រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ ជួយ​ជន​រង​គ្រោះ​ដោយ​ទឹកជំនន់​ ជាង​ ២៥០០​ គ្រួសារ​ នៅ​ខេត្តពោធិសាត់​

​នា​ពេល​ថ្មីៗ​នេះ​ប្រទេស​កម្ពុជា​បាន​ទទួល​រង​នូវ​ទឹកជំនន់​ដ៏​ធ្ងន់ធ្ងរ​ក្នុង​ប្រវត្តិសាស្ត្រ​ ​ប្រជាជន​រង​គ្រោះ​ដោយ​ទឹកជំនន់​ជាង​ ២​ សែន​ខ្នង​រង​ផល​ប៉ះពាល់​។​ ​ដូចនេះ​ ​នៅ​ថ្ងៃ​ទី​ ២​ ខែវិច្ឆិកា​ឆ្នាំ​ ២០២០​ រដ្ឋាភិបាល​សហរដ្ឋអាមេរិក​តាម​រយៈ​ ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ​ (USAID)​ និង​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​របស់​អង្គការសហប្រជាជាតិ​ (WFP)​បាន​ផ្តល់​ជំនួយ​ដល់​គ្រួសារ​ដែល​ទទួល​រង​គ្រោះ​ពី​ទឹកជំនន់​នៅ​ខេត្តពោធិ៍សាត់​ ជំនួយ​ទាំងអស់​ផ្តោត​លើ​ស្រុក​ចំនួន​ ៣​ គឺ​ក្រុង​ពោធិ៍សាត់​ ​ស្រុក​បាកាន​ ​និង​ក្រ​វ៉ា​ញ​។​

ស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជា

ទាញយក៖ pdf