ក្រសួង និងស្ថាប័នរដ្ឋ

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

សេចក្ដីប្រកាសព័ត៌មាន៖ វឌ្ឍនភាពរបស់កម្ពុជាសម្រាប់សន្ទស្សន៍ភាពរួចរាល់នៃបញ្ញាសិប្បនិម្មិតនៅក្នុងរដ្ឋាភិបាល

នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពី វឌ្ឍនភាពរបស់កម្ពុជាសម្រាប់សន្ទស្សន៍ភាពរួចរាល់នៃបញ្ញាសិប្បនិម្មិតនៅក្នុងរដ្ឋាភិបាល។យោងតាមរបាយការណ៍សន្ទស្សន៍ភាពរួចរាល់នៃបញ្ញាសិប្បនិម្មិតនៅក្នុងរដ្ឋាភិបាល (Government AI Readiness Index) របស់ស្ថាប័ន Oxford Insights កម្ពុជាបានជាប់ក្នុងចំណាត់ថ្នាក់សកល លេខ១១៨ នៅឆ្នាំ២០២៥ ក្នុងចំណោម ១៩៥ ប្រទេស ខណៈដែលឆ្នាំ២០២៤ កម្ពុជាស្ថិតនៅក្នុងចំណាត់ថ្នាក់សកល លេខ១៤៥។ ...

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

ទាញយក៖ pdf

សេចក្តីជូនដំណឹង៖ ការហាមឃាត់ការនាំចូល ចែកចាយ ដំឡើង និងប្រើប្រាស់ឧបករណ៍ទូរគមនាគមន៍ ឬឧបករណ៍ដែលប្រើប្រាស់ហ្វ្រេកង់ស៍វិទ្យុ ដោយពុំមានលិខិតអនុញ្ញាតឱ្យនាំចូល

នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្ដីជូនដំណឹង ស្តីពី ការហាមឃាត់ការនាំចូល ចែកចាយ ដំឡើង និងប្រើប្រាស់ឧបករណ៍ទូរគមនាគមន៍ ឬឧបករណ៍ដែលប្រើប្រាស់ហ្វ្រេកង់ស៍វិទ្យុ ដោយពុំមានលិខិតអនុញ្ញាតឱ្យនាំចូល។ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមគូសបញ្ជាក់ថា ការធ្វើប្រតិបត្តិការក្នុងវិស័យទូរគមនាគមន៍ដោយគ្មានអាជ្ញាបណ្ណ ឬវិញ្ញាបនបត្រ ឬលិខិតអនុញ្ញាតពី និយ័តករទូរគមនាគមន៍កម្ពុជា និងការធ្វើសកម្មភាពទាំងឡាយណាផ្ទុយពីការកំណត់របស់ច្បាប់ស្ដីពីទូរគមនាគមន៍ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ គឺនឹងត្រូវទទួលរងទណ្ឌកម្មស្របតាមបទបញ្ញត្តិជាធរមាន។ ...

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មាន៖ លទ្ធផលនៃការធ្វើកំណែទម្រង់លើទូរគមនាគមន៍កម្ពុជា

នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃការធ្វើកំណែទម្រង់លើទូរគមនាគមន៍កម្ពុជា។ចាប់ពីឆ្នាំ២០២១ មក ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដាក់ចេញនូវវិធានការកែទម្រង់ស៊ីជម្រៅទៅលើ ទូរគមនាគមន៍កម្ពុជា។ វិធានការកែទម្រង់ក្នុងរយៈពេលប្រមាណ ៤ ឆ្នាំនេះ បានធ្វើឱ្យ ទូរគមនាគមន៍កម្ពុជា ទទួលបានប្រាក់ចំណេញឡើងវិញចាប់ពីឆ្នាំ២០២៣ មកដល់បច្ចុប្បន្ន។ ...

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

ទាញយក៖ pdf

សេចក្ដីជូនដំណឹង៖ ការដាក់ឱ្យប្រើប្រាស់កម្មវិធីបកប្រែ TranslateKH ជំនាន់ទី២

នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការដាក់ឱ្យប្រើប្រាស់កម្មវិធីបកប្រែ TranslateKH ជំនាន់ទី២។កម្មវិធីបកប្រែ TranslatKH ជំនាន់ទី២ មានសមត្ថភាពខ្ពស់អាចយល់និងធ្វើការបកប្រែផ្អែកតាមបរិបទនៃខ្លឹមសារបកប្រែជាជាងបកប្រែផ្អែកតាមសំណង់ឃ្លាប្រយោគ ដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត រួមបញ្ចូលជាមួយនិងបច្ចេកទេសសិក្សាស៊ីជម្រៅ (Deep Learning) និងម៉ូដែលភាសាធំ (Large Language Model)។ ...

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

ទាញយក៖ pdf

សេចក្តីជូនដំណឹង៖ ការចាប់ផ្តើមដំណើរការជាផ្លូវការប្រតិបត្តិការសេវាទូរសព្ទចល័តជំនាន់ទី៥ (សេវា 5G) នៅព្រះរាជាណាចក្រកម្ពុជា

នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹង ស្តីពី ការចាប់ផ្តើមដំណើរការជាផ្លូវការប្រតិបត្តិការសេវាទូរសព្ទចល័តជំនាន់ទី៥ (សេវា 5G) នៅព្រះរាជាណាចក្រកម្ពុជា។សេវា 5G នឹងចូលរួមចំណែកយ៉ាងសំខាន់ៗក្នុងការជំរុញបរិវត្តកម្មឌីជីថលក្នុងសេដ្ឋកិច្ចនិងសង្គម ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ តាមរយៈការផ្តល់មកនូវអត្ថប្រយោជន៍ជាច្រើន ដូចជា សេវាអ៊ីនធឺណិតមានល្បឿនលឿនជាងសេវា 4G ការតភ្ជាប់ឧបករណ៍បានច្រើនក្នុងពេលតែមួយ រយៈពេលនៃការឆ្លើយតប (Latency) មានកម្រិតទាប និងការលើកកម្ពស់ប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈឌីជីថលជាដើម។ ...

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

ទាញយក៖ pdf

សេចក្តីណែនាំ៖ ការបញ្ឈប់ការផ្សព្វផ្សាយនិងចែករំលែកមាតិកាលើបណ្តាញសង្គម ដែលមានប្រភពពីប្រទេសថៃ ឬមិនមានប្រភពច្បាស់លាស់

នៅ​ថ្ងៃ​ទី​២៣​ ខែធ្នូ​ ឆ្នាំ​២០២៥​ ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ និង​ក្រសួងព័ត៌មាន បានចេញសេចក្តីណែនាំ ស្តីពី ការបញ្ឈប់ការផ្សព្វផ្សាយនិងចែករំលែកមាតិកាលើបណ្តាញសង្គម ដែលមានប្រភពពីប្រទេសថៃ ឬមិនមានប្រភពច្បាស់លាស់។ក្នុងស្ថានការណ៍ដែលកំពុងបង្កឡើងដោយប្រទេសថៃមកលើអធិបតេយ្យភាព និងបូរណភាពកម្ពុជា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងព័ត៌មាន សូមសាធារណជន បញ្ឈប់រាល់ការផ្សព្វផ្សាយបន្តនិងចែករំលែកមាតិកាដែលមានប្រភពពីប្រទេសថៃ ឬមិនមានប្រភពច្បាស់លាស់។ ...

ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ និង​ក្រសួងព័ត៌មាន

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មានរួម៖ កិច្ចសហប្រតិបត្តិការលើការជំរុញបរិវត្តកម្មឌីជីថល និងការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាតជាមួយនឹងគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់

នៅ​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០២៥​ ធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​រួម ស្ដីពី ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ស្ដីពី​​​កិច្ចសហប្រតិបត្តិការលើការជំរុញបរិវត្តកម្មឌីជីថល និងការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាតជាមួយនឹងគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់។អនុស្សរណៈយោគយល់នេះ រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីជំរុញការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យធនាគារ និងការផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់គណនីធនាគារ ឬគណនីទូទាត់សងប្រាក់ជាមួយនឹងអត្តសញ្ញាណរបស់ស៊ីមកាតដែលបានប្រើប្រាស់។ ...

ធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

ទាញយក៖ pdf

សេចក្ដីជូនដំណឹង​ ស្ដី​ពី​ ការ​រៀបចំ​វេទិកា​រដ្ឋាភិបាល​ឌី​ជី​ថ​ល​ ឆ្នាំ​២០២៥

​នៅ​ថ្ងៃទី​២៩​ ខែ​កញ្ញា​ ឆ្នាំ​២០២៥​ ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ (​ក​.​ប​.​ទ​.)​ បាន​ចេញ​សេចក្តី​ជូនដំណឹង​អំពី​ការ​​រៀបចំ​ “​វេទិកា​រដ្ឋាភិបាល​ឌី​ជី​ថ​ល​ ឆ្នាំ​២០២៥​ និង​ព្រឹត្តិការណ៍​ជាតិ​-​អន្តរជាតិ​ពាក់ព័ន្ធ​”​ ដែល​ប្រព្រឹត្ត ...

ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍

ទាញយក៖ pdf

សេចក្ដីជូនដំណឹង​ ស្ដី​ពី​ កម្មវិធី​ព​ន្លឿ​ន​និង​អភិវឌ្ឍ​ធុរកិច្ច​ថ្មី​ឌី​ជី​ថ​ល​

នៅ​ថ្ងែ​ទី​២៥​ ខែកញ្ញា​ ឆ្នាំ​២០២៥​ ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ (​ក​.​ប​.​ទ​.)​ បាន​ចេញ​សេចក្តីជូនដំណឹង​ដល់​សាធារណជន​ និង​សហគមន៍​ធុរកិច្ច​ថ្មី​ឌី​ជី​ថ​ល​ អំពី​ការ​រៀបចំ​កម្មវិធី​ព​ន្លឿ​ន​និង​អភិវឌ្ឍ​ធុរកិច្ច​ថ្មី​ឌី​ជី​ថ ...

ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មាន៖ កម្ពុជាចូលជាសមាជិករបស់សម្ព័ន្ធភាពថ្នាលសាធារណៈ

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីកម្ពុជាចូលជាសមាជិករបស់សម្ព័ន្ធភាពថ្នាលសាធារណៈ។ សម្ព័ន្ធភាពថ្នាលសាធារណៈនេះ គឺជាគំនិតផ្តួចផ្តើមដែលគាំទ្រដោយអង្គការសហប្រជាជាតិ ដើម្បីលើកកម្ពស់ការកំណត់អត្តសញ្ញាណ និងការអនុវត្តបច្ចេកវិទ្យាបើកចំហ។ ...

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

ទាញយក៖ pdf

សេចក្តីជូនដំណឹងស្តីពីការផ្តល់ថវិកាសិក្សាដោយមិនគិតការប្រាក់សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថលតាមរយៈ “កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល”

នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹងស្តីពីការផ្តល់ថវិកាសិក្សាដោយមិនគិតការប្រាក់សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថលតាមរយៈ “កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល”។ដើម្បីគាំទ្រដល់ដំណើរការកសាងមូលធនមនុស្សឌីជីថលឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងរដ្ឋាភិបាលឌីជីថល ក៏ដូចជាបំពេញបន្ថែមលើការអនុវត្ត “កម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ” ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានបង្កើត “កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល” ដែលមានឈ្មោះជាភាសាអង់គ្លេសថា Digital Skill Development Program (DSDP) ដែលជាកម្មវិធីផ្តល់ថវិកាសិក្សាដោយមិនគិតការប្រាក់ (ជំនួយហិរញ្ញវត្ថុ) មិនមែនជាអាហារូបករណ៍ (Financial Aid without Interest)។ ...

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

ទាញយក៖ pdf

សេចក្ដីជូនដំណឹង​ ស្ដី​ពី​ វឌ្ឍនភាព​នៃ​ការ​រៀបចំ​យុទ្ធសាស្ត្រ​ជាតិ​ស្ដី​ពី​បញ្ញា​សិប្បនិម្មិត​និង​ការ​បើក​ការពិគ្រោះ​យោបល់​ជា​សាធារណៈ​

​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ (​ក​.​ប​.​ទ​.)​ មាន​កិត្តិយស​សូម​ជម្រាប​ជូន​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ បណ្តា​ក្រុមហ៊ុន​ សហគ្រាស​ធុន​មីក្រូ​ តូច​ និង​មធ្យម​ ធុរកិច្ច​ថ្មី​គ្រប់​វិស័យ​ គ្រឹះស្ថាន​អប់រំ​ស្រាវជ្រាវ​ អង្គការ​សង្គម​ស៊ី​វិល​ ដៃគូ​អភិវឌ្ឍន៍​ អ្នក ...

​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​

ទាញយក៖ pdf

សេចក្ដីជូនដំណឹង​ស្ដី​ពី​វឌ្ឍនភាព​នៃ​ការ​រៀបចំ​យុទ្ធសាស្ត្រ​ជាតិ​ស្ដី​ពី​បញ្ញា​សិប្បនិម្មិត​ និង​ការ​បើក​ការពិគ្រោះ​យោបល់​ជា​សាធារណៈ​

នៅ​ថ្ងៃ​ទី​១១​ ខែមិថុនា​ ឆ្នាំ​២០២៥​ ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ បាន​ចេញ​សេចក្ដីជូនដំណឹង​ស្ដី​ពី​វឌ្ឍនភាព​នៃ​ការ​រៀបចំ​យុទ្ធសាស្ត្រ​ជាតិ​ស្ដី​ពី​បញ្ញា​សិប្បនិម្មិត​ និង​ការ​បើក​ការពិគ្រោះ​យោបល់​ជា​សាធារណៈ​។​​ដើម្បី​ប្រមូល​ធាតុ​ចូល​ឱ្យ​បាន​កាន់តែ​ទូលំទូលាយ​ពី​ភាគី ...

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

ទាញយក៖ pdf

សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ស្នើ​សុំ​អាជ្ញា​បណ្ណ​សម្រាប់​ការ​បង្កើត​និង​ធ្វើ​អាជីវកម្ម​មជ្ឈមណ្ឌល​ទិន្នន័យ​

នៅ​ថ្ងៃ​ទី​៩​ ខែមិថុនា​ ឆ្នាំ​២០២៥​ ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ស្នើ​សុំ​អាជ្ញា​បណ្ណ​សម្រាប់​ការ​បង្កើត​និង​ធ្វើ​អាជីវកម្ម​មជ្ឈមណ្ឌល​ទិន្នន័យ​។​​រាល់​ក្រុមហ៊ុន​ដែល​មាន​បំណង​បង្កើត​និង​ធ្វើ​អាជីវកម្ម​មជ្ឈមណ្ឌល​ទិន្នន័យ​ជូន​អតិថិជន​ ដែល ...

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មាន៖ ដំណើរការរៀបចំកិច្ចការអភិបាលកិច្ចបញ្ញាសិប្បនិម្មិត

នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ដំណើរការរៀបចំកិច្ចការអភិបាលកិច្ចបញ្ញាសិប្បនិម្មិត។ ក្រសួង សូមជូនដំណឹងដល់សាធារណជន និងស្ថាប័នពាក់ព័ន្ធអំពីវឌ្ឍនភាពសកម្មភាពការងារសំខាន់ៗមួយចំនួន ដែលក្រសួងបាននិងកំពុងអនុវត្តដើម្បីត្រៀមខ្លួនក្នុងនាមជាក្រសួងជំនាញទទួលបន្ទុកវិស័យឌីជីថល សម្រាប់ការធ្វើអភិបាលកិច្ចបញ្ញាសិប្បនិម្មិតនិងបច្ចេកវិទ្យាឌីជីថលឈានមុខ។ ...

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​អភិវឌ្ឍន៍​សមត្ថភាព​ថ្នាក់​តំបន់​ ក្រោម​ប្រធានបទ​ស្តី​ពី​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​នៅ​ក្នុង​វិស័យ​សាធារណៈ​

​ថ្ងៃ​ទី​៦​ ខែធ្នូ​ ឆ្នាំ​២០២៤​ ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ (​ក​.​ប​.​ទ​.)​ មាន​កិត្តិយស​សូម​ជម្រាប​ជូន​សាធារណជន​ឱ្យ​បាន​ជ្រាប​ថា​ ក​.​ប​.​ទ​.​ បាន​ផ្ដល់​ការ​គាំទ្រ​ក្នុង​ការ​រៀបចំ​សិក្ខាសាលា​អភិវឌ្ឍន៍​សមត្ថភាព​ថ្នាក់ ...

ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ កម្មវិធី​កិច្ច​សហប្រតិបត្តិការ​ឌី​ជី​ថ​លូ​ប​នី​យ​កម្ម​រដ្ឋាភិបាល​ :​ កិច្ចសហការ​លើ​ការ​កសាង​សមត្ថភាព​ក្នុង​ការ​អភិវឌ្ឍ​ដំណោះស្រាយ​ឌី​ជី​ថ​ល​

​នៅ​ថ្ងៃ​ទី​ ៩​ ខែធ្នូ​ ឆ្នាំ​ ២០២៤​ ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​បាន​ចេញ​នូវ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ កម្មវិធី​កិច្ច​សហប្រតិបត្តិការ​ឌី​ជី​ថ​លូ​ប​នី​យ​កម្ម​រដ្ឋាភិបាល​ :​ កិច្ចសហការ​លើ​ការ​កសាង​សមត្ថភាព​ក្នុង​ការ​អភិវឌ្ឍ​ដំណោះស្រាយ​ឌី​ជី​ថ ...

ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍

ទាញយក៖ pdf

សេចក្ដី​ប្រកាស​ព័ណ៌​មាន​ស្ដី​ពី​ការ​ទទួលស្គាល់​ថ្នាល​ និង​កម្មវិធី​រដ្ឋាភិបាល​ឌី​ជី​ថ​ល​ (DGPs)​ ចំនួន​ ៤​ ជា​ថ្នាល​របស់​រាជរដ្ឋាភិបាល​

​នៅ​ថ្ងៃ​ទី​ ១៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២៤​ ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ស្ដី​ពី​ ការ​ទទួលស្គាល់​ថ្នាល​និង​កម្មវិធី​រដ្ឋាភិបាល​ឌី​ជី​ថ​ល​ (DGPs)​ ចំនួន​ ៤​ ជា​ថ្នាល​របស់​រាជរដ្ឋាភិបាល​ នៅ​លើ​បណ្ដាញ​សង្គម​ផ្លូវការ​របស់​ខ្លួន​។ ...

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

ទាញយក៖ pdf

សេចក្តីជូនដំណឹង៖ ការរៀបចំវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៤ និងពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ

នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹង ស្តីពីការរៀបចំវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៤ និងពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ។ វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅក្រោមប្រធានបទ “ការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាបន្នតាមរយៈការអនុវត្តគោលនយោបាយឌីជីថល” និង “ពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ”។ ...

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​លើ​ការ​យោគយល់​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ និង​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​

ថ្ងៃ​ទី​២៦​ ខែតុលា​ ឆ្នាំ​២០២៣​ ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ (​ក​.​ប​.​ទ​.)​ និង​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ (​ក​.​វ​.​វ​.​ស​.)​ បាន​ចុះហត្ថលេខា​លើ​ “​អនុស្សរណៈ​លើ​ការ​យោគយល់​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ដាក់​ឱ្យ ...

ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ (​ក​.​ប​.​ទ​.)

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​សន្និសីទ​ស្តី​ពី​ការ​ជំរុញ​អភិបាលកិច្ច​និង​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ក្រោម​ប្រធានបទ​ “​ការ​ជំរុញ​បរិវត្ត​កម្ម​ឌី​ជី​ថ​ល​នៅ​ក្នុង​វិស័យ​សាធារណៈ​”

​ថ្ងៃ​ទី​២៤​ ខែតុលា​ ឆ្នាំ​២០២៣​ នៅ​បណ្ឌិត្យសភា​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​កម្ពុជា​ ឯកឧត្តម​ ជា​ វ៉ា​ន់​ដេ​ត​ រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ (​ក​.​ប​.​ទ​.)​ និង​ជា​ប្រធាន​គណៈកម្មាធិការ​រដ្ឋាភិបាល​ឌី​ជី​ថ​ល​ (​គ​.​រ ...

ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ (​ក​.​ប​.​ទ​.)​

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​ដាក់​ដំណើរការ​ជា​ផ្លូវការ​នៃ​"​កម្មវិធី​អភិវឌ្ឍន៍​ជំនាញ​ឌី​ជី​ថ​ល​"​ និង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ ស្តី​ពី​កិច្ចសហការ​ប្រតិបត្តិការ​លើកកម្ពស់​ការ​យល់​ដឹង​ និង​ការ​ជំរុញ​ការ​អភិវឌ្ឍ​ជំនាញ​ឌី​ជី​ថ​ល​

​ថ្ងៃ​ទី​០២​ ខែតុលា​ ឆ្នាំ​២០២៣​ ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​ដាក់​ដំណើរការ​ជា​ផ្លូវការ​នៃ​ “​កម្មវិធី​អភិវឌ្ឍន៍​ជំនាញ​ឌី​ជី​ថ​ល​”​ និង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ ស្តី​ពី​កិច្ច ...

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន៖ ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ស្តី​ពី​ការ​អនុញ្ញាត​ឱ្យ​តំណាង​ក្រុមហ៊ុន​ Facebook​ អាច​បន្ត​បំពេញការងារ​នៅ​កម្ពុជា​តទៅ​ទៀត​

​នៅ​ថ្ងៃ​ទី​២៩​ ខែសីហា​ ឆ្នាំ​២០២៣​ ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ជូន​សាធារណជន​ទាំងអស់​ឱ្យ​បាន​ជ្រាប​ថា​ ក្រុមហ៊ុន​ Meta​ Platforms​ Inc.​ បាន​ពិនិត្យ​សម្រេច​មិន​ដាក់​ពិន័យ​ចំពោះ​គណនី​ Facebook​ ផ្លូវការ​របស់​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​នោះ ...

ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​ការ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​លើ​ការ​យោគយល់​និង​កិច្ចព្រមព្រៀង​រវាង​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ក្រសួងបរិស្ថាន​ និង​គ្រឹះស្ថានឧត្ដមសិក្សា​

​នៅ​ថ្ងៃ​ទី​៣១​ ខែឧសភា​ ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​បាន​ចេញ​នូវ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ ស្តី​ពី​ ការ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​លើ​ការ​យោគយល់​និង​កិច្ចព្រមព្រៀង​រវាង​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ក្រសួងបរិស្ថាន​ និង​គ្រឹះស្ថានឧត្ដមសិក្សា​ នៅ​លើ​បណ្តាញ​សង្គម​ផ្លូវការ​របស់​ខ្លួន​។​ ...

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

ទាញយក៖ pdf

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

PLRPr
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!