កម្មករ​​កាន់តែ​ច្រើនធ្វើ​កូដកម្ម​នៅ​​ក្រុង​​ បាវិត​ ដើម្បីទាម​ទារ​​ប្រាក់​ឧបត្ថម្ភ

សហជីព​ប្រហែល​ជា​បរាជ័យ​ក្នុង​ការ​ធ្វើ​កូដកម្ម​ដោយ​ការ​ស្នាក់​នៅ​ផ្ទះ​ដើម្បីទាម ទារ​ដំឡើង​ប្រាក់​ខែ​នៅ​ក្រោយថ្ងៃ​ចូ​ល​ឆ្នាំ​ខ្មែរ​កាលពី​ដើម​ខែ​នេះ​។ ប៉ុន្តែ​កូដ​កម្ម​ទាម​ទារ​ប្រាក់​ឧបត្ថម្ភ​កំពុង​​មាន​សន្ទុះ​កើន​ឡើង​នៅ​ក្នុង​ខេត្ត​ស្វាយ​រៀង​ ដែល​មាន​កម្មករ​រោង​​​ចក្រ​កាត់​ដេរ​ប្រហែល​២០​.០០០​នាក់​​បាន​​​តវ៉ា​នៅ​តំបន់​សេដ្ឋ​កិច្ច​ពិសេស​ពីរ​នៅ​ក្រុង​បាវិត​ កាលពីថ្ងៃ​សៅរ៍​។ សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ដែល​មិន​​សប្បាយចិត្ត​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍មួយ​កាលពីថ្ងៃ​សុក្រ ស្ដីបន្ទោស​កម្មករ​ក៏ដូច​ជា​រដ្ឋាភិបាល​ និង​បាន​ជំរុញ​ឲ្យ​អាជ្ញា​ធរ​មូល​ដ្ឋាន​ចាត់​វិធានការ​មុន​ពេល​ការ​តវ៉ា​នេះ​​​​​​គ្រប់​គ្រង​លែង​បាន​។ ...

ម៉ិច ដារ៉ា
http://www.cambodiadailykhmer.com/archives/13553/