ប្រធាន​ ស៊ីខៅឌូ​ បង្ហាញ​ខ្លួន​នៅ​ក្នុង​តុលាការ​សម្រាប់​ការ​សាក​សួរ​ទាក់ទិន​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​

លោក​ អាត់ ធន់​ ប្រធាន​សហ​ជីព​ដែល​ដឹក​នាំ​ការ​ធ្វើ​កូដកម្ម​នៅ​រោង​ចក្រ​កាត់​ដេរ​ SL កាល​ពី​ឆ្នាំមុន​ បាន​បង្ហាញខ្លួន​ចំពោះ​មុខ​សាលាដំបូង​រាជ​ធានី​ភ្នំពេញ​កាល​ពី​ម្សិលមិញ​សម្រាប់​ការ​សាកសួរ​ចំពោះ​ការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់។ សម្ព័ន្ធ​សហជីព​ប្រជា​ធិបតេយ្យ​ កម្មករ​កាត់​ដេរ​កម្ពុជា​ហៅកាត់​ថា ស៊ីខៅឌូ​ ដែល​ដឹក​នាំ​ដោយ​លោក​ អាត់​ ធន់​ បាន​ដឹកនាំ​ការ​តវ៉ា​អស់​រយៈពេល​ជា​ច្រើន​ខែ​កាល​ពី​ឆ្នាំមុន​ដើម្បី​ប្រឆាំង​នឹង​ការ​គ្រប់​គ្រង​នៅ​ក្នុង​រោង​ចក្រ​កាត់​ដេរ​ SL ដែល​ស្ថិត​នៅ​ក្នុ​ង​ខណ្ឌ​មាន​ជ័យ​រាជ​ធានី​ភ្នំពេញ​។ …

ម៉ិច ដារ៉ា
http://www.cambodiadailykhmer.com/news/12990/