តុលាការ​បង្គាប់​ឲ្យ​មេដឹកនាំ​សហជីព​នៅ​ឆ្ងាយ​ពី​រោងចក្រ​និង​សមាជិក​ខ្លួន​

​កាលពី​ម្សិលមិញ​ ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បង្គាប់​ឲ្យ​លោក​ ​អាត់​ ​ធន់​ ​ប្រធាន​សហជីព​ដែល​មាន​បញ្ហា​ច្រើន​រូប​នេះ​នៅ​ឆ្ងាយ​ពី​រោងចក្រ​ ​អេស​ ​អិ​ល​ ​និង​កម្មករ​របស់​ខ្លួន​ ​និង​ចៀសវាង​ការ​ជួបជុំ​គ្នា​ជា​សាធារណៈ​ណាមួយ​ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ​។​ ​លោក​ ​អាត់​ ​ធន់​ ​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា​ ​ត្រូវ​បាន​ចោទប្រកាន់​កាលពី​ខែមីនា​ ​ពី​បទ​ញុះញង់​ឲ្យ​មាន​អំពើ​ហិង្សា​នៅ​ពេល​មានការ​តវ៉ា​កាលពី​ថ្ងៃ​ទី​២០​ខែកញ្ញា​ ​នៅ​រោងចក្រ​ ​អេស​ ​អិ​ល​ ​ដែល​បាន​ក្លាយជា​ហិង្សា​ ​និង​ធ្វើ​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់​១១​នាក់​រង​របួស​។​ ​បុគ្គលិក​រោងចក្រ​ ​អេស​ ​អិ​ល​ ​ម្នាក់​ដែល​គេ​គប់​នឹង​ដុំ​ថ្ម​ចំ​ភ្នែក​អំឡុង​ការ​ប៉ះទង្គិច​គ្នា​រវាង​កម្មករ​ ​និង​សន្តិសុខ​នោះ​ ​បាន​ដាក់​ពាក្យ​ប្តឹង​លោក​ ​អាត់​ ​ធន់​។​ ​កាលពី​ថ្ងៃ​សៅរ៍​ ​លោក​ ​អាត់​ ​ធន់​ ​បាន​មាន​ប្រសាសន៍​ថា​ ​លោក​បាន​ទទួល​លិខិត​ពី​តុលាការ​បង្គាប់​ឲ្យ​លោក​បង់ប្រាក់​ធានា​នៅ​ក្រៅ​ឃុំ​ចំនួន​២៥.០០០​ដុល្លារ​ក្នុង​រយៈពេល​មួយ​ខែ​ ​បើ​មិន​ដូច្នោះ​ទេ​នឹង​ត្រូវ​ជាប់​ឃុំ​។​ ...

ម៉ិច ដារ៉ា and Zsombor Peter
http://www.cambodiadailykhmer.com/news/13332/