​សិក្ខាសាលា​ស្តី​ពី​ ការ​ប្រមូល​ទិន្នន័យ​តាម​ទូរស័ព្ទ​ដៃ​ជាមួយនឹង​កម្មវិធី​ Kobo​ Toolbox

​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ ហៅ​កាត់​ថា​អូ​ឌី​ស៊ី​ មាន​សេចក្តី​សោមនស្ស​រីករាយ​ក្នុង​ការ​ប្រកាស​បើក​សិក្ខាសាលា​ស្តី​ពី​ “​ការ​ប្រមូល​ទិន្នន័យ​តាម​ទូរស័ព្ទ​ដៃ​ជាមួយ​កម្មវិធី​ Kobo​ Toolbox”​។​ សិក្ខា​សា​លានេះ​នឹង​ ផ្តោត​លើ​៖

  • ​គោលការណ៍​ និង​របៀប​ប្រើប្រាស់​កម្មវិធី​ Kobo​ Toolbox​ ដែល​ជា​បច្ចេកវិទ្យា​ដ៏​សម​ស្រប​ និង​ងាយស្រួល​សម្រាប់​ទូរស័ព្ទ​ដៃ​ក្នុង​ការ​រៀបចំ​កម្រង​សំណួរ​ ប្រមូល​ទិន្នន័យ​ និង​គ្រប់គ្រង​ទិន្នន័យ​ដែល​មានគុណ​ភាព​ខ្ពស់​។​
  • ​ការ​អនុវត្ត​កម្មវិធី​ Kobo​ Toolbox​ ជាក់ស្តែង​ក្នុង​វិស័យ​គណនេយ្យ​ភាព​សង្គម​ ដើម្បី​ធ្វើ​ឱ្យ​សេវា​សាធារណៈ​កាន់តែ​ប្រសើរ​ឡើង​។​

​វគ្គ​សិក្សា​នេះ​ គាំទ្រ​ថវិកា​ដោយ​ កម្មវិធី​របស់​ប្រទេស​ស៊ុ​យ​អែ​ត​សម្រាប់​វិស័យ​បច្ចេកវិទ្យា​ គមនាគមន៍​ និង​ព័ត៌មាន​ នៅ​ក្នុង​តំបន់​កំពុង​អភិវឌ្ឍន៍​ (SPIDER)

​អំពី​សិក្ខាសាលា​៖

  • ​ទីតាំង​៖​ មជ្ឈមណ្ឌល​ ដាយ​កូ​នៀ​
  • កាលបរិច្ឆេទ​៖​ ចាប់ពី​ថ្ងៃ​ទី​ ១៦​ ដល់​ ថ្ងៃ​ទី​ ១៧​ ខែតុលា​ ឆ្នាំ​២០១៩
  • ថ្លៃ​ចូលរួម​៖​ ឥត​បង់ថ្លៃ​
  • អត្ថប្រយោជន៍​៖​ សម្ភារៈ​សិក្សា​ កម្មវិធី​ អ៊ិ​ន​ធើ​ណេ​ត​​ អាហារ​សម្រន់​ និង​អាហារ​ថ្ងៃត្រង់​
  • មេរៀន​សិក្សា​៖​ ភាសា​ខ្មែរ​ និង​អង់គ្លេស​
  • តម្រូវការ​៖​ អ្នកចូលរួម​ត្រូវ​មាន​ កុំ​ព្យូ​រ​យួរដៃ​ ចំណេះដឹង​ក្នុង​ការ​ប្រើប្រាស់​កុំ​ព្យូ​រ​ទ័​រកំរិត​មូលដ្ឋាន ចំណេះដឹង​ក្នុង​ការ​រៀប​ចំ​​កម្រង​សំណួរ​កំរិត​មូលដ្ឋាន និង​ភាសា​អង់គ្លេស​កំរិត​មូលដ្ឋាន​ (​អាច​យល់​ពី​ពាក្យ​អង់គ្លេស​ទូទៅ​បាន​)​
  • សម្រាប់​ការ​ចុះ​ឈ្មោះ​ ៖​ https://forms.gle/mrKZXQcjQHPdZsAK7
  • ​ថ្ងៃ​ផុតកំណត់​ចុះ​ឈ្មោះ​៖​ ថ្ងៃ​ទី​១៣​ ខែតុលា​ ឆ្នាំ​២០១៩
  • ថ្ងៃ​ប្រកាស​ឈ្មោះ​បេក្ខជន​៖​ ថ្ងៃ​ទី​១៤​ ខែតុលា​ ឆ្នាំ​២០១៩
  • សូម​ទាក់ទង​មក​កាន់​៖​ កញ្ញា​ ឌុ​ច​ សុធា​វី​ន​
    • សារ​អេ​ឡិ​ក​ត្រូ​និក​៖​ sotheavin@opendevcam.net
    • លេខ​ទូរស័ព្ទ​៖​ ០៩៣​ ៧១៨​ ៧២៤​

​សម្រាប់​ព័ត៌មាន​លំអិត​អំពី​សិក្ខាសាលា​ សូម​ទាញ​យក​ឯកសារ​ជា​ទម្រង់​ PDF​។​

​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​

ទាញយក៖ pdf