទីភា្នក់​ងារ​ជំនួយ​អាមេរិក​ USAID ​បានចំនាយ​ធនធាន​ថវិកា​ជាង​ ១០០​​លាន​ដុល្លារ​ លើ​កម្ម​វិធី​មួយ​ចំនួន​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​បញ្ហា​ទាំង​នេះ​។​ ​នៅមាន​បញ្ហា​កង្វល់​ផ្សេង​ទៀត​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​ព្រៃ​ឈើ​ ​សត្វព្រៃ​ និងកិច្ច​សហការ​របស់​​រដ្ឋាភិបាល​​ ដែល​មិនត្រូវ​បាន​ដោះស្រាយ​។ ​សហរដ្ឋ​អាមេរិក​បាន​សំរេច​បញ្ចប់​ជំនួយ​ដល់​ស្ថាប័ន​រដ្ឋាភិបាល​​​ នៅ​ក្រោម​គម្រោង​ព្រៃ​ឡង់​បៃតង​ ដែល​ទ្រទ្រង់​ដោយ​ទីភ្នាក់​ងារ​ជំនួយ​អាមេរិក​ USAID ​ហើយ​ជំនួយ​របស់​អាមេរិក​នឹង​ត្រូវ​បានបង្វែរ​ទៅ​ជួយ​វិស័យ​ឯកជន​ សង្គម​ស៊ីវិល​ និង​ការងារ​របស់​សហគមន៍​មូលដ្ឋាន​ ដើម្បី​កែលម្អ​មុខ​របរ​ប្រកប​ជីវភាព​រស់​នៅ​ និង​ពង្រឹង​កសិកម្ម​ ដែលមិន​ប៉ះពាល់​បរិស្ថាន​។​ ​

តំណរភ្ជាប់ទៅសេចក្តីថ្លែងការណ៍​ ៖ http://ow.ly/LamN50Fcahd

ស្ថាន​ទូត​អាមេរិក​​ប្រចាំ​នៅ​​កម្ពុជា