ប្លក់
វគ្គបណ្តុះបណ្តាលអក្ខរកម្មទិន្នន័យ FFI ត្រូវបានបញ្ចប់ដោយជោគជ័យ
នៅថ្ងៃទី ០៦ ដល់ទី ០៨ ខែមេសា ឆ្នាំ ២០២២ អង្គការទិន្នន័យអំពីការអភិវឌ្ឍហៅកាត់ថា អូឌីស៊ី សហការជាមួយអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ (FFI)បានបើកវគ្គបណ្តុះបណ្តាលអក្ខរកម្មទិន្នន័យមូលដ្ឋានប្រកបដោយជោគជ័យនៅសណ្ឋាគារពូលូវៃ ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីមូលនិធិ Blue Action Fund ក្រោមគម្រោង “ការពង្រឹងតំបន់ការពារសមុទ្រ (MPAs) អភិបាលកិច្ចវិស័យជលផល និងជីវភាពរស់នៅសហគមន៍តាមតំបន់ឆ្នេរក្នុងប្រទេសកម្ពុជា”។ បន្ទាប់ពីបានបញ្ចប់ការវាយតម្លៃតម្រូវការសមត្ថភាពក្នុងចំណោមដៃគូគម្រោង (FFI, FCEE, FACT, SSF, CWDCC) អ្នកចូលរួមចំនួន ១៦ នាក់ (ស្រី ៣ នាក់) ដែលបានចូលរួមក្នុងគម្រោង MPAs ក្នុងតំបន់គោលដៅ ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ។ មន្ត្រីរាជការមកពីក្រសួងបរិស្ថាន និងរដ្ឋបាលជលផលខេត្តព្រះសីហនុ ក៏បានចូលរួមផងដែរ។ ព្រឹត្តិការណ៍រយៈពេលបីថ្ងៃបានបំពាក់សិក្ខាកាមនូវជំនាញទិន្នន័យដែលមានប្រយោជន៍ និងចាំបាច់ រួម ...
ឌិន លីសីណែត៖ ការឆ្លុះបញ្ចាំងពីបទពិសោធន៍កម្មសិក្សារបស់ខ្ញុំនៅអង្គការទិន្នន័យអំពីការអភិវឌ្ឍ

ខ្ញុំធ្លាប់ជាអ្នកចូលមើលគេហទំព័រ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ជាញឹកញាប់ដើម្បីស្វែងរកព័ត៌មានដែលទាក់ទងនឹងកម្ពុជាក៏ដូចជាសម្រាប់គោលបំណងសិក្សា។ ខ្ញុំធ្លាប់មានការងឿងឆ្ងល់ថាតើអាចសាកល្បងនៅទីនេះបាន ...
សិក្ខាសាលាពិគ្រោះយោបល់ស្តីពី តំបន់អភិរក្សជលផល

គិតត្រឹមឆ្នាំ២០២២ ប្រទេសកម្ពុជាមានកន្លែងសហគមន៍នេសាទសរុបចំនួន ៤៤៧ ក្នុងនោះនៅតំបន់ឆ្នេរមានសហគមន៍នេសាទចំនួន ៤៦។ នៅក្នុងខេត្តកែបមានសហគមន៍នេសាទចំនួន ០៥ បានចុះបញ្ជីទទួលស្គាល់ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខណៈដែល ០៧ ...
អភិបាលកិច្ចវិនិយោគនៅប្រទេសកម្ពុជា៖ កាលានុវត្តភាពមួយ

ច្បាប់ស្តីពីវិនិយោគថ្មីរបស់ប្រទេសកម្ពុជាអាចត្រួសត្រាយផ្លូវសម្រាប់ការវិនិយោគដែលមានបរិយាប័ន និងនិរន្តរភាពជាងមុន។ នៅក្នុងកិច្ចប្រជុំនិម្មិត (អនឡាញ) ជាស៊េរីមួយ អ្នកពាក់ព័ន្ធនានាមកពីកន្លែងផ្សេងៗគ្នាក្នុងប្រទេសកម្ពុជាបានធ្វើការវាយតម្លៃលើបញ្ហាប្រឈម និងកាលានុវត្តភាពកើតចេញពីច្បាប់ និងអភិបាលកិច្ចវិនិយោគជាទូទៅ។ ...
វគ្គបណ្តុះបណ្តាល ស្តីពី Facebook Insights

អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) តែងតែបង្ហោះព័ត៌មានអំពីគណនេយ្យភាពសង្គមនៅលើគេហទំព័ររបស់ខ្លួន និងចែករំលែកព័ត៌មានថ្មីៗពាក់ព័ន្ធលើប្រធានបទនេះ តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម។ ជាពិសេស បណ្តាញសង្គមហ្វេសប៊ុក ដែល ...
ទិវាទិន្នន័យបើកទូលាយ ២០២២៖ តួនាទីនៃទិន្នន័យបើកទូលាយក្នុងការលើកកម្ពស់រដ្ឋាភិបាលឌីជីថល

នៅថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២២ អង្គការទិន្នន័យអំពីការអភិវឌ្ឈ (ODC) ដោយសហការជាមួយ វិទ្យាស្ថានអភិបាលកិច្ចឌីជីថល នៃបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) មានសេចក្តីសោមនស្សរីករាយក្នុងការប្រារព្ធទិវាទិន្នន័យបើកទូលាយ ២០២២ ...
វគ្គបណ្តុះបណ្តាលកម្រិតខ្ពស់ ស្តីពី Google Analytics

ក្រុមការងាររបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍ(អូឌីស៊ី)ធ្លាប់ទទួលបានការបណ្តុះបណ្តាលទាក់ទងនឹង Google Analytics នៅឆ្នាំ២០២១ ដែលរៀបចំដោយអង្គការ Internews នៅឆ្នាំ២០២១។ នាថ្ងៃទី១៨ មីនា ឆ្នាំ២០២២ ក្រុមការងារអូឌីស៊ីបាន ...
សម្ពោធទំព័រព័ត៌មានទិន្នន័យថ្មីស្តីពី ការវិនិយោគបរទេសនៅក្នុងប្រទេសកម្ពុជា

នៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២២ អង្គការទិន្នន័យអំពីការអភិវឌ្ឈ (ODC) បានដាក់ដំណើរការទំព័រព័ត៌មានទិន្នន័យរបស់ខ្លួនថ្មីមួយស្តីពី ការវិនិយោគបរទេសនៅក្នុងប្រទេសកម្ពុជា។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងនៅ ...
សិក្ខាសាលាស្តីពីការផ្សព្វផ្សាយគេហទំព័រ ODC ដល់សហគមន៍នេសាទក្នុងខេត្តកែប និងខេត្តកំពត

នៅថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២២ ODC បានសហការជាមួយមជ្ឈមណ្ឌលអភិវឌ្ឍន៍កុមារ និងស្ត្រីនៅកម្ពុជា (CWDCC) ហើយបានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពីការទទួលបានទិន្នន័យ និងព័ត៌មាននៅលើគេហទំព័រ អង្គការទិន្នន័យអំពីការអភិវឌ្ឍ ទៅកាន់សហគមន៍នេសាទ ...
អូឌីស៊ីធ្វើការជាមួយ Newsgain ដើម្បីវាយតម្លៃ និងពង្រឹងគុណភាពវែបសាយ

ដើម្បីបង្កើនប្រសិទ្ធិភាពនៃវែបសាយអូឌីស៊ីឱ្យកាន់តែប្រសើរឡើង និងកាន់តែមានភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់ អង្គការទិន្នន័យអំពីការអភិវឌ្ឍបានធ្វើការជាមួយក្រុមការងារ Internews ដែលមានឈ្មោះថា Newsgain ដែលផ្តោតលើប្រព័ន្ធផ្សព្វផ្សាយ ដើម្បីពិនិត្យមើល ...
សិក្ខាសាលាស្តីពី ការបើកទូលាយទិន្នន័យឧស្សាហកម្មនិស្សារណកម្ម និងបរិស្ថាន ដើម្បីសេដ្ឋកិច្ចកាន់តែប្រសើរ

នៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២១ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ដោយមានកិច្ចសហការជាមួយអង្គការដៃគូ អង្គការជនជាតិដើមភាគតិចកម្ពុជា សមាគមនារីជនជាតិដើមភាគតិចកម្ពុជា និងសម្ព័ន្ធជនជាតិដើមភាគតិចកម្ពុជា ព្រមទាំងអង្គការក្នុងស្រុកពាក់ព័ន្ធមួយចំនួន ...
ការចុះអនុស្សរណៈយោគយល់រវាងអូឌីស៊ី និងសាកលវិទ្យាល័យស្វាយរៀង

នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) សហការជាមួយសាកលវិទ្យាល័យស្វាយរៀង បានរៀបចំកម្មវិធីចុះអនុស្សរណៈយោគយល់ស្ដីពីការផ្ដល់ជំនួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុដល់និស្សិតរបស់សាកលវិទ្យាល័យស្វាយរៀងក្នុងការធ្វើ ...
ការបង្ហាញអំពីទំព័រគណនេយ្យភាពសង្គមក្នុងការជួបប្រជុំបច្ចេកវិទ្យាដើម្បីសង្គម

នាថ្ងៃទី២៥ ខែវិច្ឆិកា ក្រុមការងារអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានចូលរួមធ្វើបទបង្ហាញក្នុងការជួបប្រជុំបច្ចេកវិទ្យាដើម្បីសង្គមជាលើកទីប្រាំពីរ នៅទីរួមខេត្តកំពង់ឆ្នាំង។ ការជួបប្រជុំបច្ចេកវិទ្យាត្រូវបានប្រឈម ...
សិក្ខាសាលាដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវទំព័រព័ត៌មានថ្មីរបស់អូឌីស៊ី ស្តីពី គណនេយ្យភាពសង្គម

នៅថ្ងៃទី១១ ខែវិច្ឆិកា អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានធ្វើការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវទំព័រព័ត៌មានថ្មីរបស់ខ្លួន ដែលមានឈ្មោះថា គណនេយ្យភាពសង្គម។ ទំព័រនេះត្រូវបានរចនាឡើងដោយក្រុមការងារអូឌីស៊ី ...
កិច្ចប្រជុំក្រុមប្រឹក្សាភិបាលប្រកបដោយផ្លែផ្ការបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍ

ក្រុមការងារអង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC) មានមានក្តីសោមនស្សរីករាយជាខ្លាំងក្នុងការរៀបចំនៃកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនាពេលថ្មីៗនេះ នៅសណ្ឋាគារ Hyatt Regency ក្នុងរាជធានីភ្នំពេញ កាលពីនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១។ នេះជាលើកទីមួយ ...
កិច្ចសហការរវាងអង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC) និងវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប (PLNIA)

ក្នុងគោលបំណងលើកកម្ពស់ការប្រើប្រាស់ទិន្នន័យបើកទូលាយ អង្គការទិន្នន័យអំពីការអភិវឌ្ឍបានសហការជាមួយសាកលវិទ្យាល័យមួយចំនួនក្នុងប្រទេសកម្ពុជា ដើម្បីគាំទ្រអ្នកស្រាវជ្រាវវ័យក្មេងជាមួយនឹងនិក្ខេបបទរបស់ពួកគេ។ នៅក្នុងឆ្នាំ២០១៨ អង្គការទិន្នន័យអំពីការអភិវឌ្ឍ និងវិទ្យាស្ថាន ...
ការបណ្តុះបណ្តាលលើប្រព័ន្ធផ្សព្វផ្សាយសង្គម

អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បាននិងកំពុងធ្វើការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយសង្គមជាប្រចាំនៅលើហ្វេសប៊ុកសម្រាប់សកម្មភាពជាច្រើនរបស់ខ្លួន រួមទាំងការងាររបស់ខ្លួនក្រោមគម្រោងការច្នៃប្រឌិតថ្មីសម្រាប់គណនេយ្យភាពសង្គម ...
ការបណ្តុះបណ្តាលលើ Google Analytics សម្រាប់ក្រុមការងារអូឌីស៊ី

អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បាននិងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយ Internews ក្រោមគម្រោងការច្នៃប្រឌិតថ្មីសម្រាប់គណនេយ្យភាពសង្គមនៅកម្ពុជា (ISAC)។ ដើម្បីពង្រឹងសមត្ថភាពក្រុមការងារអូឌីស៊ីក្នុងការវាយតម្លៃលើវេបសាយរបស់ ...
សិក្ខាសាលាបណ្តុះបណ្តាលពីចម្ងាយស្តីពី អក្ខរកម្មទិន្នន័យអំពីគណនេយ្យភាពសង្គម

នៅថ្ងៃទី១៤ ដល់ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលពីចម្ងាយរយៈពេលបួនថ្ងៃស្តីពី អក្ខរកម្មទិន្នន័យអំពីគណនេយ្យភាពសង្គម បានដោយជោគជ័យ។ ដោយសារ ...
អបអរសាទរទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក ឆ្នាំ ២០២១

នៅខែធ្នូ ឆ្នាំ ១៩៩៤ អង្គការសហប្រជាជាតិបានសម្រេចថា ទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក នឹងត្រូវប្រារព្ធនៅថ្ងៃទី ០៩ ខែសីហា ជារៀងរាល់ឆ្នាំ។ កាលបរិច្ឆេទនេះ គឺជាថ្ងៃនៃកិច្ចប្រជុំលើកដំបូងរបស់ក្រុមការងារអង្គការសហប្រជាជាតិ ស្តីពីប្រជាជនជនជាតិដើមភាគតិច នៅ ...
ករណីជោគជ័យនៃកម្មវិធីបណ្តុះបណ្តាលស្តីពីអក្ខរកម្មទិន្នន័យ៖ លោក រឿន ណារិទ្ធ

សិក្ខាកាមចូលរួមវគ្គបណ្តុះបណ្តាលតម្លាភាពទិន្នន័យជាច្រើនបានប្រើប្រាស់ទិន្នន័យតាមរបៀបផ្សេងៗនៅក្នុងការងារប្រចាំថ្ងៃរបស់ពួកគេ។ ពួកគេបានចុះឈ្មោះនៅក្នុងកម្មវិធីបណ្តុះបណ្តាលនេះ ដើម្បីបង្កើនសមត្ថភាពខ្លួនក្នុងការប្រើប្រាស់ទិន្នន័យ ...
ករណីជោគជ័យនៃកម្មវិធីបណ្តុះបណ្តាលស្តីពីអក្ខរកម្មទិន្នន័យ៖ កញ្ញា លី វិច្ឆិកា

នៅក្នុងប្រទេសកម្ពុជា ការនិទានរឿងផ្អែកលើទិន្នន័យគឺស្ទើរតែមិនមានហើយនៅតែជាគំនិតថ្មីសម្រាប់អ្នកសារព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ បន្ទប់ព័ត៌មាន និងអង្គការសង្គមស៊ីវិល។ នៅក្នុងបន្ទប់ព័ត៌មាន សារព័ត៌មានទិន្នន័យកម្រត្រូវបានគេផលិតណាស់ ដោយសារ ...
សិក្ខាសាលាស្តីអំពីអក្ខរកម្មលើទិន្នន័យក្រោមគម្រោង ISAC ឆ្នាំ២០២១

ស្របជាមួយនិងការអភិវឌ្ឍន៍កម្មវិធីសិក្សានិងការធ្វើមូលដ្ឋានីយកម្ម ក្រុមការងាររបស់ ODC បានរៀបចំសិក្ខាសាលាស្តីអំពីអក្ខរកម្មទិន្នន័យនៅខែកុម្ភៈដោយមានការសម្របសម្រួលជាមួយនឹងអង្គការអន្តរជាតិ Internews ក្រោមគម្រោងការច្នៃប្រឌិតថ្មីនៅក្នុងគណនេយ្យភាពសង្គម ...
សិក្ខាសាលាតាមអនឡាញស្តីពីការដកស្រង់ទិន្នន័យ

នៅក្នុងខែមីនា ក្រុមការងារ Internews បានសម្របសម្រួលសិក្ខាសាលាពីចំងាយមួយស្តីពី “ការដកស្រង់ទិន្នន័យ - Data Scraping” សម្រាប់ក្រុមការងារអង្គការទិន្នន័យអំពីការអភិវឌ្ឍ។ គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីពង្រឹងសមត្ថភាពបច្ចេកទេសរបស់អូឌីស៊ីក្នុងការប្រមូលទិន្នន័យដែល ...
ការប្រើប្រាស់ ICT និងផែនទីក្នុងការលើកកម្ពស់ការអប់រំ STEM ដល់វិទ្យាល័យរដ្ឋនៅកម្ពុជា

គម្រោងពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលកម្ពុជា (CCSS) ដែលឧបត្ថម្ភថវិកាដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍអន្តរជាតិ (USAID) តាមរយៈ វិទ្យាស្ថានគ្រប់គ្រងបូព៌ា-បស្ចឹម (EWMI)ត្រូវបានអនុវត្តដោយអង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC) ដោយសហការជាមួយនាយកដ្ឋាន ...
