រដ្ឋាភិបាល

សេវាកម្មរដ្ឋាភិបាល

សេចក្តីប្រកាសព័ត៌មានស្តីពី ដំណាក់កាល និងនីតិវិធីនៃយន្តការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជានៅប្រទេសថៃ

កាលពី​ថ្ងៃ​ទី​២៤​ ខែកក្កដា​ ឆ្នាំ​២០១៧​ គណៈកម្មការ​ផ្តល់​ភាព​ស្របច្បាប់​ដល់​ពលករ​កម្ពុជា​ ដែល​កំពុង​ស្នាក់​នៅ​ និង​ធ្វើការ​នៅ​ប្រទេស​ថៃ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ដើម្បី​ជូនដំណឹង​ដល់​ពលករ​កម្ពុជា​ធ្វើការ​មិន​ស្របច្បាប់​នៅ​ក្នុង​ប្រទេស​ថៃ​ឲ្យ​ដឹង​ថា​ រដ្ឋាភិបាលថៃ​នឹង ...

រាជរដ្ឋាភិបាលកម្ពុជា

ទាញយក៖ pdf

ស្ថិតិ​នៃ​ការ​ប្រើប្រាស់​សេវា​ថែទាំ​សុខភាព​របស់​ប្រជាពលរដ្ឋ​​​​ នៅ​មណ្ឌល​សុខភាព​ និង​មន្ទីរពេទ្យ​រដ្ឋ​ទូ​ទាំង​ប្រទេសក្នុង​រយៈ​ពេល​ប្រាំមួយ​ខែ​ដំបូង​ឆ្នាំ​២០១៧​

​នៅ​ថ្ងៃ​ទី​ ១៨​ ខែ​ កក្កដា​ ឆ្នាំ​ ២០១៧​ ក្រសួងសុខាភិបាល​បាន​ចេញផ្សាយ​ស្ថិតិ​នៃ​របាយការណ៍​ពិនិត្យ​ និង​ព្យាបាល​ជំងឺ​ទូ​ទាំង​ប្រទេស​ក្នុង​រយៈពេល​ ៦​ខែ​ ដំបូង​ឆ្នាំ​ ២០១៧​ នៅ​លើ​គេហទំព័រ​​ហ្វេស​បុកផ្លូវការ​របស់​ខ្លួន​​ ដោយ​​ស្ថិតិ​ដែល​បាន​ចេញផ្សាយ​នោះ ...

ក្រសួងសុខាភិបាល

ទាញយក៖ pdf

ការ​ផ្តល់​សេវា​រដ្ឋបាល​របស់​ក្រសួងមហាផ្ទៃ​ និង​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ចំពោះ​ការ​កំណត់​លើ​តម្លៃ​សេវា​លិខិតឆ្លងដែន​ធម្មតា​

​កាលពី​ថ្ងៃ​ទី​ ០៤​ ខែ​ កក្កដា​ ឆ្នាំ​ ២០១៧​ អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ដើម្បី​ជម្រាប​ជូនដំណឹង​ដល់​សាធារណៈជន​អំពី​ការ​ផ្តល់​សេវា​រដ្ឋបាល​របស់​ក្រសួងមហាផ្ទៃ​ និង​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ចំពោះ​ការ​កំណត់​លើ​តម្លៃ​សេវា​លិខិតឆ្លងដែន​ធម្មតា​ ដោយ​យោង​តាម ...

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម

ទាញយក៖ pdf

លទ្ធ​ផល​នៃ​សម័យ​ប្រ​ជុំពេញ​អង្គ​គណៈ​រដ្ឋ​មន្ត្រី​ ថ្ងៃសុក្រ​ ទី​១៧ ​ខែកុម្ភៈ ​ឆ្នាំ២០១៧

នៅ​ថ្ងៃ​ទី​ ១៧​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០១៧​ នៅ​វិមាន​សន្តិភាព​មាន​បើក​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​ ក្រោម​អធិបតីភាព​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ លោក​ ហ៊ុន​ សែន​ ហើយ​លទ្ធផល​នៃ​កិច្ចប្រជុំ​រួម​មាន​៖​គម្រោង​វិនិយោគ​ខ្សែ​បញ្ជូន​អគ្គិសនី​ ២៣០​ គីឡូវ៉ុល​ ពី​ស្ថានីយ​វា​រី​អគ្គិសនី ...

អង្គភាពព័ត៌មាន​ និងប្រតិកម្មរហ័ស

ទាញយក៖ pdf

ការពិគ្រោះយោបល់លើគម្រោងបន្ថយថ្លៃលក់អគ្គិសនី សម្រាប់តំបន់ចែកចាយរបស់អគ្គិសនីកម្ពុជា នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល សម្រាប់ឆ្នាំ២០១៧

នៅ​ថ្ងៃ​ទី​ ០៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៧​ អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​ដល់​សាធារណៈជន​ អ្នក​ប្រើប្រាស់​ ដែល​ស្ថិត​នៅ​ក្នុង​ដែន​ចែកចាយ​របស់​អគ្គិសនី​កម្ពុជា​ នៅ​រាជធានី​ភ្នំពេញ​ និង​នៅ​ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​ឱ្យ​បាន​ជ្រាប​ថា​ អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ ​គ្រោង ...

អាជ្ញាធរ​អគ្គិសនី​កម្ពុជា

ទាញយក៖ pdf

ការដាក់ឲ្យដំណើរការប្រព័ន្ធពង្រឹងសមត្ថភាព និងតេស្តសមត្ថភាពដោយខ្លួនឯងសម្រាប់សិស្សថ្នាក់ទី១២ លើប្រព័ន្ធអ៊ីនធឺណែត

នៅ​ថ្ងៃ​ទី​ ០៧​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០១៧​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​ចេញ​សេចក្តី​ប្រកាស​ដល់​សាធារណៈជន​ និង​សិស្សានុសិស្ស​ថា​ ខ្លួន​នឹង​ដាក់​ដំណើរការ​រ​ប្រព័ន្ធ​ពង្រឹងសមត្ថភាព​ និង​តេស្ត​សមត្ថភាព​ដោយ​ខ្លួនឯង​សម្រាប់​សិស្ស​ថ្នាក់​ទី​១២​ លើ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ ...

ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​

ទាញយក៖ pdf

ជប៉ុនផ្តល់ ១៣៤,៥២៦ ដុល្លារអាមេរិក សម្រាប់គម្រោងពង្រឹងប្រព័ន្ធថែទាំសុខភាពបឋមមាតា និងទារកនៅខេត្តកំពង់ចាម

កាលពីថ្ងៃទី ៥ ខែ កញ្ញា ឆ្នាំ ២០១៦ រាជរដ្ឋាភិបាលជប៉ុនបានយល់ព្រមផ្តល់ ១៣៤,៥២៦ ដុល្លារអាមេរិក ដល់អង្គការមូលនិធិជប៉ុន PHJ។ កិច្ចសន្យាផ្តល់ជំនួយ ក្រោមគ្រោងការណ៍នៃ “ជំនួយឧបត្ថម្ភឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន”  ត្រូវបានចុះហត្ថលេខា ដោយឯកឧត្តម គូម៉ាម៉ារ៉ូ យូជិ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និង លោកស្រី ណាកាតា យូស៊ីមិ នាយិកាប្រចាំប្រទេសអង្គការមូលនិធិជប៉ុន PHJនៅស្ថានទូតជប៉ុន ដើម្បីអនុវត្តន៍ “គម្រោងពង្រឹងប្រព័ន្ធថែទាំសុខភាពមាតា និងទារកនៅខេត្តកំពង់ចាម”។ ...

ស្ថានទូតជប៉ុននៅកម្ពុជា

ទាញយក៖ pdf

ក្រសួង​សាធារណការ​នឹង​រឹត​បន្តឹង​រថយន្ត​ដឹក​លើស​ទម្ងន់​ចាប់​ពី​ដើម​ខែ​សីហា

កាលពីថ្ងៃទី ០៨ កក្កដា ២០១៦ ក្រសួងសាធារណការ និងដឹកជញ្ជូនបានចេញសេចក្តីជូនដំណឹងដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ ឬអ្នកបើកបររថយន្តធុនធ្ងន់ និងសាធារណជន ពីការរៀបចំក្រុមជញ្ជីងចល័ត ដើម្បីថ្លឹងយានយន្តដឹកជញ្ជូនទំនិញទាំងឡាយនៅតាមគោលដៅដូចជា មជ្ឈមណ្ឌលឃ្លាំងទំនិញ រោងចក្រផលិតសម្ភារៈធ្ងន់ៗ កសិដ្ឋាននានានៅរដូវប្រមូលផល ការដ្ឋានផលិតថ្ម ដើម្បីត្រួតពិនិត្យថ្លឹងទម្ងន់ដឹកជញ្ជូនមុននឹងអាចធ្វើចរាចរណ៍នៅលើបណ្តាញផ្លូវថ្នល់ ឬនៅតាមផ្លូវវាងសំខាន់ៗ ចាប់ពីដើមខែ សីហា នេះតទៅ។ វិធានការនេះក៏ដើម្បីទប់ស្កាត់ និងបង្ក្រាបរថយន្តប្រភេទធុនធ្ងន់ដែលប្រព្រឹត្តបទល្មើស ព្រមទាំងដើម្បីធានាគុណភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យមានចីរភាព ស្ថិតស្ថេរ គង់វង្ស និងជាប់រឹងមាំតាមអាយុកាលបច្ចេកទេសកំណត់ស្របតាមស្តង់ដា ក៏ដូចជារួមចំណែកកាត់បន្ថយការចំនាយថវិកាជាតិក្នុងការជួសជុលថែទាំផងដែរ។ ក្រសួងស្នើឱ្យសាធារណជនទាំងអស់គ្នាចូលរួមការអនុវត្តវិធានការខាងលើ និងរាយការណ៍អំពីករណីមន្ត្រីក្រោមឱវាទនៅតាមស្ថានីយ៍ជញ្ជីងអចល័ត និងចល័តបានប្រព្រឹត្តអំពើពុករលួយក្នុងរូបភាពណាក៏ដោយ តាមរយៈហ្វេសប៊ុក ឬទូរស័ព្ទ Hotline របស់ក្រសួង។ ...

ក្រសួងសាធារណការ និងដឹកជញ្ជូន

ទាញយក៖ pdf

អនុស្សរណៈនៃការយោគយល់ស្ដីពី "កម្មវិធីអ៊ីនធឺណិតតាមសាលារៀន" រវាងក្រសួងអប់រំ យុវជន និងកីឡា និងក្រុមហ៊ុនមិត្តហ្វូន

នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦ នៅទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា មានពិធីចុះហត្ថលេខាបន្តអនុស្សរណៈនៃការយោគយល់ស្ដីពី ” កម្មវិធីអ៊ីនធឺណិតតាមសាលារៀន” រវាងក្រសួងអប់រំ យុវជន និងកីឡា និងក្រុមហ៊ុនមិត្តហ្វូន ក្រោមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក Nguyen hanh Nhuong អគ្គនាយកក្រុមហ៊ុនមិត្តហ្វូន។ តាមរយៈកិច្ចព្រមព្រៀងរយៈពេល ៥ឆ្នាំ ក្រុមហ៊ុនមិត្តហ្វូននឹងផ្តល់សេវាកម្មអ៊ីនធឺណិតល្បឿនលឿនដោយមិនគិតកម្រៃដល់សាលារៀនសាធារណៈ គ្រិះស្ថានបណ្តុះបណ្តាលគ្រូ សាកលវិទ្យាល័យរដ្ឋ និងអង្គភាពរដ្ឋបាលអប់រំថ្នាក់ជាតិ និងក្រោមជាតិនៅទូទាំងប្រទេស។ សិស្ស និស្សិត លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំជិត ១ លាននាក់នឹងទទួលបានអត្ថប្រយោជន៍ពីកម្មវិធីនេះ។ ...

ក្រសួងអប់រំ យុវជន និងកីឡា

ទាញយក៖ pdf

មណ្ឌល​ប្តូរ​ និង​ពន្យារ​បណ្ណ​បើកបរ​នឹង​ដំណើរការ​នៅ​ផ្សារ​ទំនើប​ AEON​ ចាប់ពី​ ថ្ងៃ​ទី​១៥​ មិថុនា​ ២០១៦​ នេះ​តទៅ​

ក្រសួង​សាធារណៈការ​ និង​ដឹក​ជញ្ជូន​ថ្មីៗ​នេះ​បាន​សម្រេច​បង្កើត​មណ្ឌល​ប្តូរ​ និង​ពន្យារ​បណ្ណ​បើកបរ​នៅ​ផ្សារ​ទំនើប​ AEON​ ក្ន​ង​គោលបំណង​ដើម្បី​បង្ខិត​សេវា​ទៅ​ជិត​ប្រជាពលរដ្ឋ​ បង្ក​ភាព​ងាយស្រួល​ ចំណេញ​ពេលវេលា​ កាត់​បន្ថយ​ការ​ចំណាយ​ប្រកបដោយ​ ប្រសិទ្ធភាព​ និង​តម្លាភាព​ ដែល​អនុញ្ញាតិ​ឲ្យ ...

ក្រសួងសាធារណៈការ និងដឹកជញ្ជូន

ទាញយក៖ pdf

ក្រុមការងារ​ពិសេស​ទទួល​បន្ទុក​សម្រប​សម្រួលការ​បើកប្រាក់​បៀវត្ស​មន្ត្រីរាជការ​

ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ សូម​ជូនដំណឹង​ដល់​សាធារណជន​អំពី​ការ​បង្កើត​ក្រុមការងារ​ពិសេស​ សម្រាប់​ទទួល​ និង​ផ្តល់​ព័ត៌មាន​រហ័ស​ទាន់​ហេតុការណ៍​ ព្រមទាំង​ជួយ​សម្រប​សម្រួល​ដោះស្រាយ​ភាព​អសកម្ម​ ភាព​មិន​ប្រក្រតី​ និង​បញ្ហា​ប្រឈម​ផ្សេង​ទៀត​ ទាក់ទង​នឹង​ការ​បើកប្រាក់​បៀវត្ស​ជូន​មន្ត្រីរាជការ​។​ ...

ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ

ទាញយក៖ pdf

លទ្ធផល​នៃ​យុទ្ធនាការ​ចុះ​ភ្ជាប់​ចរន្ត​របស់​អគ្គិសនី​កម្ពុជា​ នៅ​រាជធានី​ភ្នំពេញ​

អគ្គិសនី កម្ពុជា បានកំពុងធ្វើយុទ្ធនាការចុះភ្ជាប់ចរន្ត៦១០រៀល ជូនអ្នកជួលផ្ទះ/ជួលបន្ទប់ (ជាកម្មករកម្មការនី) នៅរាជធានីភ្នំពេញ ចាប់តាំងពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥ មកម្លេះ។ គិតមកដល់ត្រឹមយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥ អគ្គិសនីកម្ពុជាបានតភ្ជាប់ដល់អ្នកប្រើប្រាស់ ក្រោម ៥០ គីឡូវ៉ាត់ ម៉ោងក្នុងមួយខែ បានចំនួន ៤០,៩០២ បន្ទប់។ ...

អគ្គិសនី​កម្ពុជា

ទាញយក៖ pdf

ការអនុវត្តជំហានទី១ក្នុងការភ្ជាប់ចរន្តអគ្គីសនីតំលៃ៦១០រៀលជូនកម្មករកម្មការនី​ដែលជួលផ្ទះឬបន្ទប់នៅរាជធានីភ្នំពេញ

ក្រុមនិយោជិតរបស់អគ្គិសនីកម្ពុជានឹងចុះទៅទទួលពាក្យស្នើសំុបន្តចរន្តនិងធ្វើការតភ្ជាប់ចរន្តអគ្គិសនីនៅទីតាំងស្នាក់នៅរបស់កម្មករ កម្មការនី ក្នុងខណ្ឌឬស្សីកែវ ខណ្ឌមានជ័យ និងខណ្ឌដង្កោ ចាប់ពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករា ឆ្នាំ២០១៥ ពីម៉ោង ០៤:៣០ ល្ងាច ដល់ម៉ោង ០៨:៣០យប់ សម្រាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសៅរ៍ និងពីម៉ោង ០៨:០០ព្រឹក ដល់ម៉ោង ០៥:០០ ល្ងាច សម្រាប់ថ្ងៃអាទិត្យ។ ...

អគ្គិសនីកម្ពុជា

ទាញយក៖ pdf

"​ប្រទេស​កម្ពុជា​ ត្រូវការ​គ្រូបង្រៀន​ច្រើន​នាក់​បន្ថែម​ និង​មានគុណ​ភាព​ខ្ពស់​ឡើង​ទៀត​"​ តាម​ខ្លឹមសារ​នៃ​ ឯកសារ​ពិភាក្សា​មួយ​របស់​វិទ្យាស្ថាន​ CDRI

​ឯកសារ​ពិភាក្សា​មួយ​ក្រោម​ចំណងជើង​ថា​ “​កង្វះខាត​ជំនាញ​នៅ​កម្ពុជា​៖​ ការ​វិភាគ​ពី​បញ្ហា​ចោទ​ និង​ជម្រើស​គោល​នយោបាយ​”​ ដែល​ចេញផ្សាយ​ដោយ​វិទ្យាស្ថាន​បណ្តុះបណ្តាល​ និង​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា​ (CDRI)​ បាន​វែកញែក​ថា​ “​កង្វះ​គ្រូ​ប​ងៀ​ន​នៅ​គ្រប់ ...

វិទ្យាស្ថាន​បណ្តុះបណ្តាល​ និង​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា​ (CDRI)

ទាញយក៖ pdf

ទី​ភ្នាក់​ងារ​ផ្តល់​ជំនួយ​របស់​សហរដ្ឋ​អាមេរិក​ និង​ទី​ភ្នាក់​ងារ​ផ្តល់​ជំនួយ​របស់​កូរ៉េ​ចុះ​ហត្ថលេខា​លើ​អនុស្សារណៈ​នៃ​ការ​យោគយល់​គ្នា​ ដើម្បី​ជួយ​ប្រព័ន្ធ​អប់​រំ​នៅ​កម្ពុជា​

នៅ​ថ្ងៃ​ទី​ ១២​ ខែ​សីហា​ ទី​ភ្នាក់​ងារ​សហរដ្ឋ​អាមេរិក​សំរាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ​ (USAID)​ និង​ទី​ភ្នាក់​ងារ​សហ​ប្រតិបត្តិការ​អន្តរជាតិ​របស់​កូរ៉េ​ (KOICA)​ បាន​ចុះ​ហត្ថលេខា​លើ​អនុស្សា​រណៈ​​នៃ​ការ​យោគ​យល់​គ្នា​នៅ​ស្ថាន​ទូត​អាមេរិក​ ដើម្បី​ផ្តល់​ការ ...

ស្ថានទូតសហរដ្ឋអាមេរិក

ទាញយក៖ pdf

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

GD6NZ
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!