ការប្រកួត​ប្រជែង​សំណេរ​យុវជន​សម្រាប់​ព្រឹត្តិការណ៍​​​​ទិន្នន័យ​បើក​ទូលាយ​​ ២០២០

ដោយ​ផ្អែកលើ​បទពិសោធន៍​ជោគជ័យ​ពី​ឆ្នាំ​មុន​ៗ ឆ្នាំនេះ​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (អូឌីស៊ី)​ ​មាន​ក្តី​សោមនស្ស​រីករាយ​នឹង​រៀបចំ​ប្រារព្ធ​ “ទិវា​ទិន្នន័យ​ទូលាយ​ឆ្នាំ​ ២០២០​” ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​សប្តាហ៍​ទីមួយ​នៃ​ខែមីនា​។ ប្រធានបទ​ឆ្នាំនេះ​ យើង​នឹង​ផ្តោត​ទៅលើ​ប្រធានបទ​សកល​ “ទិន្នន័យ​បើកទូលាយ​ដើម្បី​ការ​អភិវឌ្ឍ​ដោយ​ស្មើភាព​”។ នៅក្នុង​ព្រឹត្តិ​ការណ៍​នេះ​ អូ​ឌី​ស៊ី​នឹង​រៀបចំ​ផង​ដែរ​នូវ​ការប្រកួត​ប្រជែង​សំណេរ​អត្ថបទ​ក្រោម​ប្រធានបទ​ “តួនាទី​នៃ​ទិន្នន័យ​បើកទូលាយ​ និង​ព័ត៌មាន​ក្នុង​ការ​លើកកម្ពស់​តម្លាភាព​ និង​គណនេយ្យ​ភាព​ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ​នៅ​កម្ពុជា​” ដើម្បី​លើកកម្ពស់​ពីសា​រៈសំ​ខាន់​នៃ​ការ​បើកទូលាយ​ និង​ចែកចាយ​ទិន្នន័យ​ និង​ព័ត៌មាន​ រួមគ្នា​ជាមួយនឹង​តម្រូវការ​ដើម្បី​បង្កើន​ការចូលរួម​ជា​សាធារណៈ​កាន់តែ​ប្រសើរ​ ពិសេស​ចូលរួម​ត្រួតពិនិត្យ​ការ​ផ្តល់​សេវា​សាធារណៈ​ ដែល​នឹង​លើកកម្ពស់​តម្លាភាព​ និង​គណនេយ្យ​ភាព​នៅក្នុង​ប្រទេស​។

អាស្រ័យ​ហេតុ​នេះ​ ​អូ​ឌី​ស៊ី​សូម​គោរព​អញ្ជើញ​យុវជន​ សិស្ស​និស្សិត​ អ្នកស្រាវជ្រាវ​ និង​យុវជន​ យុវនារី​កម្ពុជា​ទាំងអស់​ចូលរួម​ការប្រកួត​សំណេរ​ដ៏​មាន​សារៈសំខាន់​នេះ​ទាំងអស់គ្នា​។

  • បើក​ទទួលពាក្យ​ ៖ ថ្ងៃទី១៧​ ខែមករា​ ឆ្នាំ២០២០​
  • បិទ​ទទួល​អត្ថបទ​សំណេរ​ ៖ ថ្ងៃទី១៦​ ខែកុម្ភៈ​ ឆ្នាំ២០២០
  • ពន្យារ​ពេល​ទទួល​សំណេរ​រហូតដល់​ថ្ងៃទី២៤​ ​ខែ​កុម្ភៈ​ ឆ្នាំ​២០២០
  • ​ប្រកាស​បេក្ខជន​ជ័យលាភី​ទាំង​បី​ ៖ ថ្ងៃទី០២​ ខែមីនា​ ឆ្នាំ២០២០​
  • ទិវា​ទិន្នន័យ​បើកទូលាយ​ឆ្នាំ២០២០​ ៖ ថ្ងៃទី០៧​ ខែមីនា​ ឆ្នាំ២០២០​

សូម​ចុច​លើ​ពាក្យ​ PDF ខាង​ក្រោម ​ដើម្បី​ទាញ​យក​ព័ត៌មាន​ទាំង​ស្រុង​អំពី​លក្ខខណ្ឌ​ និង​បែប​បទ​នៃ​ការ​ចូល​រួម​ប្រកួត​។

អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​

ទាញយក៖ pdf