សហជីព​អំពាវនាវ​ឲ្យ​កម្មករ​រោង​ចក្រ​​​ចូល​រួម​ធ្វើ​កូដកម្ម​ ទោះ​ជា​មាន​ការ​គំរាម​ចាប់​ខ្លួន​​ក៏​ដោយ

មេដឹក​នាំ​សហជីព​ដែល​មាន​ផែនការ​ធ្វើ​កូដកម្ម​ស្នាក់​នៅ​ផ្ទះ​ ដើម្បី​ទាម​ទារ​ប្រាក់​ឈ្នួល​អប្បបរមា​ខ្ពស់​ជាង​មុន សម្រាប់​កម្មករ​រោង​ចក្រ​កាត់​ដេរ​នៅ​ប្រទេស​កម្ពុជា បាន​ឲ្យ​ដឹង​ថា ខ្លួន​នឹង​អំពាវ​នាវ​ឲ្យ​មាន​ការ​ចូល​រួម​ធ្វើ​កូដ​កម្ម​ក្រោយ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃ​ណី​ជាតិ​ខ្មែរ​ ទោះ​បី​ជា​មាន​ការ​គំរាម​ចាប់​ខ្លួន​អ្នក​ចែក​ខិត​ប័ណ្ណ​ផ្សព្វ​ផ្សាយ​ពី​ផែនការ​របស់​ខ្លួន​ក៏​ដោយ។ កាលពី​ថ្ងៃ​អាទិត្យ សមាជិក​សហជីព​មួយ​រូប​ត្រូវ​បាន​នគរបាល​​ឃាត់​ខ្លួន​នៅ​ខេត្ត​ស្វាយ​រៀង  និង​បាន​ចែក​ខិត​ប័ណ្ណ​ផ្សព្វ​ផ្សាយ​​ពី​ផែន​ការធ្វើ​កូដកម្ម​ក្នុង​ខែ​នេះ។ …

ម៉ិច ដារ៉ា
http://www.cambodiadailykhmer.com/news/12939/