ចក្រភពអង់គ្លេសបរិច្ចាគវ៉ាក់សាំងកូវីដ-១៩ AstraZeneca ចំនួន ៤១៥,០០០ដូសដល់ប្រទេសកម្ពុជាតាមរយៈកិច្ចព្រមព្រៀងទ្វេភាគី
នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២១ ស្ថានទូតអង់គ្លេសប្រចាំនៅប្រទេសកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ចក្រភពអង់គ្លេសបរិច្ចាគវ៉ាក់សាំងកូវីដ-១៩ AstraZeneca ចំនួន ៤១៥,០០០ដូសដល់ប្រទេសកម្ពុជាតាមរយៈកិច្ចព្រមព្រៀងទ្វេភាគី។
ក្នុងសប្តាហ៍នេះ ចក្រភពអង់គ្លេសនឹងចាប់ផ្ដើមបញ្ជូនវ៉ាក់សាំងកូវីដ-១៩ ចំនួន ៩លានដូស របស់ខ្លួនទៅកាន់ប្រទេសជាច្រើនទូទាំងពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ ដើម្បីដោះស្រាយបញ្ហាកូវីដ-១៩។ វ៉ាក់សាំងចំនួន ៥លានដូស ត្រូវបានផ្ដល់ដោយយន្ដការ COVAX ដែលជាគម្រោងដើម្បីធានាបាននូវការទទួលបានវ៉ាក់សាំងកូវីដ-១៩ ដែលមានលក្ខណៈសកល និងស្មើភាពគ្នា។ វ៉ាក់សាំងចំនួន ៤លានដូសទៀតនឹងត្រូវបែងចែកដោយផ្ទាល់ទៅដល់ប្រទេសដែលត្រូវការ។ ប្រទេសកម្ពុជានឹងទទួលបានវ៉ាក់សាំងចំនួន ៤១៥.០០០ដូស។ នៅក្នុងកិច្ចប្រជុំ G7 កាលពីខែមិថុនា លោកនាយករដ្ឋមន្ត្រីបានប្ដេជ្ញាថា ចក្រភពអង់គ្លេសនឹងចែកចាយវ៉ាក់សាំងចំនួន ១០០លានដូស ដំបូងបង្អស់ក្នុងរយៈពេលមួយឆ្នាំទៀតដោយ ៣០លានដូស នឹងត្រូវបញ្ជូននៅដំណាច់ឆ្នាំនេះ។
ស្ថានទូតអង់គ្លេសប្រចាំនៅប្រទេសកម្ពុជា