USAID​ ប្រកាស​ការ​គាំទ្រ​ថ្មី​មួយ​ ដើម្បី​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​

​ថ្ងៃ​ទី​ ១៦​ សីហា​ ឆ្នាំ​ ២០២២​ ទីភ្នាក់ងារ​ជំនួយ​អា​មេ​រិ​ក​ (USAID)​ បាន​ប្រកាស​គំនិត​ផ្តួចផ្តើម​ថ្មី​មួយ​ ដើម្បី​គាំទ្រ​ដល់​វិស័យ​យុត្តិធម៌​នៅ​កម្ពុជា​ក្នុង​ការ​ស៊ើបអង្កេត​ និង​កាត់ទោស​ឧក្រិដ្ឋកម្ម​ជួញដូរ​មនុស្ស​។​ គំនិត​ផ្តួចផ្តើម​ថ្មី​នេះ​ ដែល​នឹង​គ្រប់គ្រង​ដោយ​អង្គការ​ បេសកកម្ម​យុត្តិធម៌​អន្តរជាតិ​ (IJM)​ គឺជា​ផ្នែក​មួយ​នៃ​គម្រោង​ ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​ ( CTIP)​ របស់​ទីភ្នាក់ងារ​ជំនួយ​អា​មេ​រិ​ក​ USAID​ ដែល​អនុវត្ត​ដោយ​អង្គការ​ វី​ន​រ៉ក់​ អន្តរជាតិ​ (Winrock​ International)​ ។​ គម្រោង​ CTIP​ សហការ​ជាមួយនឹង​រាជរដ្ឋាភិបាល​កម្ពុជា​ វិស័យ​ឯកជន​ និង​អង្គការ​សង្គម​ស៊ី​វិល​ ដើម្បី​ការពារ​ប្រជាជន​កម្ពុជា​ពី​អំពើ​ជួញដូរ​មនុស្ស​។​

ស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជា

ទាញយក៖ pdf