សេចក្ដីជូនដំណឹង ស្ដីពី កម្មវិធីពន្លឿននិងអភិវឌ្ឍធុរកិច្ចថ្មីឌីជីថល
នៅថ្ងែទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានចេញសេចក្តីជូនដំណឹងដល់សាធារណជន និងសហគមន៍ធុរកិច្ចថ្មីឌីជីថល អំពីការរៀបចំកម្មវិធីពន្លឿននិងអភិវឌ្ឍធុរកិច្ចថ្មីឌីជីថល “Innovate Cambodia Accelerator Program Batch 1” ដែលនឹងចាប់ផ្ដើមក្នុងខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ ដោយសហការជាមួយមជ្ឈមណ្ឌលបច្ចេកវិទ្យា Plug and Play កម្ពុជា និងមជ្ឈមណ្ឌលបច្ចេកវិទ្យា AUPP (ATC)។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងជំរុញ និងផ្តល់ឱកាសដល់ធុរកិច្ចថ្មីឌីជីថលទទួលបានការបណ្តុះបណ្តាលពន្លឿនអាជីវកម្ម អភិវឌ្ឍផលិតផលឌីជីថល និងពង្រីកខ្លួនទៅកាន់ទីផ្សារក្នុងតំបន់ ក៏ដូចជាឱកាសចាប់យកវិនិយោគទុនពីក្នុងនិងក្រៅប្រទេស។
អាស្រ័យហេតុនេះ ធុរកិច្ចថ្មីឌីជីថល ដែលមានចំណាប់អារម្មណ៍ចូលរួមកម្មវិធីនេះ អាចចុះឈ្មោះស្នើសុំចូលរួម ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥។
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍