ក្រសួង​ការ​ងារ​ និង​​អង្គការ​ពល​កម្ម​អន្ត​រ​ជាតិ​ដាក់​ចេញ​នូវ​ផែនការ​​សម្រាប់​កែ​ទម្រង់​ប្រាក់​ខែ​​កម្មករ​

ដោយ​ប្រឈមនឹង​សម្ពាធ​ជាសា​ធារ​ណៈ​ពី​ក្រុមហ៊ុន​យីហោសម្លៀក​បំពាក់​ធំៗ​ និង​សហ​​​​​​​​​​ជីព​កម្មករ​នោះ ក្រសួង​ការ​ងារ​និង​អង្គការ​ពល​កម្ម​អន្ត​រជាតិ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​​​​​​​​​​​​​​​​មុខ​នេះ​នឹង​សហការគ្នា​​​​កែ​ទម្រង់​​​ប្រព័ន្ធ​កំណត់​​​​​​​ប្រាក់​ខែ​គោល​បច្្ចុប្បន្ន​ក្នុង​វិស័យ​កា​ត់​ដេរ។ យោង​តាម​លោក ទុន សុភ័ណ អ្នក​សម្រប​​​​​​​​​​សម្រួល​ថ្នាក់​ជាតិ​របស់​អង្គការ​ពល​កម្ម​អន្ត​រ​​​ជាតិ​បាន​ឲ្យ​ដឹង​ថា ដំណើរការ​កែទម្រង់​​​នេះ​​​​​​​នឹង​ចាប់​ផ្តើម​ជាមួយ​នឹង​ផែន​ការ​​​រៀប​ចំ​សិក្ខា​​​សាលា​ជា​​សាធារណៈ​នៅ​ថ្ងៃទី​២៤ និង​២៥ ខែ​មេសា ដែលនឹង​​បង្ហាញ​ឲ្យ​ឃើញ​ពី​ជំនួប​​ត្រី​ភាគី​លើក​ដំបូង​រវាង​​រដ្ឋាភិបាល​ ថៅកែ​រោង​ចក្រ និង​មេដឹក​នាំស​ហជីព​ចាប់​​​តាំង​ពី​ការ​តវ៉ា​របស់​កម្មករ​​ត្រូវ​បាន​បង្ក្រាប​ដោយ​ហិង្សា​កាល​ពី​ដើម​ខែមករាមក។​ …

អូន ភាព និង Colin Meyn
http://www.cambodiadailykhmer.com/news/12886/