ពលកម្ម
គោលនយោបាយ និងការគ្រប់គ្រងពលកម្ម
រដ្ឋមន្រ្តីក្រសួងការងារថា ប្រាក់ខែគោល ១៦០ ដុល្លារ នៅឆ្នាំ ២០១៨
ខណៈការចរចារលើប្រាក់ឈ្នួលគោលរបស់កម្មករប្រចាំឆ្នាំកំពុងតែត្រូវបានធ្វើឡើង រដ្ឋមន្រ្តីក្រសួងការងារ លោក អ៊ិត សំហេង នៅក្នុងឱកាសជំនួបជាមួយក្រុមកម្មវិធីយុវជនអាស៊ីអាគ្នេយ៍ បានបញ្ជាក់ថា ប្រាក់ឈ្នួលរបស់កម្មករកាត់ដេរនឹងឡើងទៅដល់ ១៦០ ដុល្លារនៅឆ្នាំ ២០១៨។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយ ...
Cristina Maza
http://bit.ly/2cT5cST
សហជីពទម្លាក់តួលេខមក ១៧៧.៥៩ដុល្លារសម្រាប់ប្រាក់ខែគោល
ការជួបចរចាពិភាក្សាលើប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិកក្នុងវិស័យកាត់ដេរនិងផលិតស្បែកជើងឆ្នាំ២០១៧ រវាងភាគីសហជីព និងនិយោជកនៅថ្ងៃទី២ នេះ សហជីពបានទម្លាក់តួលេខរបស់ខ្លួនពី ១៧៩.៦០ដុល្លារ មកនៅ១៧៧.៥៩ដុល្លារ ខណៈដែលក្រុមនិយោជកមិនបានបន្ថែមតម្លៃរបស់ពួកគេទៀតឡើយ។ មុនពេលធ្វើការចរចា ភាគីទាំងពីរបានកំណត់នូវតួលេខរបស់គេរៀងៗខ្លួនដោយភាគីសហជីពដែលជាតំណាងឲ្យកម្មករបានទាមទារប្រាក់ឈ្នួលសម្រាប់កម្មកររហូតជិត ១៨០ដុល្លារក្នុងមួយខែ ឯខាងភាគីសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) តំណាងឲ្យនិយោជកបានកំណត់នូវតួលេខសម្រាប់ការផ្តល់ជូនមានចំនួន ១៤៤.២០ដុល្លារក្នុងមួយខែ។ ...
មុំ គន្ធា
http://bit.ly/2d4g8Qb
GMAC ព្រមបន្ថែមប្រាក់ឈ្នួលឲ្យកម្មករ ២ ដុល្លារខណៈសហជីពទាមទារដល់ $១៧៩,៦០
ការសម្រេចដំឡើងប្រាក់ឈ្នួលបន្ថែមនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំរវាងតំណាងសហជីព និងនិយោជកកាលពីម្សិលមិញដើម្បីស្វែងរកចំណុចរួមក្នុងការដំឡើងប្រាក់ឈ្នួល។ កន្លងទៅក្រសួងការងារធ្លាប់ស្នើឱ្យគ្រប់ភាគីឱ្យបន្ថែមប្រាក់ឈ្នួលអប្បបរមាដល់កម្មករឱ្យបាន ១៤៨,២០ ដុល្លារខណៈសហជីពទាមទារដល់ ១៧៩,៦០ ដុល្លារតែភាគី (GMAC) កំណត់ឱ្យតែ ១៤៤,២០ ដុល្លារប៉ុណ្ណោះ។ ...
ឡាយ សាមាន
http://bit.ly/2d1ks2z
ក្រសួង ឲ្យពលករខ្មែរធ្វើការនៅថៃដកលិខិតឆ្លងដែន ចុងខែកញ្ញា
ក្រសួងការងារបានប្រកាសឲ្យពលករ-ពលការិនីខ្មែរដែលកំពុងស្នាក់នៅនិងធ្វើការនៅប្រទេសថៃអាចស្នើដកលិខិតឆ្លងដែនឬលិខិតធ្វើដំណើរចាប់ពីថ្ងៃទី២៦ខែកញ្ញាខាងមុខនេះដោយពួកគេត្រូវចំណាយលើកម្រៃសេវានេះចំនួន ៩៥០បាត (ប្រាក់ថៃ)។ លោក អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងជាប្រធានគណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ បានជូនដំណឹងដល់ពលករកម្ពុជា ដែលកំពុងតែធ្វើការ និងស្នាក់នៅក្នុងប្រទេសអាចស្នើសុំលិខិតឆ្លងដែន ឬលិខិតធ្វើដំណើរពលករកម្ពុជា ធ្វើការនៅបរទេស និងប័ណ្ណពលករកម្ពុជា ទៅធ្វើការនៅបរទេសបាន ចាប់ពីថ្ងៃទី២៦ ខែកញ្ញា នេះតទៅ បន្ទាប់ពីមានការឯកភាពជាមួយនឹងភាគីថៃ កាលពីថ្ងៃទី២៣ ខែកក្កដា កន្លងមក។ ...
មុំ គន្ធា
http://bit.ly/2cdrQWY
រដ្ឋាភិបាលជួបជាមួយនឹង GMAC ពិភាក្សាលើប្រាក់់ឈ្នួលអប្បបរមា
ក្រសួងការងារកាលពីម្សិលមិញបានជួបជាមួយ សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) ក្រុមពាណិជ្ជកម្មឧស្សាហកម្ម ដើម្បីពិភាក្សាគ្នាពីមូលហេតុនានានៅពីក្រោយសំណើរក្រោយនៃប្រាក់ឈ្នួលអប្បបរមា ១៤៤ ដុល្លារក្នុងមួយខែ។ ...
ឡាយ សាមាន
http://www.phnompenhpost.com/national/govt-gmac-meet-over-minimum-wage
CARE: ស្ត្រីធ្វើការងារធ្ងន់តែទទួលបានប្រាក់កំរៃទាប
កម្មការនីច្រើននៅតែទទួលបានប្រាក់កំរៃទាបជាងបុរសដែលជាអ្នករួមការងារនៅការដ្ឋានសំណង់ ខណៈដែលគ្រប់ហ៊ុនសាងសង់នានាឱ្យតម្លៃកម្មករសំណង់បុរសជាអ្នកមានជំនាញជាងកម្មករស្ត្រី នេះបើយោងតាមរបាយការណ៍មួយដែលចេញដោយ CARE Cambodia កាលពីថ្ងៃសុក្រ។ ការស្រាវជ្រាវរបស់ CARE បានគូសបង្ហាញពីរូបភាពដែលមានអត្ថន័យទូលំទូលាយមួយស្តីពីស្ថានភាពស្ត្រីកំពុងធ្វើការងារនៅក្នុងវិស័យសំណង់ – ដែលត្រូវបានប៉ាន់ប្រមាណថា កើនដល់ទៅ ៣០ ភាគរយនៃកម្លាំងពលកម្មសរុប។ វារួមបញ្ជូលទាំងការផ្តោតសំខាន់ទៅលើការបែងចែកភេទ ដែលមាននៅក្នុងវិស័យនេះ និងរបៀបដែលវាជះឥទ្ធិពលទៅលើការចំនាយរបស់ស្រ្តី លក្ខខណ្ឌរស់នៅ និងសុវត្ថិភាពជារួម។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/29596/care--females-slog-but-paid-less/
ការចរចាប្រាក់ខែអប្បបរមាកម្មករចាប់ផ្ដើម តែគ្មានលទ្ធផល
កិច្ចប្រជុំក្រុមការងារបច្ចេកទេសត្រីភាគីលើប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌកាត់ដេរនិងផលិតស្បែកជើងសម្រាប់ឆ្នាំ២០១៧បានចាប់ផ្តើមជាលើកដំបូងកាលពីសុក្រសបា្តហ៍មុននេះដោយក្នុងនោះខាងភាគីរដ្ឋាភិបាលបានដាក់តួលេខមួយផងដែរសម្រាប់ភាគីទាំងពីរធ្វើការពិចារណាប៉ុន្តែមិនទាន់មានលទ្ធផលណាមួយនៅឡើយទេ។ ...
មុំ គន្ធា
http://bit.ly/2cC2a5w
GMACកំណត់ប្រាក់ខែគោលដើម្បីចរចាត្រឹម១៤៤.២០ដុល្លារ
បន្ទាប់ពីភាគីសហជីពដែលតំណាងឲ្យកម្មករនិយោជិកបានប្រកាសពីតួលេខរបស់ខ្លួនក្នុងការចរចាប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០១៧ខាងភាគីនិយោជកក៏បានបង្ហាញតួលេខរបស់ខ្លួនផងដែរកាលពីថ្ងៃពុធ ម្សិលមិញនេះដែលមានចំនួនត្រឹមតែ ១៤៤.២០ដុល្លារអាមេរិកតែប៉ុណ្ណោះ។ យោងតាមលិខិតរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ដែលចុះហត្ថលេខាដោយលោកខេន លូ អគ្គលេខាធិការនៃសមាគមនេះ ដាក់ជូនលោករដ្ឋមន្ត្រីក្រសួងការងារ អ៊ិត សំហេងកាលពីថ្ងៃទី៦ ខែកញ្ញា បានឲ្យដឹងថា ក្រោយពីបានធ្វើការពិចារណាយ៉ាងល្អិតល្អន់ទៅលើលក្ខណៈវិនិច្ឆ័យសេដ្ឋកិច្ច និងសង្គមទាំង៧ចំនុច សមាគមយល់ឃើញថា អត្រាដំឡើងប្រាក់ឈ្នួលអប្បបរមាថ្មីដែលសមាជិករបស់សមាគមមានលទ្ធភាពអាចផ្តល់ជូនសម្រាប់ឆ្នាំ២០១៧នេះគឺមិនលើសពីអត្រាអតិផរណាដែលមានចំនួនប្រហែលតែ ៣ភាគរយតែប៉ុណ្ណោះ។ ...
មុំ គន្ធា
http://bit.ly/2cqflXt
ពលរដ្ឋកម្ពុជាបានទទួលសេរីភាពពីប្រទេសម៉ាឡេស៊ី និងប្រទេសថៃ
ក្រសួងការបរទេសកាលពីថ្ងៃព្រហស្បត្តិ៍បានធានាពលរដ្ឋកម្ពុជា ២៣ នាក់ ដែលត្រូវបានចាប់ខ្លួន និងឃុំខ្លួនកាលពីខែមុនក្នុងករណីដែលទិដ្ឋការស្នាក់នៅរបស់ពួកគេហួសកំណត់ និងធ្វើការដោយខុសច្បាប់នៅក្នុងប្រទេសម៉ាឡេស៊ី។ ពលរដ្ឋកម្ពុជា ១៦ នាក់ទៀត ត្រូវបានឃុំខ្លួនដោយអាជ្ញាធរថៃពីបទមិនមានលិខិតឆ្លងដែន ក៏ត្រូវបានដោះលែងផងដែរ។ ...
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/29331/cambodians-freed-from-malaysia--thailand/
ក្រុមសហជីពព្រមព្រៀងលើប្រាក់ខែគោលថ្មីសម្រាប់កម្មករកាត់ដេរ
ប្រធានសហជីពចំនួន១៧រូបនឹងធ្វើការទាមទារ១៧៩,៦០ដុល្លារ នៅពេលពួកគេអង្គុយចរចាជុំចុងក្រោយនៅសប្ដាហ៍នេះដើម្បីកំណត់ប្រាក់ខែគោលក្នុងវិស័យកាត់ដេរដែលផ្ដល់ការងារដល់ប្រជាពលរដ្ឋកម្ពុជា ជាង៦០០.០០០នាក់។ ប្រាក់ខែគោលនាពេលបច្ចុប្បន្នគឺ១៤០ដុល្លារ។ តួលេខថ្មីនេះត្រូវបានប្រកាសបន្ទាប់ពីកិច្ចប្រជុំមួយកាលពីថ្ងៃសុក្រ របស់សហជីពធំៗបំផុតមួយចំនួននៅក្នុងប្រទេស រួមជាមួយបណ្តាអង្គការតស៊ូមតិការពារសិទ្ធិការងារ។ ...
បែន សុខហ៊ាន
http://www.cambodiadailykhmer.com/34055
រដ្ឋមន្ត្រីថាការកំណត់ប្រាក់ឈ្នួលមិនត្រូវយកបាតុកម្មទាមទារទេ
រដ្ឋមន្ត្រីក្រសួងការងារលោក អ៊ិត សំហេង បានស្នើឲ្យគ្រប់ភាគីដែលកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ ២០១៧ ត្រូវពឹងផ្អែកលើស្ថានភាពសេដ្ឋកិច្ចបច្នុប្បន្ននៅកម្ពុជាហើយមិនត្រូវយកការធ្វើបាតុកម្មមកទាមទារនោះទេដោយលោកថាដើម្បីរក្សាផលប្រយោជន៍កម្មករ និងនិយោជកប៉ុន្តែមន្ត្រីសហជីពថាការធ្វើបាតុកម្មគឺដោយសារតែនិយោជករំលោភច្បាប់ និងបិទសិទ្ធិសេរីភាព។ ...
សែន ដាវីត
http://bit.ly/2bXnlQz
កូដកម្មនៅរោងចក្រស្រាបៀរអង្គរធ្វើឲ្យប៉ះពាល់ខ្លាំងដល់សង្វាក់ផលិតកម្មរបស់ក្រុមហ៊ុននេះ
អ្នកតវ៉ាបានលើកឡើងថា កូដកម្មរបស់កម្មករមានសភាពរឹតខ្លាំងឡើងកាលពីម្សិលមិញ នៅរោងចក្រផលិតស្រាបៀរអង្គររបស់ក្រុមហ៊ុនស្រាបៀរកម្ពុជាខេមប្រូ៊រក្នុងក្រុងព្រះសីហនុ ដោយក្រុមហ៊ុននេះបានទទួលស្គាល់ថា ការឈប់ធ្វើការបង្កឲ្យមានការអាក់ខានជាខ្លាំង។ លោក ឆេង សុភ័ក្ត្រ ប្រធានគ្រប់គ្រងផ្នែកធនធានមនុស្សនៅក្រុមហ៊ុនស្រាបៀរកម្ពុជាខេមប្រូ៊រនេះបានលើកឡើងថា “ការតវ៉ានេះមានផលប៉ះពាល់ខ្លាំងលើសង្វាក់ ផលិតផលរបស់ក្រុមហ៊ុន”។តែទោះជាយ៉ាងណា លោកមិនបានបញ្ជាក់ពីទំហំខូចខាតចំពោះប្រតិបត្តិការរបស់រោងចក្រឡើយ។ ...
ឆន ភារុណ
http://www.cambodiadailykhmer.com/33804
ចៅក្រមអាមេរិកាំងបញ្ជាឱ្យក្រុមមេធាវីចូលបំភ្លឺករណីបង្ខំពលករខ្មែរធ្វើការនៅថៃ
ចៅក្រមនៅរដ្ឋកាលីហ្វ័រញ៉ាបានបញ្ជាឱ្យមេធាវីដើមបណ្តឹងនិងមេធាវីចុងចម្លើយនៅក្នុងសំណុំរឿងប្តឹងដោយអតីតជនរងគ្រោះខ្មែរដែលធ្លាប់ធ្វើការនៅរោងចក្រផលិតគ្រឿងសមុទ្រថៃចូលជួបមុខគ្នាដើម្បីសម្រេចកំណត់ពេលដោះស្រាយសំណុំរឿងនេះនិងត្រូវបើកសវនាការកាត់ទោសឬយ៉ាងណា។ ...
រដ្ឋាភិបាលបញ្ជាឱ្យស្ថានទូតស្រាវជ្រាវរកពលរដ្ឋខ្មែរបន្ថែមទៀត ដែលជាប់ពន្ធនាគារនៅម៉ាឡេស៊ី
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសបានបញ្ជាឱ្យមន្ត្រីទូតកម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៊ី ស្រាវជ្រាវរកពលរដ្ឋខ្មែរបន្ថែមទៀតដែលកំពុងជាប់នៅក្នុងមន្ទីរឃុំឃាំងផ្សេងៗរបស់ប្រទេសនេះ បន្ទាប់ពីពលរដ្ឋខ្មែរចំនួន១៨នាក់ត្រូវបានដោះលែងពីពន្ធនាគារមួយក្នុងក្រុងគូឡាឡាំពួ កាលពីសប្ដាហ៍មុន។ ...
ឌឹ ខេមបូឌា ដេលី
http://www.cambodiadailykhmer.com/33605
ស្ថានទូតកម្ពុជា កំពុងអន្តរាគមន៍ជួយពលករខ្មែរ ជិត៦០នាក់ដែលជាប់ឃុំក្នុងប្រទេសថៃ
មន្ត្រីស្ថានទូតកម្ពុជាប្រចាំប្រទេសថៃកំពុងតែធ្វើអន្តរាគមន៍ជួយដល់ពលករខ្មែរ ដែលកំពុងតែជាប់ក្នុងមន្ទីរឃុំឃាំងដោយផ្តល់នូវមេធាវីក្នុងការដោះស្រាយជូនពួកគាត់។ ជាមួយនេះដែរស្ថានទូតខ្មែរ ក៏បានប្រកាសស្វែងរកសាច់ញាតិរបស់ជនរងគ្រោះខ្មែរ ម្នាក់ដែលបានស្លាប់កាលពីចុងខែកក្កដា កន្លងមកនេះ។ ...
មុំ គន្ធា
http://bit.ly/2aNLggU
សេវាធានារ៉ាប់រងបន្តកើនឡើង
សេវាធានារ៉ាប់រងបានកើនឡើង ៣៧ ភាគរយនៅឆមាសដំបូងឆ្នាំនេះ ដែលមានចំនួនសរុប ៥៦ លានដុល្លារ នេះបើយោងតាមការប្រកាសនៅក្នុងរបាយការណ៍របស់សមាគមធានារ៉ាប់រងកម្ពុជា (IAC)កាលពីថ្ងៃអង្គារ។ ការកើនឡើងនេះ កើនពី ៤០.៩ លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ បានបន្តកើនឡើង ១៦.២% នៅក្នុងការលក់សេវាធានារ៉ាប់រងទូទៅ ដែលរួមបញ្ជូលការកំណើន ១១៣.២ % នៅក្នុងវិស័យធានារ៉ាប់រងជីរិត នេះបើតាមការលើកឡើងក្នុងរបាយការណ៍។ ...
សុខ ចាន់
http://www.khmertimeskh.com/news/28318/insurance-continues-to-grow/
គណៈកម្មការសិទ្ធិមនុស្សកម្ពុជាស្នើឲ្យថៃ ការពារសិទ្ធិពលករធ្វើការលើទូកនេសាទ
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានស្នើឲ្យគណៈកម្មការសិទ្ធិមនុស្សជាតិថៃលើកទឹកចិត្តឲ្យរដ្ឋាភិបាលថៃឲ្យធ្វើការចុះបញ្ជីកម្មករនេសាទនិងបង្កើតយន្តការមួយដើម្បីត្រួតពិនិត្យបញ្ហាសិទ្ធិមនុស្សក្នុងឧស្សាហកម្មនេសាទ ក្រោយពីទទួល ព័ត៌មានច្បាស់ការស្ដីពីការរំលោភសិទ្ធិមនុស្ស មកលើប្រជាជនកម្ពុជា ដែលជាកម្មករនេសាទ ដូចជាបង្ខំឲ្យធ្វើការ បង្ខំឲ្យប្រើប្រាស់គ្រឿងញៀន ដើម្បីបន្តធ្វើការដោយគ្មានពេលសម្រាក។ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/2aKvBCt
សហជីពនៅមិនទាន់ឯកភាពគ្នា ពីការចំណាយជាក់ស្ដែងរបស់កម្មករ
ថ្នាក់ដឹកនាំនៃបណ្ដាសហជីពនានានៅមិនទាន់បានឯកភាពគ្នាជាផ្លូវការនៅឡើយទេទាក់ទងនឹងការចំណាយជាក់ស្តែងរបស់កម្មករថ្វីបើបានរកឃើញជាបឋមថាមានចំនួន ១៧១ ដុល្លារក្នុងមួយខែតាមស្មារតីនៃកិច្ចប្រជុំពិភាក្សាផ្ទៃក្នុងកាលពីថ្ងៃសុក្រសប្តាហ៍មុនក៏ដោយប៉ុន្តែយ៉ាងណាសហជីពបានឯកភាពគ្នាថានឹងលើកយកបញ្ហាដែលនៅសេសសល់ទាំងអម្បាលម៉ានទៅពិភាក្សាគ្នាម្ដងទៀតនៅថ្ងៃទី ១៩ ខែសីហាខាងមុខនេះមុនពេលដាក់តួលេខជាក់លាក់មួយទៅក្រសួងការងារ។ ...
សែន ដាវីត
http://bit.ly/2aZEKYW
ក្រសួងសម្រេចបង្កើតក្រុមបច្ចេកទេសមកពី ៣ ភាគីដើម្បីធ្វើការសិក្សាពីការដំឡើងប្រាក់ឈ្នួលកម្មករ
ក្រសួងការងារ កាលពីម្សិលមិញ បានដឹកនាំកិច្ចប្រជុំគណៈកម្មការប្រឹក្សាការងារហើយបានសម្រេចបង្កើតក្រុមការងារបច្ចេកទេសមកពី ៣ ភាគីដើម្បីធ្វើការសិក្សាស៊ីជម្រៅមុននឹងសម្រេចធ្វើការពិភាក្សាពីការដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់វិស័យកាត់ដេរ និងស្បែកជើងសម្រាប់ឆ្នាំ២០១៧ ខណៈដែលសហជីពវិស័យផ្សេងទៀតក៏បានប្រជុំពីរចនាសម្ព័ន្ធប្រាក់ឈ្នួលអប្បបរមាថ្នាក់ជាតិផងដែរ។ ...
សែន ដាវីត
http://bit.ly/2a13fVU
នៅខាងក្នុងបណ្តុំក្រុមហ៊ុនដែលជាកន្លែងដែលច្បាប់មូលធននិយម និង ច្បាប់ការងារមិនត្រូវបានអនុវត្ត
នៅក្រោមច្បាប់នៃកម្ពុជា សិទ្ធិដើម្បីរៀបចំបង្កើតត្រូវបានក្តោបក្តាប់យ៉ាងរឹងមាំ។ គ្មាននិយោជក ភ្នាក់ងាររដ្ឋាភិបាល ឬពលរដ្ឋបង្អាក់សកម្មភាពសហជីពបាននោះទេ។ ទោះជាយ៉ាងនេះក្តី នៅផ្នែកខាងក្នុងនៃជញ្ជាំងតំបន់សេដ្ឋកិច្ចពិសេស (SEZs) របស់ប្រទេសកម្ពុជា អ្នករាយការណ៍របស់ In These Time បានឃើញពីប្រព័ន្ធមួយដែលបានរៀបចំឡើងដើម្បីគ្រប់គ្រងយ៉ាងតឹងរឹងលើកម្លាំងពលកម្ម ដោយការដាក់របងរារាំងក្រុមកម្មករនៅខាងក្នុង ហើយក្រុមសហជីពនៅខាងក្រៅ។ មានកម្មករច្រើនរាប់សិបនាក់ និងសកម្មជនសហជីពបានអះអាងថា ខណៈដែលវាមិនមានភាពងាយស្រួលទេក្នុងការរៀបចំបង្កើតដោយឯករាជ្យនៅក្នុងប្រទេសកម្ពុជា ច្បាប់នេះគឺបានរំលោភដោយចេតនានៅក្នុងតំបន់សេដ្ឋកិច្ចពិសេស (SEZs)។ ជាលទ្ធផល គឺការពុះកញ្ជ្រោលឡើងនៃការមិនសប្បាយចិត្ត។ ...
Matt Kennard and Claire Provost
http://inthesetimes.com/features/special-economic-zones-corporate-utopia-capitalism.html
កម្មករនៅរោងចក្រពីរកន្លែងប្រមូលផ្តុំគ្នាទាមទារការគោរពសិទ្ធិពួកគេ
កម្មករប្រមាណជា ១០០នាក់ មកពីរោងចក្រ ឈុងហ្វៃ ស្ថិតនៅខណ្ឌមាន ជ័យ រាជធានីភ្នំពេញ បានប្រមូលផ្តុំគ្នានៅមុខសាលាដំបូងរាជធានីភ្នំពេញ ទាមទារតុលាការឲ្យចេញដីកាឃាត់ខ្លួនម្ចាស់រោងចក្រ និងអ្នកគ្រប់គ្រងរបស់ពួក គេ ដែលបានរត់ចេញពីប្រទេសកម្ពុជាកាលពីខែមុន និងខកខានមិនបានបង់ប្រាក់ខែរបស់ពួកគេតាំងពីពេលនោះមក។ ...
មុំ គន្ធា
http://www.khmertimeskh.com/news/27652/workers-at-two-factories-rally-for-their-rights/
កម្មករនៅរោងចក្រ LG អះអាងថាពួកគេត្រូវបានធ្វើបាប
កម្មករប្រមាណ ៣០០ នាក់មកពីរោងចក្រអេឡិចត្រូនិច LG ដែលមានមូលដ្ឋាននៅកូរ៉េខាងត្បូងបានប្រមូលគ្នានៅមុខក្រសួងការងារកាលពីព្រឹកម្សិលមិញដើម្បីផ្តឹងតវ៉ាពីការធ្វើបាបក្រោមច្បាប់ការងារកម្ពុជា ដោយចៅហ្វាយជនជាតិកូរ៉េខាងត្បូង។ ...
ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/27423/lg-workers-claim-they-have-been-mistreated/
ការសិក្សារបស់ UN៖ ការកើនឡើងនៃបទប្បញ្ញត្តិការងារនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មមិនមានបញ្ហាដល់ការធ្វើពាណិជ្ជកម្មនេះទេ
ពាណិជ្ជកម្មដែលអាស្រ័យនឹងបទប្បញ្ញតិ្តការងារ ដូចជាច្បាប់មួយដែលនិយាយពីទំនាក់ទំនងការងារ ឬក៏លក្ខខណ្ឌការងារអប្បបរមាសម្រាប់បុគ្គលិក ច្បាប់នេះមិនបានប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្ម ឬធ្វើឱ្យបទប្បញ្ញត្តិមិនមានប្រសិទ្ធិភាពនោះដែរ នេះបើយោងតាមការសិក្សាមួយដែលបានចេញផ្សាយណោថ្ងៃនេះដោយទីភ្នាក់ងារពលកម្មនៃអង្គការសហប្រជាជាតិ។ ...
ក្រុមការងារ UN News Centre
http://www.un.org/apps/news/story.asp?NewsID=54481
ក្រសួងស្វែងរកវិធីសាស្ត្របង្រួមគម្លាតរវាងគម្រោងចូលនិវត្តចាស់ថ្មីសម្រាប់មន្ត្រីរាជការ
ក្រសួងសង្គមកិច្ចកំពុងស្វែងរកវិធីសាស្ត្រក្នុងការដែលធ្វើឱ្យគម្រោងចូលនិវត្តចាស់មានសភាពស្របគ្នាទៅនឹងគម្រោងចូលនិវត្តថ្មីដែលត្រូវបានផ្តល់ទៅកាន់មន្ត្រីចូលនិវត្តក្នុងពេលថ្មីៗនេះ។ ...
សែន ដាវីត និង Yesenia Amaro
http://www.phnompenhpost.com/national/ministry-looking-close-pension-gap-officials