ការផលិត
សម្លៀកបំពាក់និងវាយនភណ្ឌ
ក្រសួងការងារ និងអង្គការពលកម្មអន្តរជាតិដាក់ចេញនូវផែនការសម្រាប់កែទម្រង់ប្រាក់ខែកម្មករ
ដោយប្រឈមនឹងសម្ពាធជាសាធារណៈពីក្រុមហ៊ុនយីហោសម្លៀកបំពាក់ធំៗ និងសហជីពកម្មករនោះ ក្រសួងការងារនិងអង្គការពលកម្មអន្តរជាតិក្នុងរយៈពេលប៉ុន្មានខែខាង ...
អូន ភាព និង Colin Meyn
http://www.cambodiadailykhmer.com/news/12886/
មេដឹកនាំសហជីព៖ កម្មករនឹងធ្វើការតវ៉ាបន្ទាប់ពីចូលឆ្នាំថ្មីហើយ
មេដឹកនាំសហជីពពលករ បានសម្តែងនូវសេចក្តីរីករាយ និងស្វាគមន៍ចំពោះការសិក្សាលើប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មកររោងចក្រវាយនភណ្ឌ និងវិស័យកាត់ដេរ។ ទោះជាយ៉ាងណាក្តី លោកបានមានប្រសាសន៍ថា កម្មករនឹងធ្វើការតវ៉ាបន្ទាប់ពីចូលឆ្នាំថ្មី ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/detail/1?page=13&token=OGFhNDE1N2Q3ZTZ
កម្មករដួលសន្លប់ទៀតហើយនៅរោងចក្រកាត់ដេរ សេនហ្ស៊ូ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
កម្មករជាង១០០នាក់នៅឯរោងចក្រ កាត់ដេរ សេនហ្ស៊ូ ក្នុងរាជធានីភ្នំពេញបានដួលសន្លប់កាលពីម្សិលមិញ មួយថ្ងៃបន្ទាប់ពីមានការដួលសន្លប់យ៉ាងច្រើនដូចគ្នានេះដែរ នៅឯរោងចក្រដដែលនេះ។ កម្មការិនីដំបូងបាន ...
Matt Blomberg និង សេក ឧត្តម
http://www.cambodiadailykhmer.com/news/12825/
កម្មកររោងចក្រ ShenZhou បន្តដួលសន្លប់
កម្មករ កម្មការិនីធ្វើការនៅរោងចក្រ ShenZhou International ដែលមានទីតាំងស្ថិតនៅក្នុងខណ្ឌ ពោធិ៍សែនជ័យ បន្តរាគរូស និងដួលសន្លប់ ជាបន្តបន្ទាប់ កើនឡើងដល់ ១៣៧ នាក់ ហើយនៅព្រឹកថ្ងៃទី៣ មេសានេះ។ ...
សែន ដាវិត
http://www.postkhmer.com/online/112766--shenzhou-
បន្ថែមលើបញ្ញត្តិឲ្យឈប់បុណ្យចូលឆ្នាំបីថ្ងៃសហជីពនឹងស្នើឲ្យកម្មករបន្តកូដកម្មតាមផ្ទះ ៧ថ្ងៃ
ក្រសួង ការងារ បានប្រកាសកាលពីសប្តាហ៍មុនឲ្យអ្នកគ្រប់គ្រងរោងចក្រទាំងអស់ត្រូវតែអនុញ្ញាតឲ្យកម្មករឈប់សម្រាករយៈពេលបីថ្ងៃ នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរពីថ្ងៃ ទី១៤ ដល់ថ្ងៃ ទី១៦ ខែមេសា ខាងមុខនេះខណៈមេដឹកនាំសហជីពជំរុញ ...
មុំ គន្ធា
http://www.postkhmer.com/national/1-national-news/112712-2014-04-02-03-00-06
ក្រសួងមហាផ្ទៃ៖ បក្សប្រឆាំងមិនអាចធ្វើបាតុកម្មនៅថ្ងៃឃោសនាបោះឆ្នោតបានឡើយ
កាលពីម្សិលមិញ ឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានឲ្យដឹងថា រដ្ឋាភិបាលនឹងមិនបណ្តោយឲ្យលោក សម រង្ស៊ី គេចចេញពីបម្រាមដែលហាមមិនឲ្យមានការជួបជុំជាសាធារណៈឡើយ។ គណបក្សប្រឆាំងមាន ...
ម៉ិច ដារ៉ា
http://www.cambodiadailykhmer.com/news/12707/
កម្មករនឹងទទួលបានការធានាសុខភាព
បេឡាជាតិរបបសន្តិសុខសង្គមនៃក្រសួង ការងារ នឹងបង្កើតការធានារ៉ាប់រងសុខភាពកម្មករនៅពាក់កណ្តាលឆ្នាំនេះ ដើម្បីផ្តល់ការធានារ៉ាប់រងសម្រាប់ជំងឺទូទៅរបស់កម្មករដែលមិនមែនបណ្តាលមកពីគ្រោះថ្នាក់ក្នុងការងារ។ លោក អ៊ុក សមវិទ្យា នាយកបេឡា ...
សែន ដាវិត
http://www.postkhmer.com/national/1-national-news/112711-2014-04-02-02-53-15
បេឡាជាតិសន្តិសុខសង្គមដាក់ចេញគម្រោងធានារ៉ាប់រងសុខភាព
កាលពីម្សិលមិញ បេឡាជាតិរបបសន្តិសុខសង្គម បានដាក់ចេញនូវគម្រោងផ្តល់សេវាធានារ៉ាប់រងសុខភាពដល់បុគ្គលិក-កម្មករនៅទូទាំងប្រទេស។ គួរបញ្ជាក់ថា សមាគមនិយោជកធំបំផុតនៅក្នុងប្រទេសកម្ពុជាលើកឡើងថា ពេលវេលាសមស្របសម្រាប់ដាក់ ...
អូន ភាព និង Matt Blomberg
http://www.cambodiadailykhmer.com/news/12639/
ម៉ាកបញ្ជាទិញធំៗខំប្រឹងតិចតួចក្នុងការដំឡើងប្រាក់ឈ្មួលកម្មករ
ម៉ាកបញ្ជាទិញធំៗរបស់ អឺរ៉ុប មិនបានខិតខំគ្រប់គ្រាន់ក្នុងការធានាថា កម្មករកម្ពុជាដែលធ្វើការផលិត ផលិតផលរបស់ពួកគេទទួលបានប្រាក់ខែសមរម្យទេ។ នេះបើតាមរបាយការណ៍មួយចេញនៅថ្ងៃនេះ។ របាយការណ៍ដែលមានចំណងជើង Tailored ...
Alice Cuddy
http://www.postkhmer.com/online/112570-2014-03-31-01-56-36
កម្មករកាត់ដេរទទួលវគ្គសិក្សាជា អ្នករាយការណ៍ព័ត៌មានពី CCIM
មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) សង្ឃឹមថា នឹងប្រែក្លាយកម្មករកាត់ដេរឲ្យទៅជាអ្នករាយការណ៍ព័ត៌មាន តាមរយៈកម្មវិធីកាសែតមួយនៅក្នុងកម្មវិធីព័ត៌មានសំឡេងប្រជាធិបតេយ្យ (VOD)។ ដោយទទួលបើកបង្រៀនមិនគិតថ្លៃ វគ្គសិក្សានេះនឹងធ្វើឡើងរហូតដល់ ...
មុំ គន្ធា
http://www.postkhmer.com/online/112569---ccim
របាយការណ៍រដ្ឋាភិបាលបន្ទោសថា CNRP និងសហជីពបំផ្លាញទ្រព្យសម្បត្តិ
គណៈកម្មការមួយរបស់រដ្ឋាភិបាលទទួលបន្ទុកវាយតម្លៃការខូចខាតបង្កឡើ ...
គុជ ណារ៉ែន
http://www.cambodiadailykhmer.com/news/12556/
សហជីព ៨ នឹងស្នើយកសប្តាហ៍ក្រោយចូលឆ្នាំជាថ្ងៃឈប់សម្រាកប្រចាំឆ្នាំ
ខណៈកូដកម្មនៅតាមផ្ទះមិនទាន់កំណត់តាមការគ្រោងទុកនៅក្រោយចូលឆ្នាំខ្មែរមេដឹកនាំសហជីពនឹងជម្រាបទៅម្ចាស់រោងចក្រថា កម្មករចង់យកសប្តាហ៍ក្រោយចូលឆ្នាំខ្មែរជាថ្ងៃឈប់សម្រាកប្រចាំឆ្នាំ។ មេដឹកនាំសហជីព ៨ សង្ឃឹមថា ...
មុំ គន្ធា និង Sean Teehan
http://www.postkhmer.com/national/1-national-news/112466-2014-03-27-03-35-41
នគរបាលការពារបាតុកម្មធ្វើការហ្វឹកហាត់ដើម្បីត្រៀមខ្លួនទប់ទល់នឹងបាតុកម្មនាពេលខាងមុខ
នគរបាលសាលារាជធានីបានធ្វើការហ្វឹកហាត់ពិសេសមួយនៅស្តាតអូឡាំពិកកាលពីពេលរសៀលថ្ងៃព្រហស្បតិ៏ដើម្បីត្រៀមខ្លួនសំរាប់បាតុកម្មនាពេលខាងមុខនេះ។ ...
បុគ្គលិកសារព័ត៌មាន Global Times
http://www.globaltimes.cn/content/846812.shtml#.UxlFfD-Sylt
សាលារាជធានីភ្នំពេញច្រានចោលសំណើសុំរៀបចំវេទិកាសាធារណៈនៅទីលានប្រជាធិបតេយ្យ
សហជីព និងសមាគមសរុបចំនួន១៨អង្គភាព បានឲ្យដឹងថា ខ្លួននឹងអនុវត្តតាមផែនការរៀបចំវេទិកាសាធារណៈមួយនៅទីលានប្រជាធិបតេយ្យក្នុងរាជធានីភ្នំពេញនៅថ្ងៃសៅរ៍នេះ ទោះបីជាសាលារាជធានីភ្នំពេញបានបដិសេធសំណើរបស់ខ្លួន ...
ម៉ិច ដារ៉ា
http://www.cambodiadailykhmer.com/news/11515/
បក្សសង្គ្រោះជាតិប្រើវិធីសាស្ត្រស្ងៀមស្ងាត់ ខណៈសហជីពគ្រោងនឹងធ្វើកូដកម្មនៅសប្តាហ៍ក្រោយ
នៅពេលសហជីពចំនួនប្រាំមួយបានរៀបចំ ការធ្វើកូដកម្មទូទាំងប្រទេសកាលពីខែធ្នូ ដើម្បីទាមទារឲ្យមានការដំឡើងប្រាក់ខែគោលដល់១៦០ដុល្លារ គណបក្សសង្គ្រោះជាតិបានចូលរួមយ៉ាងសកម្មជាមួយសហជីពទាំងនោះ។ មេដឹកនាំគណបក្សប្រឆាំង បាននាំ ...
Colin Meyn និង ផន បុប្ផា
http://www.cambodiadailykhmer.com/news/11517/
ពលករកម្ពុជានឹងក្លាយជនរងគ្រោះដែលរងគ្រោះខ្លាំងបំផុតនៃការបះបោរប្រាក់ឈ្នួល
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ សមាគមនិយោជក បាននិយាយថាពលករកម្ពុជានឹងក្លាយជាជនរងគ្រោះចុងក្រោយ ប្រសិនបើមនុស្សមួយក្រុមតូច និងសហជីពដែលបង្កហិង្សា បន្តដាក់វិស័យឧស្សាហកម្មកាត់ដេរនិងស្បែកជើងអោយស្ថិតនៅក្រោមសភាពមិនទៀងទាត់ និង ...
បុគ្គលិកសារព័ត៌មាន The Daily Star
http://www.thedailystar.net/business/cambodian-workers-to-be-hardest-hit-victims-of-wage-unrest-13761
សហជីព១៨ អញ្ជើញមន្ត្រីរដ្ឋាភិបាលនិងបក្សប្រឆាំងឲ្យបំភ្លឺកម្មករ
សហជីពសហព័ន្ធនិងសមាគមប្រមាណជា ១៨ នឹងដាក់លិខិតអញ្ជើញទៅដល់មន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំគណបក្សប្រឆាំងនិងតុលាការនៅដើមសប្តាហ៍នេះ ឲ្យមកឆ្លើយឆ្លងជាមួយកម្មករ កម្មការិនី ជុំវិញបញ្ហាប្រាក់ឈ្នួលនៅក្នុងវេទិកាសាធារណៈមួយ ដែលធ្វើឡើងនៅថ្ងៃ ...
មុំ គន្ធា
http://www.postkhmer.com/national/1-national-news/111343-2014-03-03-03-08-36
តំណាងសហជីពត្រូវបានឃាត់ខ្លួនដោយសារចែកចាយខិត្តប័ណ្ណធ្វើកូដកម្មនៅខែក្រោយនេះ
តំណាងសហជីពពីររូបឲ្យដឹងថា ពួកគេត្រូវបានឃាត់ខ្លួននិងអប់រំកាល ...
ម៉ិច ដារ៉ា
http://www.cambodiadailykhmer.com/news/11255/
កម្មករដួលសន្លប់ជាច្រើននាក់កើតឡើងនៅក្នុងរោងចក្រកាត់ដេរចំនួនពីរក្នុងប្រទេសកម្ពុជា
មន្រ្តីសហជីព និងរោងចក្ររបស់ប្រទេសកម្ពុជា បានឱ្យដឹងថាកម្មករយ៉ាងហោចណាស់ ១០៤នាក់ នៅរោងចក្រចំនួនពីរនៅកម្ពុជា បានដួលសន្លប់នៅព្រឹកថ្ងៃព្រហស្បតិ៍ ដោយសារតែសារធាតុគីមី។ ...
បុគ្គលិកសារព័ត៌មាន Shanghai Daily
http://www.shanghaidaily.com/article/article_xinhua.aspx?id=203520
រដ្ឋាភិបាលនិងក្រុមហ៊ុនរងផលប៉ះពាល់ដោយសារការធ្វើសេចក្តីរាយការណ៏ពីការបង្ក្រាបកូដកម្ម
មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់និងតំណាងក្រុមហ៊ុនសំលៀកបំពាក់លំដាប់ពិភពលោកដែលបានចូលរួមកិច្ចប្រជុំមួយ នៅក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃពុធ សុទ្ធតែបានលើកឡើងពីក្តីបារម្មណ៏ចំពោះសេចក្តីរាយការណ៏របស់ប្រព័ន្ធផ្សព្វផ្សាយអំពីការបង្ក្រាបបង្ហូរឈាមកាលពី ...
Alex Willemyns និង អូន ភាព
http://www.cambodiadailykhmer.com/news/11046/
សហជីពនិងសមាគមចំនួន១៦គ្រោងធ្វើកូដកម្មនៅទូទាំងប្រទេសជាលើកទី២
បន្ទាប់ពីសាលាឧទ្ធរណ៍បដិសេធមិនដោះលែងអ្នកតវ៉ាដែលជាប់ឃុំទាំង២១នាក់ឲ្យនៅក្រៅឃុំកាលពីថ្ងៃអង្គារនោះ សហជីពកម្មករ និងសមាគមចំនួន១៦បានប្រកាសកាលពីម្សិលមិញថា ពួកគេនឹងសងសឹកវិញ ដោយ ...
ម៉ិច ដារ៉ា និង អូន ភាព
http://www.cambodiadailykhmer.com/news/10623/
កម្មករដែលបាននៅក្រៅឃុំបណ្តោះអាសន្ននិយាយពីភាពអយុត្តិធម៌
ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ដែលកម្មកររោងចក្រកាត់ដេរឈ្មោះ យ៉ុន ជា អាយុ១៧ឆ្នាំបានជាប់ក្នុងពន្ធនាគារនោះ គាត់បានចំណាយពេលរាប់ម៉ោងមើលតាមបង្អួចនៅជញ្ជាំងបេតុងមួយ និងគិតថា គាត់នឹងមិន ...
ម៉ិច ដារ៉ា និង Alice Cuddy
http://www.cambodiadailykhmer.com/news/10441/
មន្ត្រីសហជីពជាង ១០០ នាក់បាត់បង់ការងារព្រោះតែជំរុញឲ្យមានកូដកម្ម
បើទោះបញ្ញតិ្តក្នុងច្បាប់ការងារកម្ពុជាហាមនិយោជកមិនឲ្យចាត់វិធានការប្រឆាំងនឹងកម្មករដែលចូលរួមក្នុងសកម្មភាពសហជីពក៏ដោយ ក៏ប៉ុន្តែ តំណាងសហជីពជាង ១០០ នាក់ត្រូវបានបញ្ឈប់ពីការងារនៅរោងចក្រចំនួន ១២ ដោយសារតែពួកគេ ...
Sean Teehan និង មុំ គន្ធា
http://postkhmer.com/national/1-national-news/109786-2014-01-28-02-57-34
តំណាងសហជីពប្រឈមនឹងការ ចោទសួរជុំវិញការញុះញង់ឲ្យមានចលាចលក្នុងវិស័យកាត់ដេរ
កាលពីម្សិលមិញ នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានសាកសួរតំណាងសហជីពកម្ពុជាពីររូបជុំវិញការអះអាងដែលថា ពួកគេបានញុះញង់ឲ្យមានការប្រើអំពើហិង្សាអំឡុងការតវ៉ានៅរោងចក្រកាត់ដេរមួយក្នុងខេត្តកណ្ដាល កាលពីចុងខែធ្នូ។ លោក ជែក លី អគ្គនាយករោងចក្រ ...
អូន ភាព និង ឃួន ណារីម
http://www.cambodiadailykhmer.com/latest/9909/