សេចក្តី​ព្រាង​ច្បាប់​​ស្តី​ពី​​ប្រព័ន្ធ​​តុលា​ការ​​ដែល​​ មិន​ស្រប​​តាម​រដ្ឋ​ធម្មនុញ្ញ​​គួរ​តែ​​ត្រូវ​បដិសេធ

ថ្ងៃទី១៥​ ខែមិថុនា​ ឆ្នាំ២០១៤​ នៅ​​ថ្ងៃ​ខួប​​នៃ​ការ​​បង្កើត​​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​​កម្ពុជា​ អង្គការ​ លី​កាដូ​ ស្នើ​សុំ​​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ សូម​មេត្តា​​បដិ​សេធ​​ច្បាប់​ថ្មី​ចំនួន​បី​ ដែល​​ក្នុង​អត្ថន័យ​​បច្ចុប្បន្ន​​មាន​​ការ​​ប៉ះ​ពាល់​ដល់​​ឯក​រាជ្យ​ភាព​​នៃ​ប្រព័ន្ធ​តុលា​ការ​ ។ ​ការ​​អនុម័ត​​ច្បាប់​ទាំ​ង​បី​នេះ​ ក្នុង​​អត្ថ​ន័យ​​បច្ចុប្បន្ន​ នឹង​​បង្កើន​ឲ្យ​មាន​​ភាព​ខ្វះ​ខាត​​ឯក​រាជ្យ​​ភាព​កាន់​​តែ​​ខ្លាំង​​ឡើង​ ហើយ​​និង​​ធ្វើ​ឲ្យ​ប្រព័ន្ធ​​តុលា​ការ​​ប្រទេស​កម្ពុជា​​កាន់​តែ​អា​ក្រក់​។

សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិ​មនុស្ស​ (លីកាដូ)

ទាញយក៖ pdf