ការ​អភិវឌ្ឍ​សង្គម

សេចក្តីជូនដំណឹង៖ ក្រសួងសុខាភិបាលនឹងប្រើប្រាស់សណ្ឋាគារ Great Duke ជាមន្ទីរពេទ្យសម្រាប់អ្នកជំងឺកូវីដ១៩

នៅថ្ងៃទី ១៧ ខែមីនា ក្រសួងសុខាភិបាល និងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងក្នុងការប្រើប្រាស់សណ្ឋាគារ Great Duke (អតីតសណ្ឋាគារ អាំងទែរកុងទីណង់តាល់) ជាមន្ទីរពេទ្យសម្រាប់ត្រួតពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺ Covid-19 ។ វិធានការនេះធ្វើឡើងដើម្បីបញ្ចៀសនូវការចម្លងក្នុងសហគមន៍ជាយថាហេតុ។ ​ ...

ក្រសួងសុខាភិបាល​

ទាញយក៖ pdf

សេចក្តីជូនដំណឹង​ស្តី​ការ​សម្រេច​បន្ថែម​អគារ​ថែទាំ​ព្យាបាល​ជំងឺ​កូ​វី​ដ​១៩​ដែល​មាន​ចំណុះ​១០០​គ្រែ​មួយ​ទីតាំង​ទៀត​

​នៅ​ថ្ងៃ​ទី​១៦​ខែ​មិ​នា​ឆ្នាំ​២០២០​ ក្រសួងសុខាភិបាល​បាន​ចេញ​សេច​ក្តិ​ប្រកាស​មួយ​ស្តី​ពី​ការ​បន្ថែម​អគារ​ថែទាំ​ព្យាបាល​ជំងឺ​កូ​វី​ដ​១៩ ​ ពីលើ​មន្ទី​ព្យាបាល​ជំងឺ​កូ​វី​ដ​១៩​ដែល​មាន​ស្រាប់​។​ អគារ​ថែទាំ​ព្យាបាល​ជំងឺ ...

ក្រសួងសុខាភិបាល

ទាញយក៖ pdf

សេចក្តី​ប្រកាស​ ស្ដី​ពី​ការ​បិទ​ជា​បណ្ដោះអាសន្ន​នូវ​ការ​ជួបជុំ​បែប​សាសនា​គ្រប់​ប្រភេទ​ទាំងអស់​នៅ​ទូ​ទាំង​ប្រទេស​

​នៅ​ថ្ងៃ​ទី​១៧​ ខែមីនា​ ឆ្នាំ​២០២០​ ក្រសួងសុខាភិបាល​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ ស្ដី​ពី​ការ​បិទ​នូវ​ការ​ជួបជុំ​បែប​សាសនា​ (​សាសនាព្រះពុទ្ធ​ សាសនា​ឥ​ស្លា​ម​ សាសនា​គ្រឹ​ស្ទ​ និង​សាសនា​ផ្សេងៗ​ទៀត​)​ជា​បណ្ដោះអាសន្ន​នៅ​ទូ​ទាំង​ប្រទេស​ រហូត​ដល់ ...

ក្រសួងសុខាភិបាល

ទាញយក៖ pdf

​សេចក្តី​ប្រកាស​ស្តី​ពី​ការ​បិទ​ KTV​ និង​រោង​ភាពយន្ត​ នៅ​ទូ​ទាំង​ប្រទេស​

​នៅ​ថ្ងៃ​ទី​១៧​ ខែមីនា​ ឆ្នាំ​២០២០​ ក្រសួងសុខាភិបាល​បាន​ចេញ​នូវ​សេចក្តី​ប្រកាស​មួយ​ស្តី​ពី​ការ​បិទ​ KTV​ និង​រោង​ភាពយន្ត​នៅ​ទូ​ទាំង​ប្រទេស​ ក្នុង​ស្ថានភាព​ជំងឺ​កូ​វី​ដ​១៩​ កំពុង​រីក​រាលដាល​ជាស​កល​។ ...

ក្រសួងសុខាភិបាល

ទាញយក៖ pdf

សេចក្តី​ប្រកាស​ស្តី​ពី​ការ​រក​ឃើញ​០៦​ករណី​ថ្មី​ទៀត​ ជា​បុរស​ជនជាតិ​ខ្មែរឥស្លាម​ដែល​វិល​ត្រឡប់​មក​ពី​ចូលរួម​ពិ​ធ៌​សាសនា​ នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ និង​ ០៣​ ករណី​ថ្មី​ ជា​បុរស​ជនជាតិ​ម៉ា​ឡេ​ស៊ី​ វិជ្ជមាន​វីរុស​កូ​ទី​ជ​១៩

នៅ​ថ្ងៃ​ទី​១៧​ ខែមីនា​ ឆ្នាំ​២០២០​ ក្រសួងសុខាភិបាល​បាន​ចេញ​ សេចក្តី​ប្រកាស​មួយ​ស្តី​ពី​ការ​រក​ឃើញ​ករណី​វិជ្ជមាន​វីរុស​កូ​វី​ដ​ថ្មី​ ០៩​ករណី​ ដែល​ក្នុង​នោះ​មាន​ ០៦​ករណី​ ជា​បុរស​ជនជាតិ​ខ្មែរឥស្លាម​ដែល​វិល​ត្រឡប់​មក​ពី​ចូលរួម​ពិ​ធ៌ ...

ក្រសួងសុខាភិបាល

ទាញយក៖ pdf

​សេចក្ដី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ ការ​រក​ឃើញ​ ១១​ ករណី​ថ្មី​ទៀត​ ជា​បុរស​ជនជាតិ​ខ្មែរឥស្លាម​ដែល​វិល​ត្រឡប់​មក​ពី​ចូលរួម​ពិធី​សាសនា​ នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ និង​បុរស​ជនជាតិ​ខ្មែរ​ ០១​ នាក់​ត្រឡប់​មក​ពី​ប្រទេស​ថៃ​ វិជ្ជមាន​វីរុស​កូ​វី​ដ​១៩

នៅ​ថ្ងៃ​ទី​១៦​ ខែមីនា​ ឆ្នាំ​២០២០​ ក្រសួងសុខាភិបាល​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ស្តី​ពី​ការ​រក​ឃើញ​ករណី​វិជ្ជមាន​វីរុស​កូ​វី​ដ​១៩​ ចំនួន​១២​នាក់​ជា​ករណី​ថ្មី​ បន្ថែម​ទៀត​ ដែល​មាន​ដូច​ខាងក្រោម​នេះ​៖១.​ នៅ​ខេត្តបន្ទាយមានជ័យ​៖​ ០២​ ករណី​   ...

ក្រសួងសុខាភិបាល

ទាញយក៖ pdf

សេចក្តីជូនដំណឹង​ស្តី​ពី​ការ​រក​ឃើញ​៤​ករណី​ថ្មី​ទៀត​ ជា​ជនជាតិ​ខ្មែរឥស្លាម​នៅ​ខេត្តព្រះវិហារ​ បុរស​ជនជាតិ​ខ្មែរ​មក​ពី​ប្រទេស​បារាំង​ និង​ ជា​កូន​របស់​បារាំង​វិជ្ជមាន​វីរុស​កូ​វី​ដ​១៩

​នៅ​ថ្ងៃ​ទី​១៥​ខែ​មិ​នា​ឆ្នាំ​២០២០​ ក្រសួងសុខាភិបាល​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ ស្តី​ពី​ការ​រក​ឃើញ​៤​ករណី​ថ្មី​ទៀត​ ជា​ជនជាតិ​ខ្មែរឥស្លាម​២​នាក់​នៅ​ខេត្តព្រះវិហារ​ ​ បុរស​ជនជាតិ​ខ្មែរ​មក​ពី​ប្រទេស​បារាំង​ និង​ជា​កូន​របស់​ជនជាតិ ...

ក្រសួងសុខាភិបាល

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ដល់​សមាគម​ឧស្សាហកម្ម​ទេសចរណ៍​ និង​ប្រតិបត្តិ​ករ​ទេសចរណ៍​ ឲ្យ​អនុវត្ត​តាម​សេចក្តី​ប្រកាស​របស់​ក្រសួងសុខាភិបាល​ ស្តី​ពី​ការ​ដាក់​បម្រាម​ផ្អាក​ជនបរទេស​ចូល​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ថ្ងៃ​ទី​ ១៤​ ខែមីនា​ ឆ្នាំ​២០២០​ ក្រសួងទេសចរណ៍​បាន​ចេញផ្សាយ​សេចក្តី​ប្រកាស​ព័ត៌មាន​ជូនដំណឹង​ នៅ​ថ្ងៃ​ដដែល​ ​ដល់​សមាគម​ឧស្សាហកម្ម​ទេសចរណ៍​ ប្រតិបត្តិ​ករ​ទេសចរណ៍​ពិសេស​ ការី​ទេសចរណ៍​ដែល​ទទួល​កញ្ចប់​ទស្សនកិច្ច​ពី​ទីផ្សារ​ទេសចរណ៍​អឺរ៉ុប​ និង​អា ...

ក្រសួងទេសចរណ៍

ទាញយក៖ pdf

​សេចក្ដី​ប្រកាស​ព័ត៌មាន​ ស្ដី​ពី​ ការ​រៀន​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ (E-Learning)​ សម្រាប់​ជំនួយ​ដល់​សិស្សានុសិស្ស​

នៅ​ថ្ងៃ​ទី​១៣​ ខែមីនា​ ឆ្នាំ​២០២០​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​ចេញផ្សាយ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​រៀន​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ (E-Learning)​ ដើម្បី​ជា​ជំនួយ​ដល់​ការ​សិក្សា​របស់​សិស្សានុសិស្ស​ថ្នាក់​ទី​៩​ និង​ថ្នាក់​ទី​១២​ ដែល​បាន ...

ក្រសួង​អប់រំ​ យុវជន​ និង​កីឡា

ទាញយក៖ pdf

សេចក្តីសម្រេច​ស្តី​ពី​ការ​បង្កើត​គណៈកម្មការ​តាមដាន​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​

នៅ​ថ្ងៃ​ទី​១១​ ខែ​មិ​នា​ ឆ្នាំ​២០២០​ ក្រសួង​ព័ត៌មាន​បាន​ចេញ​នូវ​សេចក្តីសម្រេច​មួយ​ស្តី​ពី​ការ​បង្កើត​គណៈកម្មការ​តាមដាន​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​។​ ភារកិច្ច​របស់​គណៈកម្មការ​គឺ​ដើម្បី​តាមដាន​ការ​ផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ និង​ដំណឹង​មិន​ពិត ...

ក្រសួងព័ត៌មាន

ទាញយក៖ pdf

សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល​ស្តីពីករណី​វិជ្ជមាន​ COVID-១៩​ លើ​បុរស​ជនជាតិ​អង់គ្លេស​អាយុ​ ៧៣​ ឆ្នាំ​ម្នាក់​និង​ស្ត្រី​ជនជាតិ​អង់គ្លេស​អាយុ​ ៦៩​ ឆ្នាំ​ម្នាក់​ដែល​ជា​អ្នកដំណើរ​នាវា​វី​គី​ង​គ្រូ​ស​ជ្យូ​ណី​ក្នុង​ខេត្តកំពង់ចាម​

​នៅ​ថ្ងៃ​ទី​ ១២​ ខែមីនា​ឆ្នាំ​ ២០២០​ ក្រសួងសុខាភិបាល​បាន​ ប្រកាសសេចក្តី​ជូនដំណឹង​មួយ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ខ្លួន​ និយាយ​អំពី​ករណី​វិជ្ជមាន​នៃ​មេរោគ​កូ​វី​ដ​១៩​លើ​អ្នកដំណើរ​ចំនួន​២​នាក់​នៅ​លើ​នាវា​វី​គី​ង​គ្រូ ...

ក្រសួងសុខាភិបាល

ទាញយក៖ pdf

​សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល​ស្តីពីករណី​វិជ្ជមាន​កូ​វី​ដ​១៩​ លើ​ស្ត្រី​ជនជាតិ​អង់គ្លេស​អាយុ​ ៦៥​ ឆ្នាំ​ដែល​ជា​អ្នកដំណើរ​លើ​នាវា​វី​គី​ង​គ្រូ​ស​ជ្យូ​ណី​នៅ​ខេត្តកំពង់ចាម​

​នៅ​ថ្ងៃ​ទី​ ១០​ ខែមីនា​ឆ្នាំ​ ២០២០​ ក្រសួងសុខាភិបាល​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ទាក់ទង​នឹង​ករណី​វិជ្ជមាន​កូ​វី​ដ​១៩​ លើ​ស្ត្រី​អង់គ្លេស​អាយុ​ ៦៥​ ឆ្នាំ​ដែល​ជា​អ្នកដំណើរ​នៅ​លើ​នាវា​វី​គី​ង​គ្រូ​ស​ជ្យូ​ណី​ក្នុង​ខេត្តកំពង់ចាម​។​ នាវា ...

ក្រសួងសុខាភិបាល

ទាញយក៖ pdf

​សេចក្ដី​ប្រកាស​ព័ត៌មាន​៖​ ការ​ផ្អាក​ការ​សិក្សា​ជា​បណ្ដោះអាសន្ន​ នៅ​តាម​គ្រឹះស្ថានសិក្សា​សាធារណៈ​ និង​ឯកជន​ពី​ថ្នាក់​ម​ត្តេ​យ្យ​សិក្សា​ ដល់​ថ្នាក់ឧត្ដម​សិក្សា​ នៅ​ក្រុង​សៀមរាប​ខេត្តសៀមរាប​

​នៅ​ថ្ងៃ​ទី​៧​ ខែ​មីនា​ឆ្នាំ​២០២០​ ក្រសួង​អប់រំ​ យុវជន​និង​កីឡា​បាន​ចេញ​នូវ​សេចក្តី​ប្រកាស​មួយ​នៅ​លើ​ទំព័រ​បណ្តាញ​សង្គម​ផ្លូវការ​របស់​ខ្លួន​ស្តី​ពី​ការ​ផ្អាក​ការ​សិក្សា​ជា​បណ្ដោះអាសន្ន​ នៅ​តាម​គ្រឹះស្ថានសិក្សា​សាធារណៈ​ និង​ឯកជន​ពី​ថ្នាក់​ម ...

ក្រសួងអប់រំ យុវជននិងកីឡា

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ករណី​វិជ្ជមាន​វីរុស​កូ​រី​ដ​១៩​លើ​បុរស​ជនជាតិ​ខ្មែរ​វ័យ​៣៨​ឆ្នាំ​ម្នាក់​នៅ​ខេត្តសៀមរាប​

នៅ​ថ្ងៃ​ទី​ ៧​ ខែមីនា​ឆ្នាំ​ ២០២០​ ក្រសួងសុខាភិបាល​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​នៅ​លើ​គេហទំព័រ​បណ្តាញ​សង្គម​ផ្លូវការ​របស់​ខ្លួន​ដែល​និយាយ​អំពី​ករណី​វិជ្ជមាន​វីរុស​កូ​រី​ដ​១៩​ លើ​បុរស​ជនជាតិ​ខ្មែរ​អាយុ​ ៣៩​ ឆ្នាំ​ដែល​មាន​ទំនាក់ទំនង​ផ្ទាល់​ជាមួយ​បុរស ...

ក្រសួងសុខាភិបាល

ទាញយក៖ pdf

សេចក្ដីថ្លែងការណ៍​រួម​ នៅ​ក្នុង​ឱកាស​នៃ​ទិវា​នារី​អន្តរជាតិ​ឆ្នាំ​២០២០​ អង្គការ​សង្គម​ស៊ី​វិល​អំពាវនាវ​ ឱ្យ​រដ្ឋាភិបាល​ផ្តល់​អាទិភាព​លើ​សិទ្ធិ​ស្ត្រី​

​នៅ​ក្នុង​ឱកាស​នៃ​ទិវា​នារី​អន្តរជាតិ​ ថ្ងៃ​ទី​០៨​ ខែមីនា​ ឆ្នាំ​២០២០​ នេះ​ អង្គការ​សង្គម​ស៊ី​វិល​ ដែល​មាន​រាយ​នាម​ខាងក្រោម​ សូម​ទទូច​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ផ្តល់​អាទិភាព​លើ​សិទ្ធិ​ស្ត្រី​ តាម​រយៈ​ការ​ចាត់​ វិធានការ​បន្ទាន់​និង​ជាក់លាក់​ ក្នុង​ការ​អនុវត្ត ...

សំឡេងយើងដើម្បីសមភាពយេនឌ័រ

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលលើវិធានការឆ្លើយតប ការការពារ និងការត្រៀមអន្តរាគមន៍លើការចម្លងជំងឺកូវីដ១៩ (COVID-19) និងជំងឺឆ្លងផ្សេងៗនៅក្នុងព្រះរាជាណាចក្រកម្ពុជា

នៅ​ថ្ងៃ​ទី​០២​ ខែមីនា​ ឆ្នាំ​២០២០​ ក្រសួងសុខាភិបាល​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​លើ​វិធានការ​ឆ្លើយ​តប​ ការ​ការពារ​ និង​ការ​ត្រៀម​អន្តរាគមន៍​លើ​ការ​ចម្លងជំងឺ​កូ​វី​ដ​១៩​ និង​ជំងឺឆ្លង​ផ្សេងៗ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​លើ​បណ្តាញ​សង្គម​ផ្លូវការ​របស់​ខ្លួន ...

ក្រសួងសុខាភិបាល

ទាញយក៖ pdf

លិខិត​ចំហ​របស់​សហគមន៍​ព្រៃ​ឡង់​ទៅ​កាន់​ក្រសួងបរិស្ថាន​ស្តី​ពី​រារាំង​ការ​ប្រារ​ព្វ​ពិធីបុណ្យ​ព្រៃ​ឡង់​ និង​បំបួស​ដើមឈើ​

​នៅ​ថ្ងៃ​ទី​២៨​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ បាន​ចេញ​នូវ​លិខិត​ចំហរ​មួយ​ទៅ​កាន់់​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ ឯកឧត្តម​ សាយ​ សំ​អាល់​ នៅ​លើ​ទំព័រ​បណ្តាញ​សង្គម​ផ្លូវការ​របស់​ខ្លួន​។​ ខ្លឹមសារ​លិខិត​នោះ​បង្ហាញ​ពី​ការ​សោកស្តាយ​ និង​ខកចិត្ត​បំផុត ...

បណ្តាញសហគមន៍ព្រៃឡង់

ទាញយក៖ pdf

សេចក្តី​ប្រកាស​របស់​ក្រសួងសុខាភិបាល​លើ​ការ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ និង​វិធានការ​បង្ការ​ការ​ឆ្លង​ជំងឺ​គ្រុនផ្តាសាយ​បក្សី​ H5N1

​នៅ​ថ្ងៃ​ទី​២៦​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ ក្រសួងសុខាភិបាល​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​អំពី​ការ​ប្រុង​ប្រយ័ត្ន​ និង​វិធានការ​បង្ការ​ការ​ឆ្លង​ជំងឺ​គ្រុនផ្តាសាយ​បក្សី​ H5N1​ ដែល​បាន​ផ្ទុះ​ឡើង​នៅ​ខេត្ត​ត្រា​ ប្រទេស​វៀតណាម​កាលពី​ថ្ងៃ​ទី​១៧​ ខែកុម្ភៈ​ ឆ្នាំ​២០២០​។​ វិធានការ ...

ក្រសួងសុខាភិបាល

ទាញយក៖ pdf

សេចក្តី​ប្រកាស​របស់​ស្ថានទូត​ជប៉ុន​ស្តី​ពី​ការ​ផ្តល់​ជំនួយ​របស់​រដ្ឋាភិបាល​ជ​បុ​៉​ន​សំរាប់​ការ​ស្ថាបនា​ប្រព័ន្ធ​ធារាសាស្ត្រ​ សុខភាព​មាតា​និង​ទារក​ និង​អនាម័យ​ និង​ការ​កសាង​សមត្ថភាព​យុវជន​

​នៅ​ថ្ងៃ​ទី​២៥​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ ស្ថានទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ស្តី​ពី​ការ​ផ្តល់​ជំនួយ​របស់​រដ្ឋាភិបាល​ជ​បុ​៉​ន​សំរាប់​ការ​ស្ថាបនា​ប្រព័ន្ធ​ធារាសាស្ត្រ​ សុខភាព​មាតា​និង​ទារក​ និង​អនាម័យ​ និង​ការ​កសាង​សមត្ថភាព​យុវជន ...

ស្ថានទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា

ទាញយក៖ pdf

វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​៖​ បច្ចុប្បន្នភាព​អំពី​ សកម្មភាព​ពាក់ព័ន្ធ​នឹង​វីរុស​កូ​រ៉ូ​ណា​ថ្មី​ (COVID-19)​ គិត​ត្រឹម​ ថ្ងៃ​ទី​ ២៥​ កុម្ភៈ​ ២០២០

​នៅ​ថ្ងៃ​ទី​ ២៥​ ខែកុម្ភៈ​ ឆ្នាំ​ ២០២០​ វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ (IPC)​ បាន​ចេញ​ប្រកាស​មួយ​ស្តី​ពី​បច្ចុប្បន្នភាព​អំពី​ សកម្មភាព​ពាក់ព័ន្ធ​នឹង​វីរុស​កូ​រ៉ូ​ណា​ថ្មី​ (COVID-19)​។​ ដោយ​បាន​ប្រើប្រាស់​សមត្ថភាព​មន្ទីរពិសោធន៍​ មាន​ជីវ​សុវត្ថិភាព​កម្រិត​ទៅ​៣​ (BLS-3-level)​ រួម​ជាមួយ​ការ ...

វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​

ទាញយក៖ pdf

សេចក្តី​ថ្លែង​ការណ៍រួម​របស់​អង្គការ​លីកាដូ​ស្តី​ពី​​ការ​ហាមឃាត់​ពី​សំណាក់​អាជ្ញាធរ​ចំពោះ​ភាព​សកម្ម​របស់​ប្រជាពលរដ្ឋ​មូលដ្ឋាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ការ​អភិរក្ស​ព្រៃ​ឡង់​

​ថ្ងៃ​ទី​២៥​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ -​ អង្គការ​សមាគម​ និង​សហគមន៍​សរុប​ជាង​១០០​ស្ថាប័ន​បាន​ចេញ​ផ្សាយ​សេចក្តី​ថ្លែង​ការណ៍​រួម​គ្នា​មួយ​ ដោយ​បាន​សម្ដែង​ការ​សោកស្ដាយ​ និង​ហួស​ចិត្តជា​ខ្លាំង​ ចំពោះ​ការ​រឹតត្បិត​របស់​អាជ្ញាធរ​ក្នុង​ការ​ហាមឃាត់​សមាជិក​សហគមន៍​ ព្រះសង្ឃ ...

សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)

ទាញយក៖ pdf

សេចក្តី​ប្រកាស​ការ​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​នូវ​កម្មវិធី​កុមារ​រៀន​កុមារ​ចេះ​របស់​ក្រសួង​អប់រំ​នៅ​ថ្ងៃ​ទី​២៤ ខែ​កុ​ម្ភៈ ​ឆ្នាំ​២០២០

​នៅ​ថ្ងៃទី ២០ ខែ​កុម្ភៈ ឆ្នាំ​ ២០២០ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ​បានចេញ​ផ្សាយ​សេចក្តី​​ប្រកាស​ព័ត៌មាន​មួយ​​ស្តីពី​ការ​ដាក់​​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​នូវ​កម្មវិធី​ “កុមារ​រៀន​កុមារ​ចេះ​”​ របស់​ក្រសួង​អប់រំ ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​​នៅ​ថ្ងៃ​ទី​២៤ ...

ក្រសួងអប់រំ​ យុវជន និងកីឡា

ទាញយក៖ pdf

សេចក្តីជូនដំណឹង​ពី​ក្រសួងសុខាភិបាល​ ស្តី​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​លើក​ទី​៣​របស់​ក្រុមការងារ​ឆ្លើយ​តប​នឹង​វីរុស​កូ​រ៉ូ​ណា​

នៅ​ថ្ងៃ​ទី​២១​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ ក្រសួងសុខាភិបាល​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ស្តី​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​លើក​ទី​៣​របស់​ក្រុមការងារ​ឆ្លើយ​តប​នឹង​វីរុស​កូ​រ៉ូ​ណា​។​ ក្នុង​សេចក្តី​ប្រកាស​នេះ​ ក្រសួងសុខាភិបាល​បាន​ចេញ​នូវ​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល ...

ក្រសួងសុខាភិបាល

ទាញយក៖ pdf

ម​.​ស​.​ម​.​ក​៖​ កម្ពុជា​ត្រូវ​គោរព​សិទ្ធិ​ស្វ័​យស​ម្រេច​សិទ្ធិ​សម្តែង​មតិ​ អារម្មណ៍​ និង​ជម្រើស​រាង​កាយ​របស់​ស្ត្រី​

​នៅ​ថ្ងៃ​ទី​១៩​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ សកម្ម​ជន​ស្រ្តី​ដែល​ធ្វើការ​ដើម្បី​លើក​កម្ពស់​សិទ្ធិ​ស្ត្រី​និង​សម​ភាព​យេនឌ័រ​នៅ​កម្ពុជា​​​ ​បាន​ចេញ​លិខិត​ចំហ​មួយ​ជូន​ចំពោះ​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បន្ទាប់​ពី​មានការ​រិះគន់​ទៅ​ដល់ ...

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (​ម.​ស.ម.ក)

ទាញយក៖ pdf

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

ysja7
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!