សមាគម GMAC ធ្វើពហិការសិក្ខាសាលាត្រីភាគីស្តីពីប្រាក់ខែគោល
សិក្ខាសាលាត្រីភាគីមួយដែលរៀបចំឡើងក្នុងគោលបំណងធ្វើឲ្យប្រសើរឡើងនូវដំណើរការដោះស្រាយប្រាក់ខែគោលក្នុងវិស័យកាត់ដេរ បានបិទកាលពីថ្ងៃសុក្រ ដោយសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC ដែលជាអ្នកដើរតួដ៏មានឥទ្ធិពលបំផុតនៅក្នុងឧស្សាហកម្មកាត់ដេរ ធ្វើពហិការមិនចូលរួមកិច្ចពិភាក្សារៀបចំឡើងនៅសណ្ឋាគារភ្នំពេញ។ សិក្ខាសាលារយៈពេលពីរថ្ងៃនេះ គឺជាជំនួបលើកដំបូងរវាងភាគីទាំងបីក្នុងឧស្សាហកម្មកាត់ដេរ គឺ សហជីព និយោជក និងរដ្ឋាភិបាលចាប់តាំងពីកូដកម្មកាលពីខែធ្នូ និងខែមករា បានបញ្ចប់ដោយអំពើហិង្សា បន្ទាប់ពីកងរាជអាវុធហត្ថបានបាញ់ស្លាប់បាតុករយ៉ាងហោចណាស់ប្រាំនាក់។ សហជីពនិងក្រសួងការងារមានអ្នកតំណាងចូលរួមច្រើននៅក្នុងកិច្ចពិភាក្សាធ្វើឡើងនៅក្នុងរាជធានីភ្នំពេញ ប៉ុន្តែ GMAC បានសម្រេចមិនចូលរួម ពោលគឺផ្ទុយពីរបាយការណ៍របស់រដ្ឋាភិបាលដែលបានលើកឡើងថា តំណាងម្នាក់របស់ GMAC មានវត្តមានកាលពីថ្ងៃព្រហស្បតិ៍។ …
Matt Blomberg
http://www.cambodiadailykhmer.com/news/13530/