អង្គការ WWF ផ្សព្វផ្សាយ​សៀវភៅ​ដំបូង​ស្តី​ពី​ផ្តៅ​នៅ​ក្នុង​តំបន់​មេគង្គ

សៀវភៅស្តីពីផ្តៅដំបូងសម្រាប់តំបន់មេគង្គ ដែលត្រូវបានអង្គការ WWF និងក្រុមអ្នករុក្ខវិទូនៅទីក្រុងញូវយ៉ក ផ្សព្វផ្សាយនាថ្ងៃនេះ រៀបរាប់យ៉ាងលម្អិតអំពីរុក្ខជាតិផ្តៅចំនួន៦៥ប្រភេទ ដែលត្រូវបានគេកត់ត្រាទុកពីក្នុងប្រទេសកម្ពុជា ឡាវ និងវៀតណាម។ នៅក្នុងចំណោមផ្តៅទាំងនេះ មានផ្តៅ២ប្រភេទថ្មី ត្រូវបានគេរកឃើញនៅក្នុងប្រទេសកម្ពុជា គឺផ្តៅទឹកឃ្មុំ និងផ្តៅបន្លាដងពេញ។

អង្គការ មូលនិធិសត្វព្រៃពិភពលោក កម្ពុជា

ទាញយក៖ pdf