យូនីសេហ្វ៖ ប្រធានគណៈកម្មាធិការសិទ្ធិកុមារនៃអង្គការសហប្រជាជាតិ ទស្សនកិច្ចកម្ពុជាដើម្បីតស៊ូមតិសម្រាប់សុខុមាលភាពកុមារងាយរងគ្រោះបំផុត
នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ យូនីសេហ្វកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានអំពីទស្សនកិច្ចនៅកម្ពុជារបស់ប្រធានគណៈកម្មាធិការសិទ្ធិកុមារនៃអង្គការសហប្រជាជាតិ (UNCRC) ដើម្បីតស៊ូមតិសម្រាប់ការអនុវត្តអនុសាសន៍របស់ខ្លួន ដែលបានធ្វើឡើងកាលពីឆ្នាំ២០២២ ក្នុងគោលបំណងលើកកម្ពស់សុខុមាលភាពកុមារ និងយុវជននៅក្នុងប្រទេសកម្ពុជា។
ក្នុងអំឡុងពេលទស្សនកិច្ច លោកស្រីប្រធានគណៈកម្មាធិការ អាន ស្កេលតុន (Ann Skelton) និងលោកស្រីអនុប្រធាន សូភីអូឃីឡាដហ្ស៍ (Sopio Kiladze) បានជួបពិភាក្សាជាមួយមន្ត្រី និងតំណាងមកពីក្រសួងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលទីភ្នាក់ងារអង្គការសហប្រជាជាតិ និងដៃគូអភិវឌ្ឍន៍ ព្រមទាំងសង្គមស៊ីវិល និងអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការលើវិស័យសិទ្ធិកុមារ រួមទាំងបណ្តាញក្មេងជំទង់ និងយុវជន និងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាផងដែរ។
យូនីសេហ្វកម្ពុជា